Check out the new design

Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Centrum van Pionier Vertalers * - Index van vertaling


Vertaling van de betekenissen Surah: al-Israa   Vers:
وَإِذَا مَسَّكُمُ ٱلضُّرُّ فِي ٱلۡبَحۡرِ ضَلَّ مَن تَدۡعُونَ إِلَّآ إِيَّاهُۖ فَلَمَّا نَجَّىٰكُمۡ إِلَى ٱلۡبَرِّ أَعۡرَضۡتُمۡۚ وَكَانَ ٱلۡإِنسَٰنُ كَفُورًا
ហើយនៅពេលដែលពួកអ្នក(ពួកមុស្ហរីគីន)បានជួបគ្រោះនៅលើផ្ទៃសមុទ្រនោះ អ្នកដែលពួកអ្នកធ្លាប់គោរពសក្ការៈបានបាត់បង់(ពីចិត្តរបស់ពួកអ្នក)អស់ លើកលែងតែទ្រង់ប៉ុណ្ណោះ(ដែលពួកអ្នកនឹកឃើញ)។ តែនៅពេលដែលយើងបានសង្គ្រោះពួកអ្នកដល់ត្រើយ ពួកអ្នកបែរជាងាកចេញទៅវិញ។ ហើយមនុស្សលោក គឺជាអ្នកដែលរមិលគុណបំផុត។
Arabische uitleg van de Qur'an:
أَفَأَمِنتُمۡ أَن يَخۡسِفَ بِكُمۡ جَانِبَ ٱلۡبَرِّ أَوۡ يُرۡسِلَ عَلَيۡكُمۡ حَاصِبٗا ثُمَّ لَا تَجِدُواْ لَكُمۡ وَكِيلًا
តើពួកអ្នក(ឱពួកមុស្ហរីគីន)គិតថាមានសុវត្ថិភាពឬ ប្រសិនបើទ្រង់ធ្វើឲ្យដីស្រូបយកពួកអ្នក ឬក៏ទ្រង់បញ្ចុះភ្លៀងដុំថ្ម(ពីលើមេឃ)ទៅលើពួកអ្នកនោះ? បន្ទាប់មក គឺពួកអ្នកគ្មានអ្នកគាំពារសម្រាប់ពួកអ្នកនោះឡើយ។
Arabische uitleg van de Qur'an:
أَمۡ أَمِنتُمۡ أَن يُعِيدَكُمۡ فِيهِ تَارَةً أُخۡرَىٰ فَيُرۡسِلَ عَلَيۡكُمۡ قَاصِفٗا مِّنَ ٱلرِّيحِ فَيُغۡرِقَكُم بِمَا كَفَرۡتُمۡ ثُمَّ لَا تَجِدُواْ لَكُمۡ عَلَيۡنَا بِهِۦ تَبِيعٗا
ឬក៏ពួកអ្នកគិតថាមានសុវត្ថិភាពឬ ប្រសិនបើទ្រង់ត្រឡប់ពួកអ្នកទៅកាន់សមុទ្រម្ដងទៀត ហើយទ្រង់បញ្ជូនព្យុះសង្ឃរាទៅលើពួកអ្នក រួចគេធ្វើឱ្យពួកអ្នកលិចលង់ដោយសារតែការរមិលគុណរបស់ពួកអ្នកនោះ? បន្ទាប់មក គឺពួកអ្នកគ្មានអ្នកដែលជួយស្នើសុំពីយើងឲ្យជួយពួកអ្នកទៀតនោះឡើយ។
Arabische uitleg van de Qur'an:
۞ وَلَقَدۡ كَرَّمۡنَا بَنِيٓ ءَادَمَ وَحَمَلۡنَٰهُمۡ فِي ٱلۡبَرِّ وَٱلۡبَحۡرِ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلۡنَٰهُمۡ عَلَىٰ كَثِيرٖ مِّمَّنۡ خَلَقۡنَا تَفۡضِيلٗا
ហើយជាការពិតណាស់ យើងបានលើកតម្កើងកូនចៅអាហ្ទាំ(មនុស្សលោក)។ ហើយយើងបានសម្រួលនូវយានជំនិះដល់ពួកគេទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ។ ហើយយើងបានប្រទាននូវលាភសក្ការៈដល់ពួកគេអំពីប្រការល្អៗ ព្រមទាំងបានលើកតម្កើងពួកគេប្រសើរជាងភាវៈជាច្រើនផ្សេងទៀតដែលយើងបានបង្កើតមក។
Arabische uitleg van de Qur'an:
يَوۡمَ نَدۡعُواْ كُلَّ أُنَاسِۭ بِإِمَٰمِهِمۡۖ فَمَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ فَأُوْلَٰٓئِكَ يَقۡرَءُونَ كِتَٰبَهُمۡ وَلَا يُظۡلَمُونَ فَتِيلٗا
(ហើយចូរអ្នកនឹកឃើញ) នៅថ្ងៃដែលយើងនឹងហៅរាល់ក្រុមនីមួយៗរួមជាមួយនឹងមេដឹកនាំរបស់ពួកគេ។ ដូច្នេះ ជនណាដែលត្រូវបានគេផ្ដល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃខាងស្ដាំនោះ អ្នកទាំងនោះនឹងអានសៀវភៅកំណត់ត្រារបស់ខ្លួន(ដោយរីករាយ) ហើយពួកគេមិនត្រូវបានគេបំពានសូម្បីប៉ុនសសៃឆ្មារនោះឡើយ។
Arabische uitleg van de Qur'an:
وَمَن كَانَ فِي هَٰذِهِۦٓ أَعۡمَىٰ فَهُوَ فِي ٱلۡأٓخِرَةِ أَعۡمَىٰ وَأَضَلُّ سَبِيلٗا
ជនណាហើយដែលនៅក្នុង(ជីវិតលោកិយ)នេះ ពួកគេងងឹតភ្នែក(មិនទទួលយកការពិត) នៅថ្ងៃបរលោក អ្នកនោះកាន់តែងងឹត និងវង្វេងចេញពីមាគ៌ា(នៃការចង្អុលបង្ហាញ)ថែមទៀត។
Arabische uitleg van de Qur'an:
وَإِن كَادُواْ لَيَفۡتِنُونَكَ عَنِ ٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ لِتَفۡتَرِيَ عَلَيۡنَا غَيۡرَهُۥۖ وَإِذٗا لَّٱتَّخَذُوكَ خَلِيلٗا
ហើយពួកគេ(ពួកមុស្ហរីគីន)ស្ទើរតែធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីអ្វី(គម្ពីរគួរអាន)ដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់អ្នកទៅហើយដើម្បីឱ្យអ្នកប្រឌិតមកលើយើងនូវអ្វីផ្សេងពីវា(គម្ពីរគួរអាន)។ ប្រសិនបើអ្នកធ្វើដូច្នោះមែននោះ ពួកគេពិតជានឹងយកអ្នកធ្វើជាមិត្តសម្លាញ់ជាមិនខាន។
Arabische uitleg van de Qur'an:
وَلَوۡلَآ أَن ثَبَّتۡنَٰكَ لَقَدۡ كِدتَّ تَرۡكَنُ إِلَيۡهِمۡ شَيۡـٔٗا قَلِيلًا
ហើយប្រសិនបើយើងមិនពង្រឹងរូបអ្នក(ឱ្យស្ថិតនៅលើសេចក្តីពិត)ទេនោះ ប្រាកដណាស់ អ្នកស្ទើរតែទោរទន់ទៅរកពួកគេបន្តិចបន្តួចទៅហើយ។
Arabische uitleg van de Qur'an:
إِذٗا لَّأَذَقۡنَٰكَ ضِعۡفَ ٱلۡحَيَوٰةِ وَضِعۡفَ ٱلۡمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيۡنَا نَصِيرٗا
ប្រសិនបើអ្នកធ្វើដូច្នោះមែននោះ យើងប្រាកដជានឹងឱ្យអ្នកភ្លក់រសជាតិ(ទណ្ឌកម្ម)ទ្វេដងនៅក្នុងលោកិយ និង(ទណ្ឌកម្ម)ទ្វេដងក្រោយពេលស្លាប់។ បន្ទាប់មក គឺអ្នកគ្មានអ្នកដែលជួយការពារអ្នកពី(ទណ្ឌកម្ម)យើងឡើយ។
Arabische uitleg van de Qur'an:
 
Vertaling van de betekenissen Surah: al-Israa
Surah's Index Pagina nummer
 
Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Centrum van Pionier Vertalers - Index van vertaling

Vertaald door het vertaalteam van het Centrum van Pionierende Vertalers in samenwerking met de Vereniging voor Da'wa in Al-Rabwa en de Vereniging voor de Dienstverlening van Islamitische Inhoud in Talen.

Sluit