पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । * - अनुवादहरूको सूची


अर्थको अनुवाद श्लोक: (27) सूरः: सूरतुल् बकरः
ٱلَّذِينَ يَنقُضُونَ عَهۡدَ ٱللَّهِ مِنۢ بَعۡدِ مِيثَٰقِهِۦ وَيَقۡطَعُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيُفۡسِدُونَ فِي ٱلۡأَرۡضِۚ أُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ
ពួកដែលក្បត់នឹងកិច្ចសន្យារបស់អល់ឡោះដែលទ្រង់បានដាក់វាទៅលើពួកគេ ដោយឱ្យ(ពួកគេ)គោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងដើរតាមអ្នកនាំសាររបស់ទ្រង់ដែលបណ្តាអ្នកនាំសារជំនាន់មុនគាត់បានប្រាប់(ដល់ពួកគេ) ហើយពួកគេកាត់ផ្ដាច់នូវអ្វីដែលអល់ឡោះបានបញ្ជាពួកគេឱ្យផ្សាភ្ជាប់វា ដូចជាសាច់សាលោហិតជាដើម ហើយពួកគេបានព្យាយាមបង្កវិនាសកម្មនៅលើផែនដីតាមរយៈការប្រព្រឹត្តល្មើសនោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់លាភសំណាងរបស់ពួកគេ ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។
अरबी व्याख्याहरू:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• من كمال النعيم في الجنة أن ملذاتها لا يكدرها أي نوع من التنغيص، ولا يخالطها أي أذى.
• ក្នុងចំណោមភាពពេញលេញនៃការសើយសុខនៅក្នុងឋានសួគ៌នោះ គឺការសើយសុខរបស់វាមិនមានការរំខានពីអ្វីមួយដែលធ្វើឱ្យគេមិនពេញចិត្ត និងមិនលាយឡំនូវប្រការគ្រោះថ្នាក់ណាមួយឡើយ។

• الأمثال التي يضربها الله تعالى لا ينتفع بها إلا المؤمنون؛ لأنهم هم الذين يريدون الهداية بصدق، ويطلبونها بحق.
• ឧទាហរណ៍ទាំងឡាយដែលអល់ឡោះបានលើកឡើង គឺមិនទទួលបានផលប្រយោជន៍ពីវាឡើយ លើកលែងតែអ្នកមានជំនឿប៉ុណ្ណោះ ពីព្រោះពួកគេ គឺជាអ្នកដែលចង់បានការចង្អុលបង្ហាញដោយភាពជឿជាក់ និងទាមទារចង់បានវាដោយពិតប្រាកដ។

• من أبرز صفات الفاسقين نقضُ عهودهم مع الله ومع الخلق، وقطعُهُم لما أمر الله بوصله، وسعيُهُم بالفساد في الأرض.
• ក្នុងចំណោមលក្ខណៈសម្បត្តិដ៏ចម្បងរបស់ពួកដែលប្រព្រឹត្ដល្មើសនឹងអល់ឡោះនោះ គឺពួកគេក្បត់កិច្ចសន្យារបស់ពួកគេជាមួយអល់ឡោះ និងក្បត់កិច្ចសន្យារបស់ពួកគេជាមួយនឹងមនុស្សលោក ហើយពួកគេកាត់ផ្ដាច់នូវអ្វីដែលអល់ឡោះបានបញ្ជាឱ្យផ្សាភ្ជាប់ ហើយពួកគេព្យាយាមបង្កវិនាសកម្មនៅលើផែនដី។

• الأصل في الأشياء الإباحة والطهارة؛ لأن الله تعالى امتنَّ على عباده بأن خلق لهم كل ما في الأرض.
• ធាតុដើមនៃអ្វីៗគ្រប់យ៉ាង គឺត្រូវបានអនុញ្ញាត(ហាឡាល់) និងមានភាពជ្រះស្អាត ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់ប្រោសប្រទានដល់ខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងនៅលើផែនដីនេះសម្រាប់ពួកគេ។

 
अर्थको अनुवाद श्लोक: (27) सूरः: सूरतुल् बकरः
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । - अनुवादहरूको सूची

पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद, तफ्सीर सेन्टरद्वारा प्रकाशित ।

बन्द गर्नुस्