पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । * - अनुवादहरूको सूची


अर्थको अनुवाद श्लोक: (98) सूरः: सूरतुल् माइदः
ٱعۡلَمُوٓاْ أَنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ وَأَنَّ ٱللَّهَ غَفُورٞ رَّحِيمٞ
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតលើអ្នកដែលប្រព្រឹត្តល្មើសចំពោះទ្រង់។ ហើយទ្រង់ជាម្ចាស់មហាអភ័យទោសចំពោះអ្នកដែលសារភាពកំហុស មហាអាណិតស្រឡាញ់បំផុតចំពោះគេ។
अरबी व्याख्याहरू:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• الأصل في شعائر الله تعالى أنها جاءت لتحقيق مصالح العباد الدنيوية والأخروية، ودفع المضار عنهم.
• ធាតុដើមនៃនិមិត្តសញ្ញាទាំងឡាយរបស់អល់ឡោះនោះ គឺនាំមកដើម្បីផ្តល់នូវផលប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់ ទាំងក្នុងលោកិយនិងថ្ងៃបរលោក និងការពារពីប្រការដែលនាំឱ្យមានគ្រោះថ្នាក់ដល់ពួកគេ។

• عدم الإعجاب بالكثرة، فإنّ كثرة الشيء ليست دليلًا على حِلِّه أو طِيبه، وإنما الدليل يكمن في الحكم الشرعي.
• មិនត្រូវចាប់អារម្មណ៍លើបរិមាណច្រើននោះទេ។ ជាការពិតណាស់ របស់ដែលមានបរិមាណច្រើនពុំមែនជាភស្តុតាងដែលបញ្ជាក់ថា វាត្រូវបានអនុញ្ញាត ឬល្អស្អាតនោះទេ។ តាមពិត គឺភស្តុតាងពីច្បាប់ឥស្លាមទៅវិញទេ ដែលជាភស្តុតាងបញ្ជាក់ថា វាត្រូវបានអនុញ្ញាតឬល្អស្អាតនោះ។

• من أدب المُسْتفتي: تقييد السؤال بحدود معينة، فلا يسوغ السؤال عما لا حاجة للمرء ولا غرض له فيه.
• ក្នុងចំណោមសីលធម៌របស់អ្នកដែលសុំការបំភ្លឺច្បាប់(ឥស្លាម) គឺត្រូវកំណត់ព្រំដែននៃសំណួរឱ្យបានច្បាស់លាស់ ដោយមិនត្រូវសួរសំណួរណាមួយដែលពុំចាំបាច់ ឬគ្មានគោលបំណងអ្វីនៅក្នុងវានោះទេ។

• ذم مسالك المشركين فيما اخترعوه وزعموه من محرمات الأنعام ك: البَحِيرة، والسائبة، والوصِيلة، والحامي.
• មាគ៌ាដ៏ថោកទាបរបស់ពួកមុស្ហរីគីន(ពួកពហុទេពនិយម)នូវអ្វីដែលពួកគេបានប្រឌិតឡើង និងអះអាងថា វាស្ថិតក្នុងចំណោមសត្វពាហនៈដែលត្រូវបានហាមឃាត់ ដូចជា៖ ហ្ពាហ៊ីរ៉ោះ សាអ៊ីហ្ពះ វ៉ាស៊ីឡះ និងហាមី។

 
अर्थको अनुवाद श्लोक: (98) सूरः: सूरतुल् माइदः
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । - अनुवादहरूको सूची

पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद, तफ्सीर सेन्टरद्वारा प्रकाशित ।

बन्द गर्नुस्