Check out the new design

ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ශුද්ධ වූ අල්කුර්ආන් අර්ථ විිවරණයේ සංෂිප්ත අනුවාදයේ ඛමර් පරිවර්තනය. * - පරිවර්තන පටුන


අර්ථ කථනය වාක්‍යය: (99) පරිච්ඡේදය: යූනුස්
وَلَوۡ شَآءَ رَبُّكَ لَأٓمَنَ مَن فِي ٱلۡأَرۡضِ كُلُّهُمۡ جَمِيعًاۚ أَفَأَنتَ تُكۡرِهُ ٱلنَّاسَ حَتَّىٰ يَكُونُواْ مُؤۡمِنِينَ
ហើយប្រសិនបើម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនាចង់ឲ្យអ្នកដែលរស់នៅលើផែនដីទាំងអស់មានជំនឿនោះ គឺពួកគេពិតជាមានជំនឿជាមិនខាន ប៉ុន្តែទ្រង់មិនមានចេតនាបែបនេះនោះឡើយ ដោយគតិបណ្ឌិតរបស់ទ្រង់។ ហើយទ្រង់នឹងធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់នឹងចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់។ ដូច្នេះ អ្នកមិនអាចបង្ខំមនុស្សលោកឲ្យពួកគេក្លាយទៅជាអ្នកដែលមានជំនឿបានឡើយ ពីព្រោះពិតណាស់ ការចង្អុលបង្ហាញពួកគេឲ្យមានជំនឿនោះ គឺស្ថិតក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់តែមួយគត់។
අල්කුර්ආන් අරාබි අර්ථ විවරණ:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• الإيمان هو السبب في رفعة صاحبه إلى الدرجات العلى والتمتع في الحياة الدنيا.
• ការមានជំនឿ គឺជាមូលហេតុមួយក្នុងការលើកឋានៈអ្នកដែលមានជំនឿទៅកាន់ឋានៈដ៏ខ្ពង់ខ្ពស់បំផុត និងធ្វើមានភាពសុខសាន្តនៅក្នុងឆាកជីវិតលោកិយ។

• ليس في مقدور أحد حمل أحد على الإيمان؛ لأن هذا عائد لمشيئة الله وحده.
• គ្មានបុគ្គលណាម្នាក់អាចធ្វើឲ្យបុគ្គលម្នាក់មានជំនឿបានឡើយ ព្រោះរឿងនេះកើតឡើងបានដោយសារចេតនារបស់អល់ឡោះតែមួយគត់។

• لا تنفع الآيات والنذر من أصر على الكفر وداوم عليه.
• ភស្តុតាងទាំងឡាយ និងការដាស់តឿនព្រមាននានាមិនអាចផ្តល់ប្រយោជន៍ដល់ពួកដែលនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿនោះឡើយ។

• وجوب الاستقامة على الدين الحق، والبعد كل البعد عن الشرك والأديان الباطلة.
• ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់នឹងសាសនាដ៏ត្រឹមត្រូវ និងចៀសឲ្យឆ្ងាយពីប្រការស្ហ៊ីរិក និងសាសនាដែលខុសឆ្គងទាំងឡាយ ។

 
අර්ථ කථනය වාක්‍යය: (99) පරිච්ඡේදය: යූනුස්
සූරා පටුන පිටු අංක
 
ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ශුද්ධ වූ අල්කුර්ආන් අර්ථ විිවරණයේ සංෂිප්ත අනුවාදයේ ඛමර් පරිවර්තනය. - පරිවර්තන පටුන

අල්කුර්ආන් අධ්‍යයන සඳහා වූ තෆ්සීර් මධ්‍යස්ථානය විසින් නිකුත් කරන ලදී.

වසන්න