ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (44) ជំពូក​: សូរ៉ោះហ្គហ្វៀរ
فَسَتَذۡكُرُونَ مَآ أَقُولُ لَكُمۡۚ وَأُفَوِّضُ أَمۡرِيٓ إِلَى ٱللَّهِۚ إِنَّ ٱللَّهَ بَصِيرُۢ بِٱلۡعِبَادِ
ក៏ប៉ុន្តែ ពួកគេបានបដិសេធចំពោះការដាស់តឿនរបស់គេ(បុរសមានជំនឿម្នាក់នោះ)។ ពេលនោះ គេក៏បានពោលថាៈ ពួកអ្នកនឹងនឹកឃើញនូវអ្វីដែលខ្ញុំបានដាស់តឿនចំពោះពួកអ្នក ហើយពួកអ្នកនឹងមានការសោកស្តាយជាមិនខានដែលមិនទទួលយកការដាស់តឿននេះ។ ហើយខ្ញុំប្រគល់រាល់កិច្ចការរបស់ខ្ញុំទាំងអស់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាឃើញបំផុតដែលគ្មានទង្វើណាមួយនៃខ្ញុំបម្រើរបស់ទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أهمية التوكل على الله.
• សារៈសំខាន់នៃប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចាស់។

• نجاة الداعي إلى الحق من مكر أعدائه.
• ភាពជោគជ័យរបស់អ្នកដែលអំពាវនាវទៅកាន់ការពិតពីឧបាយកលរបស់សត្រូវ។

• ثبوت عذاب البرزخ.
• ទទួលស្គាល់ថាមានទណ្ឌកម្មនៅក្នុងផ្នូរ។

• تعلّق الكافرين بأي سبب يريحهم من النار ولو لمدة محدودة، وهذا لن يحصل أبدًا.
• ពួកប្រឆាំងរិះរកគ្រប់មធ្យោបាយដែលអាចឲ្យពួកគេធូរស្រាលអំពីទណ្ឌកម្មឋាននរក ទោះបីក្នុងរយៈពេលដ៏ខ្លីមួយក៏ដោយ។ ក៏ប៉ុន្តែ គេមិនអនុគ្រោះឲ្យពួកគេជាដាច់ខាត។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (44) ជំពូក​: សូរ៉ោះហ្គហ្វៀរ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ