ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (146) ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಅನ್ ಆಮ್
وَعَلَى ٱلَّذِينَ هَادُواْ حَرَّمۡنَا كُلَّ ذِي ظُفُرٖۖ وَمِنَ ٱلۡبَقَرِ وَٱلۡغَنَمِ حَرَّمۡنَا عَلَيۡهِمۡ شُحُومَهُمَآ إِلَّا مَا حَمَلَتۡ ظُهُورُهُمَآ أَوِ ٱلۡحَوَايَآ أَوۡ مَا ٱخۡتَلَطَ بِعَظۡمٖۚ ذَٰلِكَ جَزَيۡنَٰهُم بِبَغۡيِهِمۡۖ وَإِنَّا لَصَٰدِقُونَ
ហើយយើងបានដាក់បម្រាមហាមឃាត់ទៅលើពួកយូដា(មិនឲ្យទទួលទាន)រាល់សត្វទាំងឡាយដែលមានក្រចកជាប់គ្នា ដូចជាសត្វអូដ្ឋ និងសត្វអូទ្រីសជាដើម។ ហើយយើងក៏បានហាមឃាត់ទៅលើពួកគេផងដែរមិនឲ្យបរិភោគខ្លាញ់គោ និងខ្លាញ់ពពែ លើកលែងតែខ្លាញ់ដែលនៅជាប់នឹងឆ្អឹងខ្នងរបស់វា ឬក៏ខ្លាញ់ដែលជាប់នឹងពោះវៀន ឬខ្លាញ់ដែលនៅជាប់នឹងឆ្អឹងទាំងឡាយប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ យើងបានតបស្នងដល់ពួកគេទៅលើការបំពានរបស់ពួកគេ ដោយបានដាក់បម្រាមនូវរបស់ទាំងអស់នោះទៅលើពួកគេ(មិនឲ្យទទួលទាន)។ ហើយជាការពិតណាស់ យើងគឺជាអ្នកសច្ចៈបំផុតចំពោះរាល់អ្វីៗដែលយើងបានប្រាប់។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• في الآيات دليل على إثبات المناظرة في مسائل العلم، وإثبات القول بالنظر والقياس.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងបញ្ជាក់ទៅលើការទទួលស្គាល់ចំពោះការពិចារណានៅក្នុងបញ្ហាពាក់ព័ន្ធនឹងចំណេះដឹង និងទទួលស្គាល់ពាក្យសម្តីដោយការពិចារណា និងការថ្លឹងថ្លែង។

• الوحي وما يستنبط منه هو الطريق لمعرفة الحلال والحرام.
• វ៉ាហ៊ី(សារពីអល់ឡោះ) និងអ្វីដែលដកស្រង់ចេញពីវា គឺជាមធ្យោបាយដើម្បីឲ្យយើងអាចដឹងនូវប្រការដែលគេអនុញ្ញាត និងប្រការដែលគេដាក់បម្រាមហាមឃាត់។

• إن من الظلم أن يُقْدِم أحد على الإفتاء في الدين ما لم يكن قد غلب على ظنه أنه يفتي بالصواب الذي يرضي الله.
• ពិតណាស់ ក្នុងចំណោមការបំពាននោះ គឺបុគ្គលម្នាក់ផ្តល់ការកាត់សេចក្តី(កាត់ហ៊ូកុម)ពាក់ព័ន្ធនឹងរឿងសាសនាចំពោះបញ្ហាអ្វីមួយទៅកាន់នរណាម្នាក់ក្នុងខណៈដែលគេដឹងថា បុគ្គលនោះ នឹងមិនកាត់សេចក្តីតាមភាពត្រឹមត្រូវដែលអល់ឡោះពេញចិត្តនោះទេ។

• من رحمة الله بعباده الإذن لهم في تناول المحرمات عند الاضطرار.
• ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺការអនុញ្ញាតឲ្យពួកគេទទួលទាននូវរបស់ដែលត្រូវបានហាមឃាត់នៅពេលមានការចាំបាច់ខ្លាំង ឬកាលៈទេសៈបង្ខំ។

 
ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (146) ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಅನ್ ಆಮ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ