ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (5) ಅಧ್ಯಾಯ: ಸೂರ ಅಲ್ -ಮುನಾಫಿಕೂನ್
وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ يَسۡتَغۡفِرۡ لَكُمۡ رَسُولُ ٱللَّهِ لَوَّوۡاْ رُءُوسَهُمۡ وَرَأَيۡتَهُمۡ يَصُدُّونَ وَهُم مُّسۡتَكۡبِرُونَ
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ចូរពួកអ្នកនាំគ្នាមកកាន់អ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)ដើម្បីសុំការអធ្យាស្រ័យ(ពីគាត់)ចំពោះការដែលពួកអ្នកមិនបានចូលរួមក្នុងសមរភូមិហ្ពាទើរ ដើម្បីឲ្យគាត់សុំពីអល់ឡោះជាម្ចាស់ឱ្យទ្រង់អភ័យទោសដល់ពួកអ្នកចំពោះបាបកម្មរបស់ពួកអ្នកនោះ ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេសម្តែងឫកពាមើលងាយ និងចំអកឡកឡឺយទៅវិញ ហើយអ្នកនឹងឃើញពួកគេបដិសេធនូវអ្វីដែលគេបង្គាប់ប្រើពួកគេឲ្យធ្វើវា។ ហើយពួកគេ ជាពួកដែលក្រអឺតក្រទមមិនទទួលយកការពិត និងបន្ទាបខ្លួនចំពោះការពិតឡើយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• الإعراض عن النصح والتكبر من صفات المنافقين.
• ការបែរចេញពីការទូន្មានណែនាំ និងភាពក្អេងក្អាង គឺជាលក្ខណៈសម្បត្តិរបស់ពួកពុតត្បុត។

• من وسائل أعداء الدين الحصار الاقتصادي للمسلمين.
• ក្នុងចំណោមវិធីសាស្ត្ររបស់សត្រូវដើម្បីប្រឆាំងនឹងឥស្លាមនោះ គឺការរាំងខ្ទប់សេដ្ឋកិច្ចរបស់អ្នកមូស្លីម។

• خطر الأموال والأولاد إذا شغلت عن ذكر الله.
• គ្រោះថ្នាក់នៃទ្រព្យសម្បត្តិនិងកូនចៅ នៅពេលដែលវារំខានរូបគេពីការរំលឹកទៅចំពោះអល់ឡោះ។

 
ಅರ್ಥಗಳ ಅನುವಾದ ಶ್ಲೋಕ: (5) ಅಧ್ಯಾಯ: ಸೂರ ಅಲ್ -ಮುನಾಫಿಕೂನ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ