पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । * - अनुवादहरूको सूची


अर्थको अनुवाद श्लोक: (30) सूरः: सूरतु लुकमान
ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّ مَا يَدۡعُونَ مِن دُونِهِ ٱلۡبَٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلۡعَلِيُّ ٱلۡكَبِيرُ
ការចាត់ចែង និងការកំណត់ទាំងនោះហើយជាសាក្សីដែលបញ្ជាក់ថា ពិតប្រាកដណាស់ អល់ឡោះតែមួយគត់ គឺជាម្ចាស់ដ៏ពិតប្រាកដ។ ទ្រង់ជាម្ចាស់ដ៏ពិតប្រាកដក្នុងហ្សាត(លក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់) លក្ខណៈសម្បត្តិរបស់ទ្រង់ និងទង្វើរបស់ទ្រង់ ហើយអ្វីដែលពួកមុស្ហរីគីនកំពុងតែគោរពសក្ការៈចំពោះវាផ្សេងពីទ្រង់នោះ គឺជាប្រការមិនពិត ដែលគ្មានមូលដ្ឋានអ្វីសម្រាប់វាឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ដោយខ្លួនទ្រង់ផ្ទាល់ ដោយអំណាចរបស់ទ្រង់ និងដោយការកំណត់របស់ទ្រង់ទៅលើម៉ាខ្លូកទាំងឡាយរបស់ទ្រង់ ដែលគ្មាននរណាខ្ពង់ខ្ពស់ជាងទ្រង់ឡើយ ហើយទ្រង់មហាធំធេងលើសអ្វីៗទាំងអស់។
अरबी व्याख्याहरू:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• نقص الليل والنهار وزيادتهما وتسخير الشمس والقمر: آيات دالة على قدرة الله سبحانه، ونعمٌ تستحق الشكر.
• ការកាត់បន្ថយ និងការបន្ថែមថេរវេលានៃពេលយប់ និងពេលថ្ងៃ (ខែខ្លះពេលថ្ងៃមានរយៈពេលយូរជាងពេលយប់ ខែខ្លះពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ) និងការបង្កើតព្រះអាទិត្យនិងព្រះចន្ទ ទាំងនេះ គឺជាសុទ្ធតែជាសញ្ញាភស្តុតាងបញ្ជាក់ដែលទៅលើសមត្ថភាពរបស់អល់ឡោះដ៏មហាស្អាតស្អំ ហើយទាំងនោះ គឺជាឧបការគុណដែលគេត្រូវតែដឹងគុណ។

• الصبر والشكر وسيلتان للاعتبار بآيات الله.
• ការអត់ធ្មត់ និងការដឹងគុណ គឺជាមធ្យោបាយពីរដែលនាំឲ្យគេពិចារណាចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ។

• الخوف من القيامة يقي من الاغترار بالدنيا، ومن الخضوع لوساوس الشياطين.
• ការកោតខ្លាចអំពីថ្ងៃបរលោកអាចការពារពីការចាញ់បោកការបោកបញ្ឆោតនៃលោកិយ និងការពារអំពីការបន្ទាបខ្លួនទៅកាន់ការពង្វក់របស់ស្ហៃតន។

• إحاطة علم الله بالغيب كله.
• ចំណេះដឹងរបស់អល់ឡោះគ្របដណ្តប់ទៅលើរាល់ប្រការអាថ៌កំបាំងទាំងឡាយ។

 
अर्थको अनुवाद श्लोक: (30) सूरः: सूरतु लुकमान
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । - अनुवादहरूको सूची

पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद, तफ्सीर सेन्टरद्वारा प्रकाशित ।

बन्द गर्नुस्