ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (39) ಅಧ್ಯಾಯ: ಸೂರ ಅನ್ನೂರ್
وَٱلَّذِينَ كَفَرُوٓاْ أَعۡمَٰلُهُمۡ كَسَرَابِۭ بِقِيعَةٖ يَحۡسَبُهُ ٱلظَّمۡـَٔانُ مَآءً حَتَّىٰٓ إِذَا جَآءَهُۥ لَمۡ يَجِدۡهُ شَيۡـٔٗا وَوَجَدَ ٱللَّهَ عِندَهُۥ فَوَفَّىٰهُ حِسَابَهُۥۗ وَٱللَّهُ سَرِيعُ ٱلۡحِسَابِ
រីឯពួកដែលគ្មានជំនឿនឹងអល់ឡោះវិញ អំពើល្អរបស់ពួកគេដែលពួកគេបានសាងនោះ គឺគ្មានការតបស្នងចំពោះវានោះឡើយ ប្រៀបដូចជាថ្ងៃបណ្តើរកូននៅលើដីដែលអ្នកដែលស្រេកទឹកខ្លាំងបានឃើញវា(ថ្ងៃបណ្តើកូន) ពេលនោះ ពួកគេក៏គិតថាវាជាទឹក ហើយគេក៏ដើរទៅរកវា។ លុះនៅពេលដែលគេបានទៅដល់កន្លែង(ដែលគេឃើញថាមានទឹក)នោះ ហើយគេបានឈប់នៅកន្លែងនោះ គឺគេពុំឃើញមានទឹកឡើយ។ ក៏ដូចគ្នាដែរ ពួកគ្មានជំនឿគិតស្មានថា អំពើល្អរបស់គេនឹងអាចផ្តល់ផលប្រយោជន៍ដល់រូបគេបាន។ លុះនៅពេលដែលគេបានស្លាប់ទៅ ហើយត្រូវបានគេពង្រស់ពីការស្លាប់វិញនោះ គឺគេមិនបានឃើញផលបុណ្យនៃអំពើល្អរបស់គេនោះទេ តែគេបានឃើញម្ចាស់របស់គេនៅពីមុខគេទៅវិញ។ ពេលនោះ ទ្រង់ក៏ផ្តល់ឲ្យគេនូវផលកម្មរបស់គេយ៉ាងពេញលេញ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីយ៉ាងឆាប់រហ័សបំផុត។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• موازنة المؤمن بين المشاغل الدنيوية والأعمال الأخروية أمر لازم.
• ការរក្សាតុល្យភាពរបស់អ្នកមានជំនឿរវាងការមមាញឹកនឹងកិច្ចការលោកិយ និងសាងទង្វើកុសលសម្រាប់ថ្ងៃបរលោក គឺជារឿងចាំបាច់។

• بطلان عمل الكافر لفقد شرط الإيمان.
• មោឃភាពនៃអំពើល្អរបស់ពួកគ្មានជំនឿ ដោយសារតែការបាត់បង់នូវលក្ខខណ្ឌនៃជំនឿ។

• أن الكافر نشاز من مخلوقات الله المسبِّحة المطيعة.
• ជាការពិតណាស់ ពួកគ្មានជំនឿ មិនស្ថិតក្នុងចំណោមម៉ាខ្លូករបស់អល់ឡោះដែលលើកតម្កើង និងគោរពប្រតិបត្តិទ្រង់នោះទេ។

• جميع مراحل المطر من خلق الله وتقديره.
• គ្រប់ដំណាក់កាលនៃការបង្កើតភ្លៀង គឺស្ថិតក្នុងការបង្កើតរបស់អល់ឡោះ និងការកំណត់របស់ទ្រង់។

 
ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (39) ಅಧ್ಯಾಯ: ಸೂರ ಅನ್ನೂರ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ