Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (40) ជំពូក​: អាស់ហ្សូមើរ
مَن يَأۡتِيهِ عَذَابٞ يُخۡزِيهِ وَيَحِلُّ عَلَيۡهِ عَذَابٞ مُّقِيمٌ
ពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលទណ្ឌកម្មលោកិយនឹងធ្លាក់ទៅលើគេដែលនឹងធ្វើឲ្យគេទាបថោក និងអាម៉ាស់នោះ។ ហើយនៅថ្ងៃបរលោក ទណ្ឌកម្មដ៏អមតៈនឹងធ្លាក់ទៅលើរូបគេជាមិនខាន ដោយវាគ្មានទីបញ្ចប់ និងគ្មានស្រាកស្រាន្តឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عظم خطورة الافتراء على الله ونسبة ما لا يليق به أو بشرعه له سبحانه.
• គ្រោះថ្នាក់ដ៏ធំធេងនៃការប្រឌិតពាក្យភូតកុហកទៅលើអល់ឡោះ និងការចោទប្រកាន់ទៅលើអល់ឡោះនូវអ្វីដែលមិនសក្តិសមនឹងទ្រង់ ឬមិនសក្តិសមនឹងក្បួនច្បាប់របស់ទ្រង់។

• ثبوت حفظ الله للرسول صلى الله عليه وسلم أن يصيبه أعداؤه بسوء.
• បង្ហាញថា អល់ឡោះជាម្ចាស់ទ្រង់ថែរក្សាការពារអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)មិនឲ្យពួកសត្រូវបៀតបៀនលោកដោយអំពើអាក្រក់ណាមួយ។

• الإقرار بتوحيد الربوبية فقط بغير توحيد الألوهية، لا ينجي صاحبه من عذاب النار.
• ការទទួលស្គាល់ត្រឹមតែភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការបង្កើត(ឯកទេពនិយមក្នុងការបង្កើត) ដោយមិនទទួលស្គាល់ចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការគោរពសក្ការៈ(ឯកទេពនិយមក្នុងការគោរពសក្ការៈ) គឺមិនអាចជួយសង្គ្រោះរូបគេពីទណ្ឌកម្មនៃភ្លើងនរកបានឡើយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (40) ជំពូក​: អាស់ហ្សូមើរ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ