ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (104) ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಬಕರ
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَقُولُواْ رَٰعِنَا وَقُولُواْ ٱنظُرۡنَا وَٱسۡمَعُواْۗ وَلِلۡكَٰفِرِينَ عَذَابٌ أَلِيمٞ
អល់ឡោះបានណែនាំអ្នកមានជំនឿឲ្យជ្រើសពាក្យសំដីល្អ(មកនិយាយ) ដោយទ្រង់បានមានបន្ទូលទៅកាន់ពួកគេថា៖ ឱបណ្តាអ្នកមានជំនឿ! ចូរពួកអ្នកកុំប្រើពាក្យថា “រ៉អ៊ីណា” ដែលមានន័យថា “សូមអ្នកថែរក្សាយើងផង” ដោយសារតែពួកយូដាបានកែប្រែអត្ថន័យរបស់ពាក្យនេះ ដោយសំដៅលើអត្ថន័យថា អាក្រក់ (គឺល្ងីល្ងឺ) ទៅវិញសម្រាប់និយាយទៅកាន់ព្យាការី។ អល់ឡោះបានហាមឃាត់ការប្រើពាក្យសំដីបែបនេះ តែទ្រង់បានប្រើពួកអ្នកឲ្យប្រើពាក្យនេះជំនួសវិញ គឺពាក្យ “អ៊ុនហ្សុរណា” ដែលមានន័យ “យើងរង់ចាំអ្នកពន្យល់ពីអ្វីដែលអ្នកបាននិយាយ” ។ វាគឺជាពាក្យសំដីដែលនាំទៅដល់អត្ថន័យដែលគ្មានការព្រមាន។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងអល់ឡោះនោះ ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់ខ្លោចផ្សារបំផុត។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• سوء أدب اليهود مع أنبياء الله حيث نسبوا إلى سليمان عليه السلام تعاطي السحر، فبرّأه الله منه، وأَكْذَبَهم في زعمهم.
• ភាពអសីលធម៌របស់ពួកយូដាចំពោះបណ្តាព្យាការីរបស់អល់ឡោះ ដោយពួកគេបានចោទប្រកាន់ទៅកាន់ព្យាការីស៊ូឡៃម៉ានថាចេះមន្តអាគម ហើយអល់ឡោះជាម្ចាស់បានឲ្យគាត់រួចផុតពីការចោទប្រកាន់នេះ ហើយបានចាត់ទុកការអះអាងរបស់ពួកគេថាជាការភូតកុហកបោកប្រាស់។

• أن السحر له حقيقة وتأثير في العقول والأبدان، والساحر كافر، وحكمه القتل.
• មន្តអាគមគឺមានពិត ហើយវាផ្តល់ផលប៉ះពាល់ទៅលើសតិបញ្ញា និងរាងកាយ។ អ្នកដែលប្រើមន្តអាគម គឺនឹងក្លាយជាអ្នកបោះបង់ជំនឿ ហើយច្បាប់របស់វា គឺត្រូវសម្លាប់ចោល។

• لا يقع في ملك الله تعالى شيء من الخير والشر إلا بإذنه وعلمه تعالى.
• ប្រការល្អ និងប្រការអាក្រក់មិនអាចកើតឡើងបានទេ លើកលែងតែមានការអនុញ្ញាតពីអល់ឡោះ និងការដឹងរបស់ទ្រង់។

• سد الذرائع من مقاصد الشريعة، فكل قول أو فعل يوهم أمورًا فاسدة يجب تجنبه والبعد عنه.
• ក្នុងចំណោមគោលបំណងនៃច្បាប់ឥស្លាម រាល់ពាក្យសំដី ឬទង្វើទាំងឡាយណាដែលនាំអោយមានការវិនាសអន្តរាយ គឺចាំបាច់ត្រូវជៀសវាងអោយឆ្ងាយអំពីវា។

• أن الفضل بيد الله تعالى وهو الذي يختص به من يشاء برحمته وحكمته.
• ការប្រោសប្រទានទាំងឡាយ គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អល់ឡោះ ហើយទ្រង់គឺជាអ្នកកំណត់ចំពោះបុគ្គលណាដែលទ្រង់ប្រាថ្នា ដោយក្តីមេត្តាករុណា និងដោយគតិបណ្ឌិតរបស់ទ្រង់។

 
ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (104) ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಬಕರ
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ