Check out the new design

Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Centrum van Pionier Vertalers * - Index van vertaling

XML CSV Excel API
Please review the Terms and Policies

Vertaling van de betekenissen Surah: al-Israa   Vers:
إِلَّا رَحۡمَةٗ مِّن رَّبِّكَۚ إِنَّ فَضۡلَهُۥ كَانَ عَلَيۡكَ كَبِيرٗا
ប៉ុន្តែ(យើងមិនបានលុបបំបាត់វានោះទេ)ជាក្ដីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ ការប្រោសប្រទានរបស់ទ្រង់ចំពោះអ្នក គឺធំធេងបំផុត។
Arabische uitleg van de Qur'an:
قُل لَّئِنِ ٱجۡتَمَعَتِ ٱلۡإِنسُ وَٱلۡجِنُّ عَلَىٰٓ أَن يَأۡتُواْ بِمِثۡلِ هَٰذَا ٱلۡقُرۡءَانِ لَا يَأۡتُونَ بِمِثۡلِهِۦ وَلَوۡ كَانَ بَعۡضُهُمۡ لِبَعۡضٖ ظَهِيرٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើមនុស្សលោកនិងជិនប្រមូលផ្ដុំគ្នាដើម្បីនាំមកនូវគម្ពីរមួយដែលដូចទៅនឹងគម្ពីរគួរអាននេះ គឺពួកគេមិនអាចនាំមកឱ្យដូចនឹងវា(គម្ពីរគួរអាន)បាននោះឡើយ បើទោះបីជាពួកគេប្រឹងប្រែងជួយគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។
Arabische uitleg van de Qur'an:
وَلَقَدۡ صَرَّفۡنَا لِلنَّاسِ فِي هَٰذَا ٱلۡقُرۡءَانِ مِن كُلِّ مَثَلٖ فَأَبَىٰٓ أَكۡثَرُ ٱلنَّاسِ إِلَّا كُفُورٗا
ហើយជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់ចំពោះមនុស្សលោកនៅក្នុងគម្ពីរគួរអាននេះនូវគ្រប់ឧទាហរណ៍ទាំងអស់។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនបែរជាបដិសេធ និងប្រឆាំងចំពោះវា(គម្ពីរគួរអាន)ទៅវិញ។
Arabische uitleg van de Qur'an:
وَقَالُواْ لَن نُّؤۡمِنَ لَكَ حَتَّىٰ تَفۡجُرَ لَنَا مِنَ ٱلۡأَرۡضِ يَنۢبُوعًا
ហើយពួកគេ(ពួកមុស្ហរីគីន)បាននិយាយថា៖ ពួកយើងនឹងមិនមានជំនឿចំពោះអ្នកជាដាច់ខាត លុះត្រាតែអ្នកធ្វើឱ្យប្រភពទឹកផុសចេញពីទឹកដី(ម៉ាក្កះ)សម្រាប់ពួកយើងសិន។
Arabische uitleg van de Qur'an:
أَوۡ تَكُونَ لَكَ جَنَّةٞ مِّن نَّخِيلٖ وَعِنَبٖ فَتُفَجِّرَ ٱلۡأَنۡهَٰرَ خِلَٰلَهَا تَفۡجِيرًا
ឬក៏អ្នកមានចម្ការល្មើ និងទំពាំងបាយជូរ ហើយអ្នកអាចធ្វើឲ្យមានទន្លេជាច្រើនហូរតាមចន្លោះរបស់ចម្ការនោះ។
Arabische uitleg van de Qur'an:
أَوۡ تُسۡقِطَ ٱلسَّمَآءَ كَمَا زَعَمۡتَ عَلَيۡنَا كِسَفًا أَوۡ تَأۡتِيَ بِٱللَّهِ وَٱلۡمَلَٰٓئِكَةِ قَبِيلًا
ឬក៏អ្នកធ្វើឱ្យមេឃធ្លាក់ជាបន្ទះៗមកលើពួកយើងដូចដែលអ្នកបានអះអាង ឬក៏អ្នកនាំអល់ឡោះជាម្ចាស់ និងម៉ាឡាអ៊ីកាត់(របស់ទ្រង់)មកជួបនឹងពួកយើងសិន។
Arabische uitleg van de Qur'an:
أَوۡ يَكُونَ لَكَ بَيۡتٞ مِّن زُخۡرُفٍ أَوۡ تَرۡقَىٰ فِي ٱلسَّمَآءِ وَلَن نُّؤۡمِنَ لِرُقِيِّكَ حَتَّىٰ تُنَزِّلَ عَلَيۡنَا كِتَٰبٗا نَّقۡرَؤُهُۥۗ قُلۡ سُبۡحَانَ رَبِّي هَلۡ كُنتُ إِلَّا بَشَرٗا رَّسُولٗا
ឬក៏អ្នកមានផ្ទះ(ដែលត្រូវបានតុបតែង)អំពីមាស ឬក៏អ្នកអាចឡើងទៅលើមេឃបានសិន។ ហើយពួកយើងក៏មិនមានជំនឿថា អ្នកបានឡើងទៅនោះដែរ លុះត្រាតែអ្នក(ចុះមកវិញដោយ)នាំមកនូវគម្ពីរមួយដើម្បីពួកយើងអានវា។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ព្រះជាម្ចាស់របស់ខ្ញុំមហាបរិសុទ្ធបំផុត! តើខ្ញុំមិនមែនជាអ្វីក្រៅតែពីជាមនុស្សលោក និងជាអ្នកនាំសារម្នាក់ទេឬ?!
Arabische uitleg van de Qur'an:
وَمَا مَنَعَ ٱلنَّاسَ أَن يُؤۡمِنُوٓاْ إِذۡ جَآءَهُمُ ٱلۡهُدَىٰٓ إِلَّآ أَن قَالُوٓاْ أَبَعَثَ ٱللَّهُ بَشَرٗا رَّسُولٗا
ហើយគ្មានអ្វីដែលរារាំងមនុស្សមិនឱ្យមានជំនឿនោះឡើយនៅពេលដែលការចង្អុលបង្ហាញបានមកដល់ពួកគេហើយនោះ ក្រៅតែពីពួកគេនិយាយថា៖ តើអល់ឡោះតែងតាំងមនុស្សលោកធ្វើជាអ្នកនាំសារឬ?
Arabische uitleg van de Qur'an:
قُل لَّوۡ كَانَ فِي ٱلۡأَرۡضِ مَلَٰٓئِكَةٞ يَمۡشُونَ مُطۡمَئِنِّينَ لَنَزَّلۡنَا عَلَيۡهِم مِّنَ ٱلسَّمَآءِ مَلَكٗا رَّسُولٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រសិនបើនៅលើផែនដីមានបណ្ដាម៉ាឡាអ៊ីកាត់ដែលរស់នៅ និងដើរដោយសុខសាន្តនោះ យើងប្រាកដជានឹងបញ្ចុះអ្នកនាំសារម្នាក់ជាម៉ាឡាអ៊ីកាត់ពីលើមេឃទៅកាន់ពួកគេជាមិនខាន។
Arabische uitleg van de Qur'an:
قُلۡ كَفَىٰ بِٱللَّهِ شَهِيدَۢا بَيۡنِي وَبَيۡنَكُمۡۚ إِنَّهُۥ كَانَ بِعِبَادِهِۦ خَبِيرَۢا بَصِيرٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គ្រប់គ្រាន់ហើយដែលអល់ឡោះជាសាក្សីរវាងខ្ញុំនិងពួកអ្នក។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
Arabische uitleg van de Qur'an:
 
Vertaling van de betekenissen Surah: al-Israa
Surah's Index Pagina nummer
 
Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Centrum van Pionier Vertalers - Index van vertaling

Vertaald door het vertaalteam van het Centrum van Pionierende Vertalers in samenwerking met de Vereniging voor Da'wa in Al-Rabwa en de Vereniging voor de Dienstverlening van Islamitische Inhoud in Talen.

Sluit