पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । * - अनुवादहरूको सूची


अर्थको अनुवाद श्लोक: (99) सूरः: सूरतुल् अअराफ
أَفَأَمِنُواْ مَكۡرَ ٱللَّهِۚ فَلَا يَأۡمَنُ مَكۡرَ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡخَٰسِرُونَ
ចូរពួកអ្នកពិនិត្យមើលចុះទៅកាន់ការពន្យារពេលរបស់អល់ឡោះចំពោះពួកគេ ហើយទ្រង់បានប្រទានឲ្យពួកគេនូវភាពខ្លាំងក្លា និងលាភសក្ការៈសម្បូរហូរហៀរ ដើម្បីជាការល្បួងពួកគេ។ តើអ្នកភូមិស្រុកដែលបានបដិសេធទាំងនោះគិតថា ពួកគេអាចរួចផុតពីទណ្ឌកម្មរបស់អល់ឡោះ ហើយនិងការរៀបចំដោយសម្ងាត់របស់ទ្រង់ឬ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់គិតថាពួកគេអាចរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ លើកលែងតែក្រុមដែលវិនាសអន្តរាយប៉ុណ្ណោះ។ រីឯបណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញវិញ ពួកគេមានការខ្លាចចំពោះឧបាយកលរបស់ទ្រង់។ ដូច្នេះ ពួកគេមិនចាញ់បោកឧបការគុណដែលទ្រង់បានប្រទានដល់ពួកគេនោះឡើយ។ តាមពិត ពួកគេមើលឃើញពីនូវការប្រោសប្រទានរបស់ទ្រង់ចំពោះពួកគេ ហើយពួកគេថ្លែងអំណរគុណចំពោះទ្រង់។
अरबी व्याख्याहरू:
यस पृष्ठको अायतहरूका लाभहरूमध्येबाट:
• الإيمان والعمل الصالح سبب لإفاضة الخيرات والبركات من السماء والأرض على الأمة.
• ការមានជំនឿនិងការសាងនូវទង្វើកុសល គឺជាមូលហេតុមួយដែលនាំឲ្យមនុស្សកាន់តែទទួលបាននូវប្រការល្អ និងពរជ័យនានាពីលើមេឃ និងនៅលើផែនដី។

• الصلة وثيقة بين سعة الرزق والتقوى، وإنْ أنعم الله على الكافرين فإن هذا استدراج لهم ومكر بهم.
• ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងលាភសក្ការៈដ៏ទូលំទូលាយ និងការគោរពកោតខ្លាច។ ទោះបីអល់ឡោះទ្រង់ប្រទានឧបការគុណរបស់ទ្រង់ចំពោះពួកគ្មានជំនឿក៏ដោយ ក៏នេះគឺគ្រាន់តែជាការល្បួង និងជាការបោកបញ្ឆោតពួកគេប៉ុណ្ណោះ។

• على العبد ألا يأمن من عذاب الله المفاجئ الذي قد يأتي في أية ساعة من ليل أو نهار.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះមិនត្រូវគិតថា ពួកគេអាចមានសុវត្ថិភាព ឬអាចរួចផុតពីទណ្ឌកម្មរបស់អល់ឡោះដែលនឹងអាចកើតឡើងភ្លាមៗចំពោះពួកគេ ដោយវាអាចនឹងមកដល់ទាំងក្នុងពេលយប់ និងពេលថ្ងៃនោះទេ។

• يقص القرآن أخبار الأمم السابقة من أجل تثبيت المؤمنين وتحذير الكافرين.
• គម្ពីរគួរអានបាននិទានប្រាប់នូវរឿងរ៉ាវរបស់ប្រជាជាតិជំនាន់មុនៗក្នុងគោលបំណងពង្រឹងដល់អ្នកមានជំនឿ និងព្រមានដល់ពួកគ្មានជំនឿ។

 
अर्थको अनुवाद श्लोक: (99) सूरः: सूरतुल् अअराफ
अध्यायहरूको (सूरःहरूको) सूची رقم الصفحة
 
पवित्र कुरअानको अर्थको अनुवाद - पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद । - अनुवादहरूको सूची

पवित्र कुर्आनको संक्षिप्त व्याख्याको खमेर भाषामा अनुवाद, तफ्सीर सेन्टरद्वारा प्रकाशित ।

बन्द गर्नुस्