पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । * - अनुवादहरूको सूची


अर्थको अनुवाद श्लोक: (55) सूरः: सूरतु यूनुस
أَلَآ إِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ أَلَآ إِنَّ وَعۡدَ ٱللَّهِ حَقّٞ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ
តើពុំមែនទេឬដែលរាល់អ្វីៗដែលមាននៅលើមេឃជាច្រើន និងអ្វីៗដែលនៅលើផែនដី គឺជាម្ចាស់កម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់នោះ? ហើយតើពុំមែនទេឬដែលការសន្យារបស់អល់ឡោះដែលថានឹងដាក់ទណ្ឌកម្មទៅលើពួកប្រឆាំងនោះពិតជាកើតឡើងដោយគ្មានការសង្ស័យនោះ? ក៏ប៉ុន្តែពួកគេភាគច្រើនមិនដឹងពីរឿងទាំងនោះឡើយ។ ដូចនេះហើយទើបពួកគេមានភាពមន្ទិលសង្ស័យ។
अरबी व्याख्याहरू:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• عظم ما ينتظر المشركين بالله من عذاب، حتى إنهم يتمنون دفعه بكل ما في الأرض، ولن يُقْبلَ منهم.
• ភាពធំធេងនៃទណ្ឌកម្មដែលកំពុងរង់ចាំពួកដែលធ្វើស្ហ៊ីរិកចំពោះអល់ឡោះ រហូតដល់ពួកគេសុខចិត្តលោះខ្លួនពួកគេនឹងអ្វីដែលមាននៅលើផែនដីទាំងអស់ពីទណ្ឌកម្ម តែគេ(អល់ឡោះ)មិនទទួលយកវា(ការលោះ)ពីពួកគេឡើយ។

• القرآن شفاء للمؤمنين من أمراض الشهوات وأمراض الشبهات بما فيه من الهدايات والدلائل العقلية والنقلية.
• គម្ពីរគួរអានគឺជាឱសថព្យាបាលសម្រាប់អ្នកដែលមានជំនឿពីជំងឺតណ្ហា(ធ្វើអ្វីតាមតែទំនើងចិត្ត) និងជំងឺមន្ទិលសង្ស័យ ពីព្រោះនៅក្នុងគម្ពីរគួរអាននោះ ពោរពេញទៅដោយការចង្អុលបង្ហាញ និងភស្តុតាងជាច្រើនទាំងខាងផ្នែកប្រាជ្ញាដែលអាចគិតយល់បាន និងភស្តុតាងដែលអាចមើលឃើញជាក់ស្តែង។

• ينبغي للمؤمن أن يفرح بنعمة الإسلام والإيمان دون غيرهما من حطام الدنيا.
• គប្បីលើអ្នកមានជំនឿត្រូវសប្បាយរីករាយនឹងឧបការគុណនៃសាសនាឥស្លាម និងការមានជំនឿ ពុំមែនរីករាយនឹងលាភសក្ការៈលោកិយនោះទេ។

• دقة مراقبة الله لعباده وأعمالهم وخواطرهم ونياتهم.
• ការឃ្លាំមើលយ៉ាងល្អិតល្អន់បំផុតរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ និងទង្វើរបស់ពួកគេ ហើយនិងការនៀត(ការប៉ង)របស់ពួកគេ។

 
अर्थको अनुवाद श्लोक: (55) सूरः: सूरतु यूनुस
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । - अनुवादहरूको सूची

पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद, तफ्सीर सेन्टरद्वारा प्रकाशित ।

बन्द गर्नुस्