Check out the new design

ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಅಲ್ -ಅನ್ ಫಾಲ್   ಶ್ಲೋಕ:
وَإِن يُرِيدُوٓاْ أَن يَخۡدَعُوكَ فَإِنَّ حَسۡبَكَ ٱللَّهُۚ هُوَ ٱلَّذِيٓ أَيَّدَكَ بِنَصۡرِهِۦ وَبِٱلۡمُؤۡمِنِينَ
តែប្រសិនបើការទោរទន់ទៅរកការផ្សះផ្សា និងការបោះបង់ចោលការប្រយុទ្ធរបស់ពួកគេនោះ គឺក្នុងបំណងប្រើល្បិចកលកបោកប្រាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីពួកគេអាចត្រៀមខ្លួនក្នុងការប្រយុទ្ធនឹងអ្នកនោះ ជាការពិតណាស់ អល់ឡោះជាម្ចាស់គឺគ្រប់គ្រាន់ហើយសម្រាប់អ្នកក្នុងការទប់ទល់នឹងឧបាយកលរបស់ពួកគេនិងការក្បត់របស់ពួកគេនោះ។ ទ្រង់ជាអ្នកដែលធ្វើឲ្យអ្នកមានភាពខ្លាំងក្លាតាមរយៈជំនួយរបស់ទ្រង់ និងធ្វើឲ្យអ្នកមានភាពខ្លាំងក្លាតាមរយៈការជួយរបស់ជនមូស្លីមចំពោះអ្នកក្នុងចំណោមពួកមូហាជីរីន និងពួកអាន់សរ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَأَلَّفَ بَيۡنَ قُلُوبِهِمۡۚ لَوۡ أَنفَقۡتَ مَا فِي ٱلۡأَرۡضِ جَمِيعٗا مَّآ أَلَّفۡتَ بَيۡنَ قُلُوبِهِمۡ وَلَٰكِنَّ ٱللَّهَ أَلَّفَ بَيۡنَهُمۡۚ إِنَّهُۥ عَزِيزٌ حَكِيمٞ
ហើយទ្រង់បានបង្រួបបង្រួមដួងចិត្តរបស់បណ្តាអ្នកមានជំនឿដែលបានជួយអ្នកប្រយុទ្ធនឹងពួកគេក្រោយពីវា(ដួងចិត្តរបស់អ្នកមានជំនឿ)មានការបែកបាក់។ ទោះបីជាអ្នកចំណាយទ្រព្យសម្បត្តិនៅលើផែនដីនេះទាំងអស់ដើម្បីបង្រួបបង្រួមដួងចិត្តរបស់ពួកគេក្រោយពីបែកបាក់នោះក៏ដោយ ក៏អ្នកមិនអាចបង្រួបបង្រួមដួងចិត្តរបស់ពួកគេបាននោះដែរ។ ក៏ប៉ុន្តែ អល់ឡោះជាម្ចាស់តែមួយគត់ដែលអាចបង្រួបបង្រួមដួងចិត្តរបស់ពួកគេបាន។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែបំផុតនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតបំផុតនៅក្នុងការកំណត់ ការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
يَٰٓأَيُّهَا ٱلنَّبِيُّ حَسۡبُكَ ٱللَّهُ وَمَنِ ٱتَّبَعَكَ مِنَ ٱلۡمُؤۡمِنِينَ
ឱព្យាការីមូហាំម៉ាត់! ជាការពិតណាស់ អល់ឡោះជាម្ចាស់គឺគ្រប់គ្រាន់ហើយសម្រាប់អ្នកក្នុងការទប់ទល់នឹងអំពើអាក្រក់នៃសត្រូវរបស់អ្នក ហើយក៏គ្រប់គ្រាន់ដែរសម្រាប់អ្នកមានជំនឿដែលនៅជាមួយអ្នកនោះ។ ហេតុនេះ ចូរអ្នកជឿជាក់លើទ្រង់ និងប្រគល់ខ្លួនចំពោះទ្រង់ចុះ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
يَٰٓأَيُّهَا ٱلنَّبِيُّ حَرِّضِ ٱلۡمُؤۡمِنِينَ عَلَى ٱلۡقِتَالِۚ إِن يَكُن مِّنكُمۡ عِشۡرُونَ صَٰبِرُونَ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُم مِّاْئَةٞ يَغۡلِبُوٓاْ أَلۡفٗا مِّنَ ٱلَّذِينَ كَفَرُواْ بِأَنَّهُمۡ قَوۡمٞ لَّا يَفۡقَهُونَ
ឱព្យាការីមូហាំម៉ាត់! ចូរអ្នកជម្រុញបណ្តាអ្នកមានជំនឿលើការប្រយុទ្ធ និងត្រូវបញ្ចុះបញ្ចូលពួកគេលើការប្រយុទ្ធនេះតាមរយៈអ្វីដែលអាចជួយពង្រឹងឆន្ទៈរបស់ពួកគេ និងគោលជំហររបស់ពួកគេ។ ប្រសិនបើក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ)មានគ្នាត្រឹមតែម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានចំនួនពីររយនាក់បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាត្រឹមមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាចំនួនមួយពាន់នាក់បាន។ នេះគឺដោយសារតែពួកប្រឆាំងនោះ គឺជាក្រុមមួយដែលគ្មានការយល់ដឹងពីមាគ៌ារបស់អល់ឡោះដែលទ្រង់ជួយដល់បណ្តាអ្នកដែលគាំពារទ្រង់ និងធ្វើឲ្យសត្រូវ(របស់ពួកគេ)ចុះចាញ់នោះឡើយ ហើយពួកគេក៏មិនបានដឹងពីគោលបំណងនៃការប្រយុទ្ធគ្នានោះដែរ។ ជាការពិតណាស់ ពួកគេប្រយុទ្ធគឺក្នុងគោលបំណងដើម្បីទទួលបាននូវភាពខ្ពង់ខ្ពស់ក្នុងលោកិយនេះតែប៉ុណ្ណោះ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ٱلۡـَٰٔنَ خَفَّفَ ٱللَّهُ عَنكُمۡ وَعَلِمَ أَنَّ فِيكُمۡ ضَعۡفٗاۚ فَإِن يَكُن مِّنكُم مِّاْئَةٞ صَابِرَةٞ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُمۡ أَلۡفٞ يَغۡلِبُوٓاْ أَلۡفَيۡنِ بِإِذۡنِ ٱللَّهِۗ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ
ពេលនេះ អល់ឡោះជាម្ចាស់ទ្រង់បានសម្រាលដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដោយសារតែទ្រង់បានដឹងពីភាពទន់ខ្សោយរបស់អ្នក។ ដូច្នេះ ទ្រង់ក៏បានបន្ធូរបន្ថយដល់ពួកអ្នក ជាភាពទន់ភ្លន់(មេត្តាករុណា)របស់ទ្រង់ចំពោះពួកអ្នក។ ដូចនេះ ទ្រង់បានដាក់កាតព្វកិច្ចលើម្នាក់ៗក្នុងចំណោមពួកអ្នក គឺត្រូវប្រឈមមុខនឹងពួកប្រឆាំងចំនួនពីរនាក់ជំនួសឲ្យដប់នាក់វិញ។(កាលពីមុន អ្នកមានជំនឿម្នាក់ត្រូវប្រឈមមុខនឹងពួកគ្មានជំនឿចំនួនដប់នាក់)។ ហេតុនេះ ប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាពីររយនាក់បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាមួយពាន់នាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាពីរពាន់នាក់បានដោយការអនុញ្ញាតពីអល់ឡោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់ក្នុងចំណោមអ្នកមានជំនឿតាមរយៈការគាំទ្រ និងការជួយ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
مَا كَانَ لِنَبِيٍّ أَن يَكُونَ لَهُۥٓ أَسۡرَىٰ حَتَّىٰ يُثۡخِنَ فِي ٱلۡأَرۡضِۚ تُرِيدُونَ عَرَضَ ٱلدُّنۡيَا وَٱللَّهُ يُرِيدُ ٱلۡأٓخِرَةَۗ وَٱللَّهُ عَزِيزٌ حَكِيمٞ
មិនគប្បីឡើយចំពោះព្យាការី(មូហាំម៉ាត់)ក្នុងការទុកឈ្លើយសឹកនៃពួកប្រឆាំង(ដើម្បីទទួលយកការលោះខ្លួន)ដែលបានធ្វើសង្គ្រាមប្រឆាំងនឹងគាត់(ព្យាការីមូហាំម៉ាត់)នោះឡើយ លុះត្រាតែគាត់បានសម្លាប់ពួកគេ(ពួកប្រឆាំង)បានច្រើនសិន ដើម្បីបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តបស់ពួកគេ រហូតដល់ពួកគេមិនហ៊ានវិលត្រឡប់មកប្រយុទ្ធនឹងគាត់ម្តងទៀត។ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចង់ទទួលយកការលោះឈ្លើយសឹកក្នុងសង្គ្រាមហ្ពាហ្ទើរ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ផ្តល់ផលបុណ្យដល់ពួកអ្នកនាថ្ងៃបរលោកដែលគេអាចទទួលបាន(ដូចនោះ)តាមរយៈការជួយសាសនារបស់ទ្រង់ និងពង្រឹងវាឲ្យមានភាពខ្លាំងក្លា។ ហើយអល់ឡោះមហាខ្លាំងពូកែបំផុតដោយខ្លួនរបស់ទ្រង់ផ្ទាល់ លក្ខណៈសម្បត្តិរបស់ទ្រង់ និងអំណាចរបស់ទ្រង់ ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
لَّوۡلَا كِتَٰبٞ مِّنَ ٱللَّهِ سَبَقَ لَمَسَّكُمۡ فِيمَآ أَخَذۡتُمۡ عَذَابٌ عَظِيمٞ
ប្រសិនបើគ្មានការកំណត់ពីអល់ឡោះពីមុនមកដែលអនុញ្ញាតឲ្យពួកអ្នកនូវទ្រព្យជ័យភណ្ឌ និងអនុញ្ញាតដល់ពួកអ្នកក្នុងការទទួលយកការលោះឈ្លើយសឹកទេនោះ ពួកអ្នកប្រាកដជានឹងទទួលនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតពីអល់ឡោះជាមិនខាន ដោយសារតែពួកអ្នកបានយកទ្រព្យជ័យភណ្ឌនិងទទួលយកនូវការលោះឈ្លើយសឹកមុនពេលដែលវ៉ាហ៊ីពីអល់ឡោះដែលអនុញ្ញាតឲ្យពួកអ្នកធ្វើដូច្នោះបានមកដល់ពួកអ្នក។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
فَكُلُواْ مِمَّا غَنِمۡتُمۡ حَلَٰلٗا طَيِّبٗاۚ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ
ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ទទួលទានចុះនូវអ្វីដែលបានមកពីទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកប្រឆាំង ដោយសារវាត្រូវបានគេអនុញ្ញាតចំពោះពួកអ្នកហើយ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងឲ្យឆ្ងាយពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតដល់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• في الآيات وَعْدٌ من الله لعباده المؤمنين بالكفاية والنصرة على الأعداء.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាការសន្យាមួយរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿដោយផ្តល់ការគាំទ្រ និងធ្វើឲ្យពួកគេទទួលបានជ័យជម្នះលើសត្រូវ។

• الثبات أمام العدو فرض على المسلمين لا اختيار لهم فيه، ما لم يحدث ما يُرَخِّص لهم بخلافه.
• ការមានលំនឹង(គោលជំហរ)ក្នុងការប្រឈមមុខនឹងសត្រូវ គឺជាកាតព្វកិច្ចលើជនមូស្លីមគ្រប់រូប ដោយពួកគេគ្មានជម្រើសឡើយ ដរាបណាពួកគេគ្មានមូលហេតុសមស្របដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការមិនចូលរួមសង្គ្រាមទេនោះ។

• الله يحب لعباده معالي الأمور، ويكره منهم سَفْسَافَها، ولذلك حثهم على طلب ثواب الآخرة الباقي والدائم.
• អល់ឡោះទ្រង់ស្រឡាញ់ខ្ញុំបម្រើរបស់ទ្រង់ដែលធ្វើកិច្ចការអ្វីមួយបានល្អ ហ្មត់ចត់ ហើយទ្រង់មិនពេញចិត្តអ្នកដែលធ្វើកិច្ចការអ្វីមួយមិនល្អ ខ្ជីខ្ជានោះទេ។ ហេតុនេះហើយទើបទ្រង់ជម្រុញពួកគេឲ្យបួងសួងសុំផលបុណ្យថ្ងៃបរលោកដែលនៅគង់វង្សនិងជាអមតៈ។

• مفاداة الأسرى أو المنّ عليهم بإطلاق سراحهم لا يكون إلا بعد توافر الغلبة والسلطان على الأعداء، وإظهار هيبة الدولة في وجه الآخرين.
• ការចាប់ទុកឈ្លើយសឹក ឬដោះលែងពួកគេទៅវិញ គឺមិនអាចធ្វើទៅបាននោះទេ លើកលែងតែក្រោយពីពួកគេបានយកឈ្នះ និងគ្រប់គ្រងលើសត្រូវបានសម្រេច និងបានបង្ហាញពីកិត្យានុភាពនៃរដ្ឋជាមុនសិន។

 
ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಅಲ್ -ಅನ್ ಫಾಲ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮೇರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಪ್ರಕಾಶನ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ