ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم * - පරිවර්තන පටුන


අර්ථ කථනය වාක්‍යය: (7) පරිච්ඡේදය: සූරා ඉබ්රාහීම්
وَإِذۡ تَأَذَّنَ رَبُّكُمۡ لَئِن شَكَرۡتُمۡ لَأَزِيدَنَّكُمۡۖ وَلَئِن كَفَرۡتُمۡ إِنَّ عَذَابِي لَشَدِيدٞ
ហើយព្យាការីមូសាបានពោលទៅកាន់ពួកគេទៀតថាៈ ចូរពួកអ្នកចងចាំ នៅពេលដែលម្ចាស់របស់ពួកអ្នកបានប្រកាសប្រាប់ដល់ពួកអ្នកឲ្យបានដឹងយ៉ាងច្បាស់ថាៈ ប្រសិនបើពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកអ្នកដូចដែលបានរៀបរាប់មកនេះ ទ្រង់ពិតជានឹងបន្ថែមនូវឧបការគុណនិងការប្រោសប្រទានរបស់ទ្រង់ដល់ពួកអ្នកថែមទៀត។ តែប្រសិនបើពួកអ្នកប្រឆាំង(រមិលគុណ)នឹងឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកអ្នក ហើយមិនថ្លែងអំណរគុណចំពោះវានោះ ពិតណាស់ទណ្ឌកម្មរបស់ទ្រង់ គឺធ្ងន់ធ្ងរបំផុតសម្រាប់ជនទាំងឡាយណាដែលរមិលគុណចំពោះឧបការគុណរបស់ទ្រង់ ហើយមិនថ្លែងអំណរគុណចំពោះវាទេនោះ។
අල්කුර්ආන් අරාබි අර්ථ විවරණ:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• من وسائل الدعوة تذكير المدعوين بنعم الله تعالى عليهم، خاصة إن كان ذلك مرتبطًا بنعمة كبيرة، مثل نصر على عدوه أو نجاة منه.
• ក្នុងចំណោមវិធីសាស្ត្រនៃការអំពាវនាវនោះ គឺការរំលឹកដល់អ្នកដែលត្រូវអំពាវនាវនោះពីឧបការគុណរបស់អល់ឡោះចំពោះពួកគេ ជាពិសេស ប្រសិនបើនោះផ្សាភ្ជាប់នឹងឧបការគុណដ៏ធំធេង ដូចជាការមានជ័យជម្នះលើសត្រូវ ឬការរួចផុតពីសត្រូវជាដើម។

• من فضل الله تعالى أنه وعد عباده مقابلة شكرهم بمزيد الإنعام، وفي المقابل فإن وعيده شديد لمن يكفر به.
• ក្នុងចំណោមភាពសប្បុរសរបស់អល់ឡោះនោះ គឺទ្រង់សន្យាចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលចេះថ្លែងអំណរគុណ(ដឹងគុណ)ចំពោះឧបការគុណតបស់ទ្រង់នូវការបន្ថែមនូវឧបការគុណនោះដល់ពួកគេថែមទៀត។ ដូចគ្នាដែរ ទ្រង់បានព្រមាននូវទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះជនណាដែលប្រឆាំង(រមិលគុណ)ចំពោះឧបការគុណរបស់ទ្រង់។

• كفر العباد لا يضر اللهَ البتة، كما أن إيمانهم لا يضيف له شيئًا، فهو غني حميد بذاته.
• ការប្រឆាំងរបស់ខ្ញុំបម្រើអល់ឡោះនោះ គឺមិនបានផ្តល់គ្រោះថ្នាក់អ្វីដល់អល់ឡោះបន្តិចណាឡើយ។ ដូចគ្នាដែរ ការរមានជំនឿរបស់ពួកគេ ក៏មិនបានបន្ថែមអ្វីដល់ទ្រង់នោះដែរ ពីព្រោះទ្រង់មហាមានលើសលប់ដែលជាទីកោតសរសើរបំផុតដោយខ្លួនរបស់ទ្រង់ផ្ទាល់។

 
අර්ථ කථනය වාක්‍යය: (7) පරිච්ඡේදය: සූරා ඉබ්රාහීම්
සූරා පටුන පිටු අංක
 
ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم - පරිවර්තන පටුන

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

වසන්න