Check out the new design

വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം * - വിവർത്തനങ്ങളുടെ സൂചിക


പരിഭാഷ ആയത്ത്: (50) അദ്ധ്യായം: മാഇദ
أَفَحُكۡمَ ٱلۡجَٰهِلِيَّةِ يَبۡغُونَۚ وَمَنۡ أَحۡسَنُ مِنَ ٱللَّهِ حُكۡمٗا لِّقَوۡمٖ يُوقِنُونَ
តើពួកគេងាកចេញពីការកាត់សេចក្តីរបស់អ្នកដោយស្វែងរកការកាត់សេចក្តីរបស់ពួកអវិជ្ជាក្នុងចំណោមពួកដែលគោរពសក្ការៈចំពោះរូបបដិមានានា ដែលពួកគេកាត់សេចក្តីទៅតាមទំនើងចិត្តរបស់ពួកគេនោះឬ? ជាការពិតណាស់ គ្មានច្បាប់ណាដែលប្រសើរជាងច្បាប់ដែលមកពីអល់ឡោះជាម្ចាស់នោះទេចំពោះបណ្តាអ្នកដែលជឿជាក់នឹងសាសនាដែលយល់ដឹងអំពីអល់ឡោះនូវអ្វីដែលទ្រង់បានបញ្ចុះទៅឱ្យអ្នកនាំសាររបស់ទ្រង់នោះ។ ពួកអវិជ្ជា និងពួកដែលតាមទំនើងចិត្ត(ខ្លួនឯង)នោះ ពួកគេមិនទទួលយក ក្រៅពីអ្វីដែលស្របនឹងចំណូលចិត្តរបស់ពួកគេឡើយ ទោះបីជាប្រការនោះមិនត្រឹមត្រូវក៏ដោយ។
അറബി ഖുർആൻ വിവരണങ്ങൾ:
ഈ പേജിലെ ആയത്തുകളിൽ നിന്നുള്ള പാഠങ്ങൾ:
• الأنبياء متفقون في أصول الدين مع وجود بعض الفروق بين شرائعهم في الفروع.
បណ្តាព្យាការីទាំងឡាយ គឺសុទ្ធតែឯកភាពគ្នាទាំងអស់ចំពោះមូលដ្ឋានគ្រឹះនៃសាសនា(គោលជំនឿឯកទេពនិយម) ទោះបីជាមានភាពខុសគ្នាមួយចំនួនពាក់ព័ន្ធទៅនឹងច្បាប់សាសនា(ដែលត្រូវប្រតិបត្តិ)ដែលជាមែកធាងក៏ដោយ។

• وجوب تحكيم شرع الله والإعراض عمّا عداه من الأهواء.
ចាំបាច់ត្រូវកាត់សេចក្តីតាមច្បាប់របស់អល់ឡោះ និងត្រូវងាកចេញពីអ្វីដែលផ្សេងពីច្បាប់របស់អល់ឡោះអំពីការធ្វើតាមទំនើងចិត្តខ្លួនឯង។

• ذم التحاكم إلى أحكام أهل الجاهلية وأعرافهم.
ភាពអាក្រក់នៃការស្វែងរកការកាត់សេចក្តីតាមពួកអវិជ្ជា និងតាមទំនៀមទំលាប់ប្រពៃណីរបស់ពួកគេ។

 
പരിഭാഷ ആയത്ത്: (50) അദ്ധ്യായം: മാഇദ
സൂറത്തുകളുടെ സൂചിക പേജ് നമ്പർ
 
വിശുദ്ധ ഖുർആൻ പരിഭാഷ - ഖമർ ഭാഷയിലുള്ള വിശുദ്ധ ഖുർആൻ വ്യാഖ്യാന സംഗ്രഹം - വിവർത്തനങ്ങളുടെ സൂചിക

മർകസ് തഫ്സീർ പുറത്തിറക്കിയത്.

അടക്കുക