ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (124) ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಬಕರ
۞ وَإِذِ ٱبۡتَلَىٰٓ إِبۡرَٰهِـۧمَ رَبُّهُۥ بِكَلِمَٰتٖ فَأَتَمَّهُنَّۖ قَالَ إِنِّي جَاعِلُكَ لِلنَّاسِ إِمَامٗاۖ قَالَ وَمِن ذُرِّيَّتِيۖ قَالَ لَا يَنَالُ عَهۡدِي ٱلظَّٰلِمِينَ
ហើយចូរអ្នកចងចាំ នៅពេលដែលអល់ឡោះបានសាកល្បងព្យាការីអ៊ីព្រហ៊ីម(អាប្រាហាម) ដោយដាក់បង្គាប់ចំពោះគាត់នូវបទបញ្ជានិងក្បួនច្បាប់ជាច្រើន ហើយគាត់ក៏បានធ្វើវា និងអនុវត្តនូវបទបញ្ជាទាំងនោះបានយ៉ាងពេញលេញ។ អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីរបស់ទ្រង់ គឺព្យាការីអ៊ីព្រហ៊ីមថាៈ ពិតប្រាកដណាស់ យើងចាត់អ្នកធ្វើជាគំរូសម្រាប់មនុស្សលោក ដើម្បីឲ្យពួកគេយកគំរូតាមអ្នកចំពោះទង្វើនិងសីលធម៌របស់អ្នក។ ព្យាការីអ៊ីព្រហ៊ីមបានតបវិញថាៈ (ឱម្ចាស់របស់ខ្ញុំ) សូមទ្រង់មេត្តាចាត់តាំង(ឲ្យមាន)មេដឹកនាំ(ចេញពី)ក្នុងចំណោមពូជអម្បូររបស់ខ្ញុំដើម្បីឲ្យមនុស្សលោកដើរតាមគំរូរបស់ពួកគេផង។ អល់ឡោះក៏បានឆ្លើយតបទៅកាន់គាត់វិញថាៈ ការសន្យារបស់យើងចំពោះអ្នកនូវ(ការផ្តល់)ភាពជាមេដឹកនាំក្នុងសាសនានោះ គឺមិនកើតមានចំពោះពួកដែលបំពានក្នុងចំណោមពូជអម្បូររបស់អ្នកនោះឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• أن المسلمين مهما فعلوا من خير لليهود والنصارى؛ فلن يرضوا حتى يُخرجوهم من دينهم، ويتابعوهم على ضلالهم.
• ពិតប្រាកដណាស់ ជនមូស្លីម ទោះបីជាពួកគេខំធ្វើល្អដាក់ពួកយូដានិងពួកណាសរ៉នីយ៉ាងណាក៏ដោយ ក៏ពួកគេមិនពេញចិត្តដែរ លុះត្រាតែពួកទាំងនោះបានបញ្ចេញអ្នកមូស្លីមពីសាសនាឥស្លាម ហើយដើរតាមពួកគេលើមាគ៌ាដែលវង្វេងនោះ(ទើបពួកគេពេញចិត្ត)។

• الإمامة في الدين لا تُنَال إلا بصحة اليقين والصبر على القيام بأمر الله تعالى.
• ភាពជាមេដឹកនាំក្នុងសាសនា គឺមិនអាចទទួលបាននោះទេ លុះត្រាតែគេមានភាពជឿជាក់ច្បាស់លាស់ និងមានភាពអត់ធ្មត់ក្នុងការអនុវត្តបទបញ្ជារបស់អល់ឡោះ។

• بركة دعوة إبراهيم عليه السلام للبلد الحرام، حيث جعله الله مكانًا آمنًا للناس، وتفضّل على أهله بأنواع الأرزاق.
• ពរជ័យនៃការបួងសួងរបស់ព្យាការីអ៊ីព្រហ៊ីមសម្រាប់ទឹកដីហារ៉ម(ក្រុងម៉ាក្កះ) ដោយអល់ឡោះបានធ្វើឲ្យវាក្លាយជាកន្លែងដែលមានសុខសន្តិភាពសម្រាប់មនុស្សលោក ហើយទ្រង់បានប្រោសប្រទានដល់អ្នកដែលរស់នៅក្នុងទឹកដីនោះនូវលាភសក្ការៈគ្រប់ប្រភេទ។

 
ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (124) ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಬಕರ
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ