Check out the new design

Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Centrum van Pionier Vertalers * - Index van vertaling


Vertaling van de betekenissen Surah: al-Israa   Vers:
وَإِن كَادُواْ لَيَسۡتَفِزُّونَكَ مِنَ ٱلۡأَرۡضِ لِيُخۡرِجُوكَ مِنۡهَاۖ وَإِذٗا لَّا يَلۡبَثُونَ خِلَٰفَكَ إِلَّا قَلِيلٗا
ពួកគេ(ពួកគ្មានជំនឿ)ស្ទើរតែធ្វើឲ្យអ្នកចាកចេញពីទឹកដី(ម៉ាក្កះ)ទៅហើយដោយសារតែការរំខានរបស់ពួកគេចំពោះអ្នក។ ប្រសិនបើដូច្នោះមែននោះ ពួកគេក៏នឹងមិនអាចរស់នៅទីនោះបន្ទាប់ពីអ្នកបានដែរ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
Arabische uitleg van de Qur'an:
سُنَّةَ مَن قَدۡ أَرۡسَلۡنَا قَبۡلَكَ مِن رُّسُلِنَاۖ وَلَا تَجِدُ لِسُنَّتِنَا تَحۡوِيلًا
(នោះ)គឺជាក្រឹតក្រម(របស់អល់ឡោះ)ចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់យើងដែលយើងបានបញ្ជូនទៅមុនអ្នក។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញថា ក្រឹតក្រមរបស់យើងមានការកែប្រែឡើយ។
Arabische uitleg van de Qur'an:
أَقِمِ ٱلصَّلَوٰةَ لِدُلُوكِ ٱلشَّمۡسِ إِلَىٰ غَسَقِ ٱلَّيۡلِ وَقُرۡءَانَ ٱلۡفَجۡرِۖ إِنَّ قُرۡءَانَ ٱلۡفَجۡرِ كَانَ مَشۡهُودٗا
ចូរអ្នកប្រតិបត្តិសឡាតចាប់ពីថ្ងៃជ្រេ(សឡាតហ្ស៊ូហូរ និងសឡាតអាសើរ) រហូតដល់ពេលយប់(សឡាតម៉ាហ្គ្រិប និងសឡាតអ៊ីសា) ហើយនិងសឡាតស៊ូពុស(ដោយត្រូវសូត្រវែង)។ ជាការពិតណាស់ ការសឡាតស៊ូពុស គឺត្រូវបានគេធ្វើជាសាក្សី។
Arabische uitleg van de Qur'an:
وَمِنَ ٱلَّيۡلِ فَتَهَجَّدۡ بِهِۦ نَافِلَةٗ لَّكَ عَسَىٰٓ أَن يَبۡعَثَكَ رَبُّكَ مَقَامٗا مَّحۡمُودٗا
ហើយមួយផ្នែកនៃពេលយប់ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក្រោកសឡាតដើម្បីជាសឡាតបន្ថែមសម្រាប់អ្នក សង្ឃឹមថា ព្រះជាម្ចាស់របស់អ្នកនឹងតែងតាំងរូបអ្នកឲ្យស្ថិតនៅក្នុងឋានៈមួយដែលត្រូវបានគេកោតសរសើរ។
Arabische uitleg van de Qur'an:
وَقُل رَّبِّ أَدۡخِلۡنِي مُدۡخَلَ صِدۡقٖ وَأَخۡرِجۡنِي مُخۡرَجَ صِدۡقٖ وَٱجۡعَل لِّي مِن لَّدُنكَ سُلۡطَٰنٗا نَّصِيرٗا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបញ្ចូលខ្ញុំតាមច្រកនៃភាពទៀងត្រង់ និងបញ្ចេញរូបខ្ញុំតាមច្រកនៃភាពទៀងត្រង់ផង។ ហើយសូមព្រះអង្គមេត្តាប្រទានឱ្យខ្ញុំនូវភស្តុតាងអំពីទ្រង់ដែលនឹងជួយ(ដល់ខ្ញុំ)ផង។
Arabische uitleg van de Qur'an:
وَقُلۡ جَآءَ ٱلۡحَقُّ وَزَهَقَ ٱلۡبَٰطِلُۚ إِنَّ ٱلۡبَٰطِلَ كَانَ زَهُوقٗا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពេលណាដែលការពិតបានមកដល់ នោះប្រការមិនពិតនឹងត្រូវរលាយបាត់បង់។ ពិតប្រាកដណាស់ ប្រការមិនពិតនឹងត្រូវរលាយសាបសូន្យ។
Arabische uitleg van de Qur'an:
وَنُنَزِّلُ مِنَ ٱلۡقُرۡءَانِ مَا هُوَ شِفَآءٞ وَرَحۡمَةٞ لِّلۡمُؤۡمِنِينَ وَلَا يَزِيدُ ٱلظَّٰلِمِينَ إِلَّا خَسَارٗا
ហើយយើងបានបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអាននូវអ្វីដែលជាឱសថព្យាបាល និងជាក្តីមេត្តាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿ។ ហើយវា(គម្ពីរគួរអាន)មិនបានបន្ថែមអ្វីដល់ពួកបំពានក្រៅតែពីភាពខាតបង់នោះឡើយ។
Arabische uitleg van de Qur'an:
وَإِذَآ أَنۡعَمۡنَا عَلَى ٱلۡإِنسَٰنِ أَعۡرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ كَانَ يَـُٔوسٗا
ហើយនៅពេលដែលយើងបានប្រទានឧបការគុណដល់មនុស្សលោក គេបែរជាងាកចេញ និងចេញឆ្ងាយពីការគោរពប្រតិបត្តិចំពោះទ្រង់។ តែនៅពេលដែលគេទទួលរងនូវប្រការអាក្រក់ គឺគេមានការអស់សង្ឃឹម(ពីក្តីមេត្តាករុណារបស់អល់ឡោះ)។
Arabische uitleg van de Qur'an:
قُلۡ كُلّٞ يَعۡمَلُ عَلَىٰ شَاكِلَتِهِۦ فَرَبُّكُمۡ أَعۡلَمُ بِمَنۡ هُوَ أَهۡدَىٰ سَبِيلٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បុគ្គលគ្រប់រូបតែងតែប្រព្រឹត្តទៅតាមរបៀបដែលស្រដៀងទៅនឹងស្ថានភាពរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ដឹងបំផុតចំពោះជនណាដែលទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)ជាងគេ។
Arabische uitleg van de Qur'an:
وَيَسۡـَٔلُونَكَ عَنِ ٱلرُّوحِۖ قُلِ ٱلرُّوحُ مِنۡ أَمۡرِ رَبِّي وَمَآ أُوتِيتُم مِّنَ ٱلۡعِلۡمِ إِلَّا قَلِيلٗا
ហើយពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីវិញ្ញាណ។ ចូរអ្នកពោលថា៖ វិញ្ញាណ គឺស្ថិតក្នុងចំណោមកិច្ចការនៃព្រះជាម្ចាស់របស់ខ្ញុំ ហើយពួកអ្នកមិនត្រូវបានគេផ្តល់ឱ្យនូវចំណេះដឹងនោះឡើយ លើកលែងតែបន្តិចន្តូចប៉ុណ្ណោះ។
Arabische uitleg van de Qur'an:
وَلَئِن شِئۡنَا لَنَذۡهَبَنَّ بِٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ ثُمَّ لَا تَجِدُ لَكَ بِهِۦ عَلَيۡنَا وَكِيلًا
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងលុបបំបាត់នូវវ៉ាហ៊ីដែលយើងបានបញ្ចុះមកឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាមិនខាន។ បន្ទាប់មក អ្នកនឹងគ្មានអ្នកណាដែលជួយគាំពារអ្នកប្រឆាំងនឹងយើងក្នុងរឿងនោះបានឡើយ។
Arabische uitleg van de Qur'an:
 
Vertaling van de betekenissen Surah: al-Israa
Surah's Index Pagina nummer
 
Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Centrum van Pionier Vertalers - Index van vertaling

Vertaald door het vertaalteam van het Centrum van Pionierende Vertalers in samenwerking met de Vereniging voor Da'wa in Al-Rabwa en de Vereniging voor de Dienstverlening van Islamitische Inhoud in Talen.

Sluit