Check out the new design

ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (147) ಅಧ್ಯಾಯ: ಅಲ್- ಅನ್ ಆಮ್
فَإِن كَذَّبُوكَ فَقُل رَّبُّكُمۡ ذُو رَحۡمَةٖ وَٰسِعَةٖ وَلَا يُرَدُّ بَأۡسُهُۥ عَنِ ٱلۡقَوۡمِ ٱلۡمُجۡرِمِينَ
តែប្រសិនបើពួកគេបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងមិនជឿជាក់ចំពោះអ្វីដែលអ្នកបាននាំមកពីម្ចាស់របស់អ្នកទេនោះ ចូរអ្នកពោលទៅកាន់ពួកគេដើម្បីទាញនូវចំណាប់អារម្មណ៍របស់ពួកគេថាៈ ម្ចាស់របស់ពួកអ្នកទ្រង់មានក្តីមេត្តាករុណាយ៉ាងទូលំទូលាយបំផុតចំពោះពួកអ្នក ហើយក្នុងចំណោមក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នកនោះ គឺទ្រង់ពន្យារពេលដល់ពួកអ្នកដោយទ្រង់មិនដាក់ទណ្ឌកម្មរបស់ទ្រង់ចំពោះពួកអ្នកភ្លាមៗនោះទេ។ ហើយចូរអ្នកពោលទៅកាន់ពួកគេ ជាការដាស់តឿងព្រមានចំពោះពួកគេចុះថាៈ ជាការពិតណាស់ ទណ្ឌកម្មរបស់អល់ឡោះ គឺគ្មាននរណាម្នាក់អាចរុញច្រានវាចេញពីក្រុមដែលប្រព្រឹត្តអំពើល្មើស និងប្រព្រឹត្តបាបកម្មបានឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• الحذر من الجرائم الموصلة لبأس الله؛ لأنه لا يُرَدُّ بأسه عن القوم المجرمين إذا أراده.
• ប្រុងប្រយ័ត្នពីបទល្មើសឬបាបកម្មទាំងឡាយដែលនាំទៅរកការដាក់ទោសពីអល់ឡោះ ព្រោះថាទណ្ឌកម្មរបស់ទ្រង់ គ្មាននរណាម្នាក់អាចរុញច្រានវាចេញពីពួកដែលប្រព្រឹត្តអំពើអាក្រក់បានឡើយនៅពេលដែលទ្រង់មានចេតនាឲ្យវាកើតឡើងនោះ។

• الاحتجاج بالقضاء والقدر بعد أن أعطى الله تعالى كل مخلوق قُدْرة وإرادة يتمكَّن بهما من فعل ما كُلِّف به؛ ظُلْمٌ مَحْض وعناد صرف.
• ការយកលេស ឬលើកហេតុផលនឹងការកំណត់វាសនាល្អអាក្រក់(កទ៏កទើរ) ក្រោយពីអល់ឡោះបានផ្តល់ឲ្យម៉ាខ្លូកទាំងអស់នូវលទ្ធភាព និងចេតនា ដែលវាទាំងពីរអាចឲ្យគេធ្វើនូវអ្វីដែលទ្រង់ដាក់កាតព្វកិច្ចចំពោះពួកគេហើយនោះ គឺជាការបំពានដ៏ធំធេង និងជាការចចេសរឹងរូសរបស់ពួកគេប៉ុណ្ណោះ។

• دَلَّتِ الآيات على أنه بحسب عقل العبد يكون قيامه بما أمر الله به.
• បណ្តាវាក្យខណ្ឌទាំងនេះក៏ចង្អុលបង្ហាញផងដែរថា ពិតណាស់ យោងទៅតាមប្រាជ្ញាស្មារតីរបស់មនុស្សលោក គឺអាចឲ្យពួកគេអនុវត្តន៍នូវបទបញ្ជាររបស់អល់ឡោះ ។

• النهي عن قربان الفواحش أبلغ من النهي عن مجرد فعلها، فإنه يتناول النهي عن مقدماتها ووسائلها الموصلة إليها.
• ការហាមឃាត់ពីការទៅក្បែរទង្វើអសីលធម៌(ហ្ស៊ីណា) គឺខ្លាំងជាងការហាមឃាត់មិនឲ្យប្រព្រឹត្តទង្វើនោះ ព្រោះការហាមនោះ គឺតាំងពីការចាប់ផ្តើមដំបូង និងរាល់មធ្យោបាយទាំងឡាយដែលនាំទៅរកការប្រព្រឹត្តទង្វើនោះ។

 
ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (147) ಅಧ್ಯಾಯ: ಅಲ್- ಅನ್ ಆಮ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಪ್ರಕಾಶನ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ