पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । * - अनुवादहरूको सूची


अर्थको अनुवाद श्लोक: (27) सूरः: सूरतुल् इस्रा
إِنَّ ٱلۡمُبَذِّرِينَ كَانُوٓاْ إِخۡوَٰنَ ٱلشَّيَٰطِينِۖ وَكَانَ ٱلشَّيۡطَٰنُ لِرَبِّهِۦ كَفُورٗا
ពិតប្រាកដណាស់ អ្នកដែលចំណាយទ្រព្យសម្បត្តិរបស់ពួកគេក្នុងអំពើបាប និងអ្នកដែលចំណាយដោយខ្ជះខ្ជាយនោះ ពួកគេគឺជាបងប្អូនរបស់ពួកស្ហៃតន ដោយពួកគេប្រតិបត្តិតាមពួកស្ហៃតនដែលបានប្រើពួកគេឲ្យមានភាពខ្ជះខ្ជាយ។ ហើយស្ហៃតន គឺជាអ្នកដែលប្រឆាំងនឹងម្ចាស់របស់គេ(អល់ឡោះ) ដោយវាមិនធ្វើអ្វីក្រៅពីអំពើល្មើសនោះឡើយ ហើយវាក៏មិនប្រើគេឲ្យធ្វើអ្វី ក្រៅពីទង្វើដែលធ្វើឲ្យម្ចាស់របស់គេខឹងសម្បានោះដែរ។
अरबी व्याख्याहरू:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• ينبغي للإنسان أن يفعل ما يقدر عليه من الخير وينوي فعل ما لم يقدر عليه؛ ليُثاب على ذلك.
• ចាំបាច់លើមនុស្សលោកត្រូវសាងទង្វើកុសលទៅតាមលទ្ធភាពរបស់គេដែលគេមាន និងត្រូវនៀត(តាំងចិត្ត)ធ្វើនូវទង្វើដែលគេមិនមានលទ្ធភាពធ្វើវាផងដែរដើម្បីឲ្យគេទទួលបានផលបុណ្យចំពោះប្រការទាំងនោះ។

• أن النعم في الدنيا لا ينبغي أن يُسْتَدل بها على رضا الله تعالى؛ لأنها قد تحصل لغير المؤمن، وتكون عاقبته المصير إلى عذاب الله.
• ជាការពិតណាស់ ការទទួលបាននូវឧបការគុណនៅក្នុងលោកិយនេះមិនអាចយកធ្វើជាភស្តុតាងដែលបញ្ជាក់ថា អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះគេនោះទេ ព្រោះថា លោកិយនេះគេអាចទទួលបាននូវឧបការគុណ តែលទ្ធផលចុងក្រោយរបស់គេបែរជាទទួលនូវទណ្ឌកម្មរបស់អល់ឡោះទៅវិញក៏អាចថាបាន។

• الإحسان إلى الوالدين فرض لازم واجب، وقد قرن الله شكرهما بشكره لعظيم فضلهما.
• ការធ្វើល្អចំពោះឪពុកម្ដាយគឺជាកាតព្វកិច្ចដ៏ចាំបាច់បំផុត។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានភ្ជាប់ការដឹងគុណចំពោះឪពុកម្តាយជាមួយនឹងការដឹងគុណចំពោះទ្រង់ ព្រោះតែគុណបំណាច់ដ៏ធំធេងរបស់គាត់ទាំងពីរ។

• يحرّم الإسلام التبذير، والتبذير إنفاق المال في غير حقه.
• ការខ្ជះខ្ជាយត្រូវបានហាមឃាត់នៅក្នុងសាសនាឥស្លាម ហើយការខ្ជះខ្ជាយនោះ គឺការចំណាយទ្រព្យសម្បត្តិទៅលើប្រការដែលគ្មានប្រយោជន៍។

 
अर्थको अनुवाद श्लोक: (27) सूरः: सूरतुल् इस्रा
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । - अनुवादहरूको सूची

पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद, तफ्सीर सेन्टरद्वारा प्रकाशित ।

बन्द गर्नुस्