Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (82) ជំពូក​: ហ្គហ្វៀរ
أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۚ كَانُوٓاْ أَكۡثَرَ مِنۡهُمۡ وَأَشَدَّ قُوَّةٗ وَءَاثَارٗا فِي ٱلۡأَرۡضِ فَمَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يَكۡسِبُونَ
តើពួកដែលបដិសេធទាំងនោះមិនធ្វើដំណើរនៅលើផែនដី ហើយពិចារណាមើលទេថា តើលទ្ធផលចុងក្រោយរបស់ប្រជាជាតិដែលបដិសេធជំនាន់មុនពួកគេនោះយ៉ាងដូចម្តេច? ពិតប្រាកដណាស់ ប្រជាជាតិទាំងនោះ មានទ្រព្យសម្បត្តិច្រើនជាងពួកគេ និងមានកម្លាំងខ្លាំងក្លាជាងពួកគេ ព្រមទាំងបន្សល់ទុកនូវកេរដំណែលនៅលើផែនដីច្រើនជាងពួកគេទៅទៀត។ ប៉ុន្តែ អ្វីដែលពួកគេទទួលបាននៃទ្រព្យសម្បត្តិ និងភាពខ្លាំងក្លា(របស់ពួកគេ)នោះ គឺគ្មានផលប្រយោជន៍អ្វីចំពោះពួកគេឡើយនៅពេលដែលទណ្ឌកម្មរបស់អល់ឡោះដែលបំផ្លាញពួកគេបានមកដល់ពួកគេនោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لله رسل غير الذين ذكرهم الله في القرآن الكريم نؤمن بهم إجمالًا.
• មានអ្នកនាំសារជាច្រើនទៀតរបស់អល់ឡោះជាម្ចាស់ក្រៅពីអ្នកនាំសារដែលទ្រង់បានលើកឡើងពីរឿងរ៉ាវរបស់ពួកគេនៅក្នុងគម្ពីរគួរអាន ដែលចាំបាច់លើពួកយើងត្រូវមានជំនឿលើពួកគេជាលក្ខណៈរួម។

• من نعم الله تبيينه الآيات الدالة على توحيده.
• ក្នុងចំណោមឧបការគុណរបស់អល់ឡោះ គឺទ្រង់បានបញ្ជាក់ប្រាប់នូវភស្តុតាងជាច្រើនដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់។

• خطر الفرح بالباطل وسوء عاقبته على صاحبه.
• គ្រោះថ្នាក់នៃការសប្បាយរីករាយជាមួយនឹងប្រការខុសឆ្គង និងលទ្ធផលចុងក្រោយដ៏អាក្រក់ដែលនឹងធ្លាក់ទៅលើអ្នកដែលប្រព្រឹត្តវា។

• بطلان الإيمان عند معاينة العذاب المهلك.
• ការមានជំនឿនៅពេលដែលបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះ គឺគ្មានប្រយោជន៍អ្វីនោះឡើយ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (82) ជំពូក​: ហ្គហ្វៀរ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ