ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (88) ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಬಕರ
وَقَالُواْ قُلُوبُنَا غُلۡفُۢۚ بَل لَّعَنَهُمُ ٱللَّهُ بِكُفۡرِهِمۡ فَقَلِيلٗا مَّا يُؤۡمِنُونَ
តាមពិតទៅ លេសដោះសារដែលពួកយូដា(យកមកសំអាង)មិនដើរតាមព្យាការីមូហាំម៉ាត់នោះ គឺពាក្យសម្តីរបស់ពួកគេដែលបាននិយាយថាៈ ពិតប្រាកដណាស់ ចិត្តរបស់ពួកយើងត្រូវបានគេបិទជិត ដោយគ្មានអ្វីឈានទៅដល់វានោះទេអំពីអ្វីដែលអ្នកកំពុងតែនិយាយ ហើយវាក៏មិនយល់នោះដែរ។ តែតាមពិត គឺមិនដូចអ្វីដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ អល់ឡោះបានបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់ទ្រង់ដោយសារតែការប្រឆាំងរបស់ពួកគេ។ ដូច្នោះហើយ ពួកគេមិនមានជំនឿលើអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យពួកគេនោះទេ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• من أعظم الكفر: الإيمان ببعض ما أنزل الله والكفر ببعضه؛ لأن فاعل ذلك قد جعل إلهه هواه.
• ក្នុងចំណោមការប្រឆាំងដ៏ធំធេងនោះគឺ៖ ការមានជំនឿនឹងប្រការមួយចំនួន ហើយបដិសេដនឹងប្រការមួយចំនួនដែលអល់ឡោះបានបញ្ចុះមក ដោយសារតែអ្នកដែលធ្វើដូច្នោះ គឺបានចាត់ទុកចំណង់តណ្ហា និងទំនើងចិត្តរបស់ពួកគេគឺជាព្រះ។

• عِظَم ما بلغه اليهود من العناد، واتباع الهوى، والتلاعب بما أنزل الله تعالى.
• ភាពធ្ងន់ធ្ងរដែលពួកយូដាបានប្រព្រឹត្តនោះ គឺការរឹងចចេសរឹងរូស ការតាមចំណង់តណ្ហាខ្លួនឯង ហើយនិងលេងសើចចំពោះអ្វីដែលទ្រង់បានបញ្ចុះមក។

• فضل الله تعالى ورحمته بخلقه، حيث تابع عليهم إرسال الرسل وإنزال الكتب لهدايتهم للرشاد.
• ក្តីសប្បុរស និងក្តីមេត្តាករុណារបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់ ដោយទ្រង់បានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ពួកគេ និងបានបញ្ចុះនូវគម្ពីរជាច្រើនដើម្បីចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។

• أن الله يعاقب المعرضين عن الهدى المعاندين لأوامره بالطبع على قلوبهم وطردهم من رحمته؛ فلا يهتدون إلى الحق، ولا يعملون به.
• ជាការពិតណាស់ អល់ឡោះនឹងដាក់ទណ្ឌកម្មអ្នកដែលបែរចេញពីការចង្អុលបង្ហាញ និងអ្នកដែលរឹងរូសមិនធ្វើតាមបទបញ្ជារបស់ទ្រង់ ដោយទ្រង់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ និងបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់ទ្រង់។ ហេតុនេះ ពួកគេមិនទទួលបាននូវការចង្អុលបង្ហាញទៅរកមាគ៌ាដ៏ត្រឹមត្រូវនោះទេ ហើយពួកគេក៏មិនអនុវត្តតាមវានោះដែរ។

 
ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (88) ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಬಕರ
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ