Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (41) ជំពូក​: អាន់នីសាក
فَكَيۡفَ إِذَا جِئۡنَا مِن كُلِّ أُمَّةِۭ بِشَهِيدٖ وَجِئۡنَا بِكَ عَلَىٰ هَٰٓؤُلَآءِ شَهِيدٗا
តើស្ថានភាពរបស់មនុស្សនៅថ្ងៃបរលោកនោះយ៉ាងដូចម្ដេចទៅនៅពេលដែលយើងនាំព្យាការីនៃប្រជាជាតិគ្រប់ជំនាន់មកធ្វើជាសាក្សីទៅលើទង្វើដែលប្រជាជាតិរបស់ពួកគេបានប្រព្រឹត្ត ហើយយើងក៏បាននាំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីលើប្រជាជាតិរបស់អ្នកដែរនោះ?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من كمال عدله تعالى وتمام رحمته أنه لا يظلم عباده شيئًا مهما كان قليلًا، ويتفضل عليهم بمضاعفة حسناتهم.
• ក្នុងចំណោមភាពពេញលេញនៃភាពយុត្តិធម៌ និងក្ដីមេត្តាករុណារបស់អល់ឡោះជាម្ចាស់នោះ គឺទ្រង់មិនបំពានលើខ្ញុំបម្រើរបស់ទ្រង់នោះឡើយសូម្បីតែបន្តិច ហើយទ្រង់ថែមទាំងប្រទាននូវផលបុណ្យទ្វេដងដល់ពួកគេថែមទៀត។

• من شدة هول يوم القيامة وعظم ما ينتظر الكافر يتمنى أن يكون ترابًا.
• ក្នុងចំណោមភាពភ័យរន្ធត់ដ៏ខ្លាំងក្លានាថ្ងៃបរលោក និងអ្វីដែលចម្បងជាងដែលពួកគ្មានជំនឿរង់ចាំនោះ គឺពួកគេសង្ឃឹមថា ពួកគេនឹងអាចក្លាយទៅជាធូលីដី។

• الجنابة تمنع من الصلاة والبقاء في المسجد، ولا بأس من المرور به دون مُكْث فيه.
• ការមានជូនុប(រួមភេទ ឬចេញទឹកកាម) គឺត្រូវបានរារាំងមិនឱ្យប្រតិបត្តិសឡាត និងស្នាក់នៅក្នុងម៉ាស្ជិទ ហើយការដើរឆ្លងកាត់ដោយមិនស្ថិតនៅក្នុងម៉ាស្ជិតទេនោះ គឺគ្មានបញ្ហាអ្វីឡើយ។

• تيسير الله على عباده بمشروعية التيمم عند فقد الماء أو عدم القدرة على استعماله.
• អល់ឡោះធ្វើឲ្យមានភាពងាយស្រួលដល់ខ្ញុំបម្រើរបស់ទ្រង់ • អល់ឡោះជាម្ចាស់ទ្រង់ផ្តល់ភាពងាយស្រួលដល់ខ្ញុំបម្រើរបស់ទ្រង់ ដោយការដាក់ច្បាប់ឲ្យធ្វើការតាយ៉ាំមុំ(សម្អាតដោយប្រើដី) នៅពេលគ្មានទឹក ឬមិនអាចប្រើប្រាស់ទឹកបាន(ដោយសារជំងឺ)។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (41) ជំពូក​: អាន់នីសាក
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ