पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । * - अनुवादहरूको सूची


अर्थको अनुवाद श्लोक: (125) सूरः: सूरतुन्निसा
وَمَنۡ أَحۡسَنُ دِينٗا مِّمَّنۡ أَسۡلَمَ وَجۡهَهُۥ لِلَّهِ وَهُوَ مُحۡسِنٞ وَٱتَّبَعَ مِلَّةَ إِبۡرَٰهِيمَ حَنِيفٗاۗ وَٱتَّخَذَ ٱللَّهُ إِبۡرَٰهِيمَ خَلِيلٗا
ហើយគ្មាននរណាម្នាក់ដែលល្អក្នុងសាសនា(ឥស្លាម)ជាងអ្នកដែលបានប្រគល់ខ្លួនរបស់គេទៅចំពោះអល់ឡោះទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង និងមានចិត្តស្មោះសនៅក្នុងការនៀត(ការតាំងចិត្ត)របស់គេទៅចំពោះទ្រង់ ព្រមទាំងជាមនុស្សដែលល្អក្នុងទង្វើរបស់គេតាមរយៈការដើរតាមអ្វីដែលគេបានដាក់ច្បាប់បញ្ញត្តិមក និងប្រតិបត្តិតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដែលជាប្រភពដើមនៃសាសនារបស់ព្យាការីមូហាំម៉ាត់(សាសនាឥស្លាម) ដោយងាកចេញពីប្រការស្ហ៊ីរិកនិងភាពគ្មានជំនឿទៅកាន់ការគោរពសក្ការៈអល់ឡោះជាម្ចាស់តែមួយគត់ និង(ទៅកាន់)សេចក្តីជំនឿនោះឡើយ។ ហើយអល់ឡោះទ្រង់បានជ្រើសរើសព្យាការីរបស់ទ្រង់ គឺព្យាការីអ៊ីព្រហ៊ីម តាមរយៈក្ដីស្រឡាញ់យ៉ាងពេញលេញ(របស់ទ្រង់ចំពោះគាត់)ក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ទាំងឡាយ។
अरबी व्याख्याहरू:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• ما عند الله من الثواب لا يُنال بمجرد الأماني والدعاوى، بل لا بد من الإيمان والعمل الصالح.
• ផលបុណ្យដែលនៅឯអល់ឡោះជាម្ចាស់នោះ មិនអាចទទួលបានដោយគ្រាន់តែស្រមើស្រមៃ និងការអះអាងនោះទេ ផ្ទុយទៅវិញ ដើម្បីអាចទទួលបានវា គេចាំបាច់ត្រូវតែមានជំនឿចំពោះទ្រង់ និងសាងនូវអំពើល្អ។

• الجزاء من جنس العمل، فمن يعمل سوءًا يُجْز به، ومن يعمل خيرًا يُجْز بأحسن منه.
• ការតបស្នង គឺអាស្រ័យទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ដូចនេះ ជនណាដែលធ្វើអាក្រក់ គាត់នឹងទទួលបានផលអាក្រក់ ហើយជនណាដែលធ្វើល្អ គេនឹងតបស្នងដល់បុគ្គលនោះល្អជាងអ្វីដែលគាត់បានធ្វើទៅទៀត។

• الإخلاص والاتباع هما مقياس قبول العمل عند الله تعالى.
• ភាពស្មោះស និងការគោរពប្រតិបត្តិតាម ទាំងពីរនេះគឺជារង្វាស់នៃការទទួលយកទង្វើកុសលចំពោះអល់ឡោះជាម្ចាស់។

• عَظّمَ الإسلام حقوق الفئات الضعيفة من النساء والصغار، فحرم الاعتداء عليهم، وأوجب رعاية مصالحهم في ضوء ما شرع.
• ឥស្លាមបានយកចិត្តទុកដាក់លើសិទ្ធិរបស់ក្រុមដែលទន់ខ្សោយដូចជាស្ត្រី និងកុមារ ដោយហាមឃាត់ពីការបំពានលើពួកគេ ហើយចាំបាច់ត្រូវមើលថែផលប្រយោជន៍របស់ពួកគេដែលស្ថិតក្រោមពន្លឺនៃច្បាប់។

 
अर्थको अनुवाद श्लोक: (125) सूरः: सूरतुन्निसा
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । - अनुवादहरूको सूची

पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद, तफ्सीर सेन्टरद्वारा प्रकाशित ।

बन्द गर्नुस्