Check out the new design

ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಆಲು ಇಮ್ರಾನ್   ಶ್ಲೋಕ:
وَإِذۡ أَخَذَ ٱللَّهُ مِيثَٰقَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ لَتُبَيِّنُنَّهُۥ لِلنَّاسِ وَلَا تَكۡتُمُونَهُۥ فَنَبَذُوهُ وَرَآءَ ظُهُورِهِمۡ وَٱشۡتَرَوۡاْ بِهِۦ ثَمَنٗا قَلِيلٗاۖ فَبِئۡسَ مَا يَشۡتَرُونَ
ហើយចូរអ្នកចងចាំ(ឱព្យាការីមូហាំម៉ាត់) នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់ទៅលើពួកអ្នកចេះដឹងរបស់ពួកអះលីគីតាបនៃពួកយូដានិងពួកណាសរ៉នី ដើម្បីឲ្យពួកអ្នកបកស្រាយបំភ្លឺពីគម្ពីររបស់អល់ឡោះដល់មនុស្សលោក ហើយពួកអ្នកមិនត្រូវលាក់បាំងនូវការចង្អុលបង្ហាញដែលមានចែងនៅក្នុងគម្ពីរនោះឡើយ ហើយពួកអ្នកក៏មិនត្រូវលាក់បាំងឡើយនូវអ្វីដែលបញ្ជាក់ទៅលើភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់(ដែលមានចែងនៅក្នុងគម្ពីរទាំងនោះ)នោះដែរ។ ក៏ប៉ុន្តែពួកគេគ្មានអ្វីក្រៅតែពីបោះបង់ចោលកិច្ចសន្យានោះ និងមិនបែរទៅរកវានោះឡើយ ហើយពួកគេបានលាក់បាំងការពិត និងបានបង្ហាញនូវអ្វីដែលមិនពិត ព្រមទាំងបានយកកិច្ចសន្យារបស់អល់ឡោះទៅប្តូរជាមួយនឹងកម្រៃបន្តិចបន្តួច ដូចជាបុណ្យសក្តិ និងទ្រព្យសម្បត្តិ ដែលពួកគេអាចនឹងទទួលបាន។ ពិតណាស់ កម្រៃដែលពួកគេប្តូរជាមួយកិច្ចសន្យារបស់អល់ឡោះនេះ គឺអាក្រក់បំផុត។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
لَا تَحۡسَبَنَّ ٱلَّذِينَ يَفۡرَحُونَ بِمَآ أَتَواْ وَّيُحِبُّونَ أَن يُحۡمَدُواْ بِمَا لَمۡ يَفۡعَلُواْ فَلَا تَحۡسَبَنَّهُم بِمَفَازَةٖ مِّنَ ٱلۡعَذَابِۖ وَلَهُمۡ عَذَابٌ أَلِيمٞ
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំគិតស្មានឲ្យសោះថា ពួកដែលសប្បាយរីករាយជាមួយនឹងទង្វើអាក្រក់ដែលពួកគេបានធ្វើ ហើយពួកគេចូលចិត្តឲ្យអ្នកដទៃកោតសរសើពួកគេលើទង្វើល្អដែលពួកគេមិនបានធ្វើសោះនោះថា ពួកគេនឹងអាចរួចផុតពីទណ្ឌកម្ម និងបានសុខសន្តិភាពឲ្យសោះ។ ផ្ទុយទៅវិញ ទីកន្លែងជ្រកកោណរបស់ពួកគេ គឺនរកជើហាន់ណាំ ហើយពួកគេនឹងទទួលទណ្ឌកម្មនៅក្នុងវាយ៉ាងឈឺចាប់បំផុត។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ
ហើយអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ ទាំងការបង្កើត និងការចាត់ចែង គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ពុំមែនជាកម្មសិទ្ធិរបស់អ្នកផ្សេងឡើយ។ ហើយអល់ឡោះជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
إِنَّ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ لَأٓيَٰتٖ لِّأُوْلِي ٱلۡأَلۡبَٰبِ
ពិតប្រាកដណាស់ ក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដីពីភាពទទេសូន្យដោយគ្មានគំរូពីមុន និងក្នុងការផ្លាស់ប្តូរគ្នាវាងពេលយប់និងពេលថ្ងៃ ហើយនិងភាពខុសគ្នានៃរយៈពេលវែង និងរយៈពេលខ្លីរបស់វាទាំងពីរ(យប់ថ្ងៃ) គឺជាភស្តុតាងដ៏ច្បាស់លាស់សម្រាប់បណ្តាអ្នកដែលមានប្រាជ្ញាស្មារតីល្អប្រក្រតីដែលបង្ហាញប្រាប់ពួកគេពីវត្តមាននៃព្រះជាម្ចាស់ដែលជាអ្នកបង្កើតចក្រវាលដែលសាកសមជាអ្នកត្រូវគេគោរពសក្ការៈតែមួយគត់។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ٱلَّذِينَ يَذۡكُرُونَ ٱللَّهَ قِيَٰمٗا وَقُعُودٗا وَعَلَىٰ جُنُوبِهِمۡ وَيَتَفَكَّرُونَ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ رَبَّنَا مَا خَلَقۡتَ هَٰذَا بَٰطِلٗا سُبۡحَٰنَكَ فَقِنَا عَذَابَ ٱلنَّارِ
ពួកគេ គឺបណ្តាអ្នកដែលរំលឹកទៅចំពោះអល់ឡោះជាម្ចាស់គ្រប់ស្ថានភាពរបស់ពួកគេ ទាំងក្នុងពេលឈរ ពេលអង្គុយ និងពេលដែលពួកគេទម្រេតខ្លួន ហើយពួកគេសញ្ជឹងគិតពិចារណាពីការបង្កើតមេឃជាច្រើនជាន់និងផែនដីដោយពួកនិយាយថាៈ ឱម្ចាស់របស់ពួកយើង! ទ្រង់មិនបានបង្កើតម៉ាខ្លូកដ៏ធំធេងនេះជាការលេងសើចនោះទេ។ ទ្រង់មហាបរិសុទ្ធចាកផុតពីការលេងសើច។ ដូចនេះ សូមទ្រង់មេត្តាបញ្ជៀសពួកយើងពីទណ្ឌកម្មភ្លើងនរកដោយប្រទានការចង្អុលបង្ហាញពួកយើងឲ្យធ្វើអំពើល្អ និងថែរក្សាពួកយើងពីការប្រការអាក្រក់ផងចុះ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
رَبَّنَآ إِنَّكَ مَن تُدۡخِلِ ٱلنَّارَ فَقَدۡ أَخۡزَيۡتَهُۥۖ وَمَا لِلظَّٰلِمِينَ مِنۡ أَنصَارٖ
(ឱម្ចាស់របស់ពួកយើង!) ជនណាហើយក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ដែលទ្រង់បានបញ្ចូលរូបគេទៅក្នុងឋាននរកនោះ គឺប្រាកដណាស់ ទ្រង់បានធ្វើឲ្យគេអាម៉ាស់និងបានបកអាក្រាតរូបគេហើយ។ ហើយសម្រាប់ពួកដែលបំពាននោះ នៅថ្ងៃបរលោកគ្មានអ្នកដែលអាចជួយការពារពួកគេឲ្យរួចផុតពីការដាក់ទោសរបស់អល់ឡោះ និងទណ្ឌកម្មរបស់ទ្រង់ឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
رَّبَّنَآ إِنَّنَا سَمِعۡنَا مُنَادِيٗا يُنَادِي لِلۡإِيمَٰنِ أَنۡ ءَامِنُواْ بِرَبِّكُمۡ فَـَٔامَنَّاۚ رَبَّنَا فَٱغۡفِرۡ لَنَا ذُنُوبَنَا وَكَفِّرۡ عَنَّا سَيِّـَٔاتِنَا وَتَوَفَّنَا مَعَ ٱلۡأَبۡرَارِ
ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានឮហើយអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿ (នោះគឺព្យាការីរបស់ទ្រង់ មូហាំម៉ាត់)ដែលគាត់បានអំពាវនាវថាៈ ចូរពួកអ្នកមានជំនឿចំពោះអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលជាព្រះជាម្ចាស់តែមួយគត់ដែលត្រូវគោរពសក្ការៈ។ ដូច្នេះ ពួកយើងបានមានជំនឿតាមអ្វីដែលគាត់បានអំពាវនាវនោះ ហើយពួកយើងក៏បានដើរតាមតាមបញ្ញត្តិច្បាប់របស់គាត់ផងដែរ។ ហេតុនេះ សូមទ្រង់មេត្តាបិទបាំងអំពើបាបទាំងឡាយរបស់ពួកយើងផង ដោយសូមទ្រង់កុំបកអាក្រាតពួកយើងអ្វី ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យចំពោះទង្វើអាក្រក់ទាំងឡាយរបស់ពួកយើងផង ដោយសូមទ្រង់កុំយកទោសពៃពីពួកយើងលើអំពើអាក្រក់ទាំងនោះ។ ហើយសូមទ្រង់មេត្ដាឲ្យពួកយើងស្លាប់នៅជាមួយបណ្ដាអ្នកដែលសាងអំពើល្អ តាមរយៈការចង្អុលបង្ហាញពួកយើងឲ្យធ្វើអំពើល្អ និងបោះបង់ចោលអំពើអាក្រក់ផងចុះ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
رَبَّنَا وَءَاتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخۡزِنَا يَوۡمَ ٱلۡقِيَٰمَةِۖ إِنَّكَ لَا تُخۡلِفُ ٱلۡمِيعَادَ
ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាប្រទានឲ្យពួកយើងនូវអ្វីដែលទ្រង់បានសន្យាដល់ពួកយើងតាមរយៈសម្តីនៃបណ្តាអ្នកនាំសាររបស់ទ្រង់ ដូចជាការចង្អុលបង្ហាញ និងការទទួលបានជោគជ័យនៅក្នុងលោកិយផងចុះ ហើយសូមទ្រង់កុំបកអាក្រាតពួកយើងនៅថ្ងៃបរលោកដោយបញ្ចូលពួកយើងក្នុងឋាននរកអ្វី។ ពិតប្រាកដណាស់ ទ្រង់(ឱម្ចាស់របស់ពួកយើង) គឺជាអ្នកដែលមហាសប្បុរសបំផុត ទ្រង់មិនក្បត់ពាក្យសន្យារបស់ទ្រង់ឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• من صفات علماء السوء من أهل الكتاب: كتم العلم، واتباع الهوى، والفرح بمدح الناس مع سوء سرائرهم وأفعالهم.
• ក្នុងចំណោមលក្ខណៈសម្បត្តិរបស់អ្នកចេះដឹងដែលអាក្រក់នៃពួកអះលីគីតាបនោះ គឺការលាក់បាំងចំណេះដឹង ធ្វើតាមទំនើងចិត្តខ្លួនឯង និងរីករាយនឹងការកោតសរសើររបស់អ្នកដទៃ ទោះបីអាថ៌កំបាំងរបស់ពួកគេ និងទង្វើរបស់ពួកគេពិតប្រាកដនោះ គឺអាក្រក់ក៏ដោយ។

• التفكر في خلق الله تعالى في السماوات والأرض وتعاقب الأزمان يورث اليقين بعظمة الله وكمال الخضوع له عز وجل.
• ការសញ្ជឹងគិត និងពិចារណាពីការបង្កើតរបស់អល់ឡោះចំពោះមេឃជាច្រើននិងផែនដី និងការប្រដេញគ្នានៃពេលវេលា គឺធ្វើឲ្យមនុស្សកាន់តែមានការជឿជាក់លើភាពខ្លាំងពូកែរបស់អល់ឡោះ និងធ្វើឲ្យរូបគេឱនលំទោនយ៉ាងពេញលេញទៅកាន់ទ្រង់។

• دعاء الله وخضوع القلب له تعالى من أكمل مظاهر العبودية.
• ការបួងសួងទៅកាន់អល់ឡោះ និងការឱនលំទោនទៅកាន់ទ្រង់ គឺជារូបភាពដែលបង្ហាញពីភាពជាខ្ញុំបម្រើដ៏ពេញលេញទៅកាន់ទ្រង់។

 
ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಆಲು ಇಮ್ರಾನ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಪ್ರಕಾಶನ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ