ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (20) ಅಧ್ಯಾಯ: ಸೂರ ಯೂನುಸ್
وَيَقُولُونَ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَةٞ مِّن رَّبِّهِۦۖ فَقُلۡ إِنَّمَا ٱلۡغَيۡبُ لِلَّهِ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ
ហើយពួកមុស្ហរីគីនបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះឲ្យមូហាំម៉ាត់នូវសញ្ញាភស្តុតាងណាមួយពីម្ចាស់របស់គេ ដើម្បីជាការបញ្ជាក់ពីសច្ចភាពរបស់គេទៅ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេវិញថាៈ ការបញ្ចុះនូវភស្តុតាងទាំងឡាយនោះ គឺជាប្រការអាថ៌កំបាំងដែលមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលដឹង។ ដូច្នេះ ចូរពួកអ្នករង់ចាំសញ្ញាភស្តុតាងរូបី(ដែលអាចមើលឃើញជាក់ស្តែង)ដែលពួកអ្នកបានស្នើសុំចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំវាជាមួយពួកអ្នកដែរ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• عظم الافتراء على الله والكذب عليه وتحريف كلامه كما فعل اليهود بالتوراة.
• ភាពធំធេងនៃការនិយាយប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចាស់ កាបដិសេធនឹងទ្រង់ និងការកែប្រែពាក្យបន្ទូលរបស់ទ្រង់ដូចដែលពួកយូដាបានកែប្រែគម្ពីរតៅរ៉ត។

• النفع والضر بيد الله عز وجل وحده دون ما سواه.
• ផលប្រយោជន៍ និងគ្រោះថ្នាក់ គឺស្ថិតក្នុងដៃអល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនស្ថិតក្នុងដៃអ្នកណាផ្សេងក្រៅពីទ្រង់ឡើយ។

• بطلان قول المشركين بأن آلهتهم تشفع لهم عند الله.
• ពាក្យសម្តីរបស់ពួកមុស្ហរីគីនដែលថា ពិតប្រាកដណាស់ ព្រះនានារបស់ពួកគេអាចជួយអន្តរាគមន៍ដល់ពួកគេនៅចំពោះមុខអល់ឡោះបាននោះ គឺជារឿងដែលមិនត្រឹមត្រូវ។

• اتباع الهوى والاختلاف على الدين هو سبب الفرقة.
• ការធ្វើតាមទំនើងចិត្ត និងការខ្វែងគំនិតគ្នា គឺជាមូលហេតុដែលនាំឲ្យបែកបាក់សាមគ្គីគ្នា។

 
ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (20) ಅಧ್ಯಾಯ: ಸೂರ ಯೂನುಸ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ