ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ * - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ


ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಕದ್ರ್   ಶ್ಲೋಕ:

សូរ៉ោះអាល់កដរ៍

ಅಧ್ಯಾಯದ ಉದ್ದೇಶಗಳು:
بيان فضل ليلة القدر.
បញ្ជាក់ពីឧត្តមភាពនៃយប់ឡៃឡាទុលកទើរ

إِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةِ ٱلۡقَدۡرِ
ជាការពិតណាស់ យើងបានញ្ចុះគម្ពីរគួរអានមួយទាំងមូលមកកាន់មេឃលោកិយដូចដែលយើងបានចាប់ផ្តើមបញ្ចុះវាមកឱ្យព្យាការីមូហាំម៉ាត់ដែរ គឺនៅក្នុងយប់ឡៃឡាតុលកទើរក្នុងខែរ៉ម៉ាហ្ទន។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
وَمَآ أَدۡرَىٰكَ مَا لَيۡلَةُ ٱلۡقَدۡرِ
ហើយតើអ្នក(ឱព្យាការីមូហាំម៉ាត់)ដឹងពីប្រការល្អ ពរជ័យ និងភាពចម្រុងចម្រើនដែលមាននៅក្នុងយប់ឡៃឡាទុលកទើរនោះដែរឬទេ?
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
لَيۡلَةُ ٱلۡقَدۡرِ خَيۡرٞ مِّنۡ أَلۡفِ شَهۡرٖ
យប់នោះ គឺជាយប់ដ៏ល្អអស្ចារ្យបំផុត។ ពិតណាស់ វាគឺជាយប់មួយដែលល្អប្រសើរជាងមួយពាន់ខែ សម្រាប់ជនណាដែលសាងទង្វើកុសលនានានៅក្នុងយប់នោះប្រកបដោយមានជំនឿនិងសង្ឃឹមទទួលបានផលបុណ្យ(ពីអល់ឡោះ)។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
تَنَزَّلُ ٱلۡمَلَٰٓئِكَةُ وَٱلرُّوحُ فِيهَا بِإِذۡنِ رَبِّهِم مِّن كُلِّ أَمۡرٖ
ឡាអ៊ីកាត់ជាច្រើន ព្រមទាំងជីព្រីលបានចុះមកក្នុងយប់នោះដោយមានការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជារបស់អល់ឡោះនៅក្នុងឆ្នាំនោះ ដូចជាលាភសក្ការៈ ការស្លាប់ ការចាប់កំណើត ឬអ្វីផ្សេងទៀតនូវអ្វីដែលអល់ឡោះបានកំណត់។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
سَلَٰمٌ هِيَ حَتَّىٰ مَطۡلَعِ ٱلۡفَجۡرِ
នៅក្នុងយប់ដែលប្រកបដោយពរជ័យនោះដែរ គឺពោរពេញទៅសេចក្តីល្អពេញមួយយប់ ដោយចាប់តាំងពីពេលព្រលប់ រហូតដល់ពេលហ្វាជើរះ(ទៀបភ្លឺ)។
ಅರಬ್ಬಿ ವ್ಯಾಖ್ಯಾನಗಳು:
ಈ ಪುಟದಲ್ಲಿರುವ ಶ್ಲೋಕಗಳ ಉಪಯೋಗಗಳು:
• فضل ليلة القدر على سائر ليالي العام.
• ឧត្តមភាពនៃយប់ឡៃឡាទុលកទើរលើយប់ដទៃទៀតក្នុងមួយឆ្នាំ។

• الإخلاص في العبادة من شروط قَبولها.
• លក្ខខណ្ឌមួយនៃការទទួលការគោរពសក្ការៈនោះ គឺភាពស្មោះសរ។

• اتفاق الشرائع في الأصول مَدعاة لقبول الرسالة.
• ពួកគ្មានជំនឿ គឺជាម៉ាខ្លូកដែលអាក្រក់បំផុត ហើយអ្នកមានជំនឿគឺជាម៉ាខ្លូកដែលល្អបំផុត។

• ភាពស្របគ្នានៅក្នុងគោលគ្រឹះនៃច្បាប់ទាំងឡាយ គឺជាកត្តាដែលនាំឲ្យគេទទួលយកនូវសារនោះ។

 
ಅರ್ಥಗಳ ಅನುವಾದ ಅಧ್ಯಾಯ: ಸೂರ ಅಲ್- ಕದ್ರ್
ಅಧ್ಯಾಯಗಳ ವಿಷಯಸೂಚಿ ಪುಟ ಸಂಖ್ಯೆ
 
ಪವಿತ್ರ ಕುರ್‌ಆನ್ ಅರ್ಥಾನುವಾದ - ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಅನುವಾದಗಳ ವಿಷಯಸೂಚಿ

ಅಲ್-ಮುಖ್ತಸರ್ ಫಿ ತಫ್ಸೀರಿಲ್ ಕುರ್‌ಆನಿಲ್ ಕರೀಮ್ - ಖಮರ್ ಅನುವಾದ - ಕುರ್‌ಆನ್ ತಫ್ಸೀರ್ ಸ್ಟಡಿ ಸೆಂಟರ್

ಮುಚ್ಚಿ