पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । * - अनुवादहरूको सूची


अर्थको अनुवाद श्लोक: (23) सूरः: सूरतु साद
إِنَّ هَٰذَآ أَخِي لَهُۥ تِسۡعٞ وَتِسۡعُونَ نَعۡجَةٗ وَلِيَ نَعۡجَةٞ وَٰحِدَةٞ فَقَالَ أَكۡفِلۡنِيهَا وَعَزَّنِي فِي ٱلۡخِطَابِ
ម្នាក់ក្នុងចំណោមគូជម្លោះទាំងពីរនាក់នោះបាននិយាយទៅកាន់ព្យាការីហ្ទាវូទថាៈ ពិតប្រាកដណាស់ បុរសម្នាក់នេះគឺជាបងប្អូនរបស់ខ្ញុំ! គាត់មានពពែញីចំនួនកៅសិបប្រាំបួនក្បាល ចំណែកឯខ្ញុំវិញ មានពពែញីតែមួយក្បាលគត់ ហើយគាត់បានទាមទារឲ្យខ្ញុំប្រគល់ពពែញីមួយ្បាលនេះឲ្យទៅគាត់ទៀត ហើយគាត់មានប្រៀបជាងខ្ញុំក្នុងការនិយាយស្តី(ពូកែលើកអំណះអំណាង)។
अरबी व्याख्याहरू:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• بيان فضائل نبي الله داود وما اختصه الله به من الآيات.
• បញ្ជាក់ពីឧត្តមភាពរបស់ព្យាការីហ្ទាវូទ ហើយនិងសញ្ញាភស្តុតាងមួយចំនួនដែលអល់ឡោះបានប្រទានជាពិសេសសម្រាប់គាត់។

• الأنبياء - صلوات الله وسلامه عليهم - معصومون من الخطأ فيما يبلغون عن الله تعالى؛ لأن مقصود الرسالة لا يحصل إلا بذلك، ولكن قد يجري منهم بعض مقتضيات الطبيعة بنسيان أو غفلة عن حكم، ولكن الله يتداركهم ويبادرهم بلطفه.
• បណ្តាព្យាការីទាំងឡាយរបស់អល់ឡោះ ពួកគាត់ត្រូវបានការពារពីកំហុសឆ្គងចំពោះអ្វីដែលពួកគាត់បានពាំនាំមកពីអល់ឡោះ ពីព្រោះគោលបំណងនៃសាររបស់អល់ឡោះនោះ គឺមិនអាចសម្រេចបាននោះឡើយ លុះត្រាតែបែបនេះ។ ប៉ុន្តែ ជួនកាលអាចកើតឡើងទៅលើពួកគាត់មួយចំនួនទៅតាមលក្ខណៈធម្មជាតិរបស់មនុស្ស ដូចជាការភ្លេចភ្លាំងអំពីក្បួនច្បាប់ណាមួយ ប៉ុន្តែអល់ឡោះបានឲ្យពួកគាត់ដឹងខ្លួន ហើយរំលឹកពួកគាត់វិញដោយភាពទន់ភ្លន់របស់ទ្រង់។

• استدل بعض العلماء بقوله تعالى: ﴿ وَإِنَّ كَثِيرًا مِّنَ اْلْخُلَطَآءِ لَيَبْغِي بَعْضُهُمْ عَلَى بَعْضٍ ﴾ على مشروعية الشركة بين اثنين وأكثر.
• សាសនវិទូឥស្លាមមួយចំនួនបានយកវាក្យខណ្ឌដែលអល់ឡោះបានមានបន្ទូលថា ៖﴿ وَإِنَّ كَثِيرًا مِنَ الْخُلَطَاءِ لَيَبْغِي بَعْضُهُمْ عَلَىٰ بَعْضٍ ﴾ (ហើយពិតប្រាកដណាស់ ភាគច្រើននៃពួកដែលចូលហ៊ុនគ្នា គឺបំពានលើគ្នា) ធ្វើជាភស្តុតាងដែលថាច្បាប់ឥស្លាមអនុញ្ញាតឲ្យមានការចូលហ៊ុនគ្នា(រកស៊ី)រវាងបុគ្គលពីរនាក់ ឬច្រើននាក់។

• ينبغي التزام الأدب في الدخول على أهل الفضل والمكانة.
• គប្បីប្រកាន់ខ្ជាប់នូវសុជីវធម៌ក្នុងការចូលទៅជួបអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់។

 
अर्थको अनुवाद श्लोक: (23) सूरः: सूरतु साद
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । - अनुवादहरूको सूची

पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद, तफ्सीर सेन्टरद्वारा प्रकाशित ।

बन्द गर्नुस्