ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (18) ជំពូក​: សូរ៉ោះអាស់សហ្វហ្វាត
قُلۡ نَعَمۡ وَأَنتُمۡ دَٰخِرُونَ
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ ពិតមែនហើយ ពួកអ្នកនឹងត្រូវបានគេពង្រស់ឡើងវិញក្រោយពីពួកអ្នកបានក្លាយទៅជាដី ហើយឆ្អឹងក៏ពុកផុយអស់ហើយនោះ ហើយជីដូនជីតារបស់ពួកអ្នកពីមុនមក ក៏ត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញដូចគ្នាដែរ។ ពួកអ្នកនឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញទាំងអស់គ្នា ខណៈដែលពួកអ្នក គឺជាពួកដែលថោកទាបបំផុត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تزيين السماء الدنيا بالكواكب لمنافع؛ منها: تحصيل الزينة، والحفظ من الشيطان المارد.
• ការតុបតែងលម្អមេឃជាន់ទីមួយដោយផ្កាយទាំងឡាយគឺមានផលប្រយោជន៍យ៉ាងច្រើន ក្នុងនោះ គឺដើម្បីតុបតែងលម្អមេឃ និងការពារពីពពួកស្ហៃតនដែលបំពាន(លួចស្តាប់ម៉ាឡាអ៊ីកាត់និយាយគ្នា)។

• إثبات الصراط؛ وهو جسر ممدود على متن جهنم يعبره أهل الجنة، وتزل به أقدام أهل النار.
• ទទួលស្គាល់វត្តមាននៃស្ពានស៊ីរ៉ត(នៅថ្ងៃបរលោក) វាគឺជាស្ពានមួយដែលត្រូវបានដាក់នៅពីលើនរកជើហាន់ណាំ ដែលបណ្តាអ្នកឋានសួគ៌អាចឆ្លងផុតទៅកាន់ឋានសួគ៌ ហើយពួកឋាននរកត្រូវរអិលជើងធ្លាក់ចូលទៅក្នុងនរកនោះ(ដែលនៅពីក្រោមពួកគេ)។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (18) ជំពូក​: សូរ៉ោះអាស់សហ្វហ្វាត
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ