ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (34) ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಬಕರ
وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ وَٱسۡتَكۡبَرَ وَكَانَ مِنَ ٱلۡكَٰفِرِينَ
អល់ឡោះបានបញ្ជាក់ប្រាប់ថា ពិតប្រាកដណាស់ ទ្រង់បានបញ្ជាឱ្យម៉ាឡាអ៊ីកាត់ស៊ូជោត(ក្រាបគោរព)ទៅចំពោះព្យាការីអាហ្ទាំ ជាការស៊ូជោតក្នុងន័យកោតសរសើរ និងគោរព(ពុំមែនក្នុងន័យគោរពសក្ការៈនោះទេ)។ ពេលនោះ ពួកគេបានស៊ូជោតទាំងអស់គ្នាដោយគោរពតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់ លើកលែងតែអ៊ីព្លីសដែលជាអម្បូរជិនប៉ុណ្ណោះដែលវាបានប្រកែកបដិសេធនឹងបទបញ្ជារបស់អល់ឡោះដែលឱ្យវាស៊ូជោត ហើយថែមទាំងមានអំណួតលើព្យាការីអាហ្ទាំថែមទៀត។ ហេតុនេះ វាក៏បានស្ថិតក្នុងចំណោមពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• الواجب على المؤمن إذا خفيت عليه حكمة الله في بعض خلقه وأَمْرِهِ أن يسلِّم لله في خلقه وأَمْرِهِ.
• ជាកាតព្វកិច្ចលើអ្នកមានជំនឿ ប្រសិនបើគាត់មិនបានដឹងពីបុព្វហេតុរបស់អល់ឡោះក្នុងការបង្កើតរបស់ទ្រង់ និងបទបញ្ជាអ្វីមួយរបស់ទ្រង់ទេនោះ ត្រូវឱ្យពួកគេប្រគល់ឱ្យអល់ឡោះចំពោះបុព្វហេតុក្នុងការបង្កើត និងបទបញ្ជានោះ។

• رَفَعَ القرآن الكريم منزلة العلم، وجعله سببًا للتفضيل بين الخلق.
• គម្ពីរគួរអានបានលើកឋានៈនៃចំណេះដឹង និងបានចាត់ទុកវាជាមូលហេតុមួយនៃភាពល្អប្រសើរខ្ពង់ខ្ពស់ជាងគ្នារវាងម៉ាខ្លូក(អ្វីដែលអល់ឡោះបង្កើត)ទាំងអស់។

• الكِبْرُ هو رأس المعاصي، وأساس كل بلاء ينزل بالخلق، وهو أول معصية عُصِيَ الله بها.
• ភាពអំណួត គឺជាដើមចម ឬជាប្រភពនៃអំពើល្មើស និងជាមូលដ្ឋានមួយនៃការទម្លាក់នូវរាល់គ្រោះទាំងឡាយមកលើម៉ាខ្លូក ហើយវាគឺជាអំពើបាបដំបូងបង្អស់ដែលម៉ាខ្លូករបស់អល់ឡោះបានប្រព្រឹត្តល្មើសនឹងទ្រង់។

 
ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (34) ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಬಕರ
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ