ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (123) ಅಧ್ಯಾಯ: ಸೂರ ಅನ್ನಹ್ಲ್
ثُمَّ أَوۡحَيۡنَآ إِلَيۡكَ أَنِ ٱتَّبِعۡ مِلَّةَ إِبۡرَٰهِيمَ حَنِيفٗاۖ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ
ក្រោយមក យើងបានផ្តល់វ៉ាហ៊ីដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ថាៈ ចូរអ្នកដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមនៅក្នុងការមានជំនឿចំពោះអល់ឡោះតែមួយគត់ និងចាកឆ្ងាយពីពួកមុស្ហរីគីន ហើយអំពាវនាវទៅកាន់អល់ឡោះ និងអនុវត្តតាមក្បួនច្បាប់(សាសនារបស់)ទ្រង់ ងាកចេញពីសាសនាទាំងឡាយទៅកាន់សាសនាឥស្លាម(តែមួយគត់) ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)មិនស្ថិតក្នុងចំណោមពួកមុស្ហរីគីន(គោរពព្រះច្រើន)ដូចដែលពួកគេអះអាងនោះឡើយ។ ផ្ទុយទៅវិញ គាត់គឺជាអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• اقتضت رحمة الله أن يقبل توبة عباده الذين يعملون السوء من الكفر والمعاصي، ثم يتوبون ويصلحون أعمالهم، فيغفر الله لهم.
• ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះនោះ គឺទ្រង់ទទួលយកនូវការសារភាពកំហុសរបស់ខ្ញុំបម្រើរបស់ទ្រង់ដែលបានសាងអំពើអាក្រក់ ដូចជាការប្រឆាំង និងការប្រព្រឹត្តល្មើសនានា ក្រោយមកពួកគេបានសារភាពកំហុស ហើយកែប្រែនូវទង្វើរបស់ពួកគេឡើងវិញ ដោយអល់ឡោះជាម្ចាស់នឹងអភ័យទោសចំពោះពួកគេ។

• يحسن بالمسلم أن يتخذ إبراهيم عليه السلام قدوة له.
• ជាការល្អប្រសើរសម្រាប់ជនមូស្លីម គឺត្រូវយកព្យាការីអ៊ីព្រហ៊ីមធ្វើជាគំរូសម្រាប់ខ្លួនគេ។

• على الدعاة إلى دين الله اتباع هذه الطرق الثلاث: الحكمة، والموعظة الحسنة، والمجادلة بالتي هي أحسن.
• ចាំបាច់លើអ្នកដែលអំពាវនាវមនុស្សទៅកាន់សាសនារបស់អល់ឡោះនោះ គឺត្រូវដើរតាមគន្លងផ្លូវទាំងបីនេះ នោះគឺៈ គតិបណ្ឌិត(មានចំណេះដឹង) ប្រៀនប្រដៅដោយវិធីសាស្រ្តដែលល្អ និងជជែកវែកញែកតាមវិធីសាស្ត្រណាដែលល្អបំផុត។

• العقاب يكون بالمِثْل دون زيادة، فالمظلوم منهي عن الزيادة في عقوبة الظالم.
• ការដាក់ទោស គឺត្រូវធ្វើឲ្យដូច ឬស្មើគ្នាដោយមិនត្រូវបន្ថែមឲ្យលើសនោះទេ។ ដូច្នេះ ចំពោះអ្នកដែលត្រូវគេបំពាន គឺគេហាមឃាត់មិនឲ្យដាក់ទោសលើអ្នកដែលបំពានមកលើខ្លួនលើសពីអ្វីដែលគេបានបំពានមកលើនោះទេ។

 
ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (123) ಅಧ್ಯಾಯ: ಸೂರ ಅನ್ನಹ್ಲ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ