ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم * - පරිවර්තන පටුන


අර්ථ කථනය වාක්‍යය: (37) පරිච්ඡේදය: සූරා අල් ඉස්රා
وَلَا تَمۡشِ فِي ٱلۡأَرۡضِ مَرَحًاۖ إِنَّكَ لَن تَخۡرِقَ ٱلۡأَرۡضَ وَلَن تَبۡلُغَ ٱلۡجِبَالَ طُولٗا
ហើយចូរអ្នកកុំដើរនៅលើផែនដីនេះដោយភាពក្រអឺតក្រទមនិងក្អេងក្អាងឲ្យសោះ។ ពិតប្រាកដណាស់ ទោះបីជាអ្នកដើរនៅលើវា(ផែនដី)ដោយភាពក្រអឺតក្រទមក៏ដោយ ក៏អ្នកមិនអាចពុះបំបែកផែនដីនឹងការដើរបស់អ្នកនោះឡើយ ហើយការឈររបស់អ្នក ក៏មិនអាចខ្ពស់ស្មើភ្នំនោះដែរ។ ដូច្នេះ តើមានអ្វីដែលអ្នកត្រូវក្រអឺតក្រទមនោះ?
අල්කුර්ආන් අරාබි අර්ථ විවරණ:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• الأدب الرفيع هو رد ذوي القربى بلطف، ووعدهم وعدًا جميلًا بالصلة عند اليسر، والاعتذار إليهم بما هو مقبول.
• សុជីវធម៌ដ៏ខ្ពង់ខ្ពស់នោះ គឺការឆ្លើយតបទៅកាន់សាច់ញាតិដោយភាពទន់ភ្លន់ និងត្រូវសន្យាជាមួយពួកគេនូវការសន្យាដែលល្អប្រសើរ តាមរយៈការភ្ជាប់ទំនាក់ទំនងនឹងពួកគេនៅពេលដែលមានភាពងាយស្រួល និងសុំការអធ្យាស្រ័យពីពួកគេនូវអ្វីដែលគេអាចទទួលយកបាន។

• الله أرحم بالأولاد من والديهم؛ فنهى الوالدين أن يقتلوا أولادهم خوفًا من الفقر والإملاق وتكفل برزق الجميع.
• អល់ឡោះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណាចំពោះកូនៗជាងឪពុកម្ដាយរបស់ពួកគេទៅទៀត។ ដូច្នេះហើយទើបទ្រង់បានហាមឃាត់ឪពុកម្ដាយមិនឲ្យសម្លាប់កូនៗរបស់ពួកគេព្រោះតែខ្លាចភាពក្រីក្រ ភាពក្រខ្សត់ និងការទទួលរ៉ាប់រងចិញ្ចឹមពួកគេទាំងអស់គ្នានោះ។

• في الآيات دليل على أن الحق في القتل للولي، فلا يُقْتَص إلا بإذنه، وإن عفا سقط القصاص.
• នៅក្នុងបណ្តាវាក្យខណ្ឌនេះ គឺជាភស្តុតាងបង្ហាញថា ពិតណាស់ សិទ្ធិនៅក្នុងការសម្លាប់ឃាតករនោះ គឺស្ថិតនៅលើអាណាព្យាបាលជនរងគ្រោះ។ ដូចនេះ គេមិនត្រូវសម្លាប់ឃាតករឡើយ លើកលែងតែមានការអនុញ្ញាតពីអាណាព្យាបាលជនរងគ្រោះ។ ហើយប្រសិនបើអាណាព្យាបាលជនរងគ្រោះអភ័យទោសឲ្យឃាតករហើយនោះ ការសម្លាប់ឃាតករនោះ គឺមិនត្រូវអនុវត្តនោះឡើយ។

• من لطف الله ورحمته باليتيم أن أمر أولياءه بحفظه وحفظ ماله وإصلاحه وتنميته حتى يبلغ أشده.
• ក្នុងចំណោមភាពទន់ភ្លន់របស់អល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះក្មេងកំព្រានោះគឺ ទ្រង់បានបង្គាប់ប្រើឲ្យអ្នកដែលមើលការខុសត្រូវក្មេងកំព្រាត្រូវចិញ្ចឹមថែរក្សាគេ និងថែរក្សាទ្រព្យសម្បត្តិរបស់គេ ធ្វើឲ្យវាកើតជាផលប្រយោជន៍ដល់គេ និងធ្វើឲ្យកើនឡើង(តាមរយៈការវិនិយោគជាដើម) រហូតដល់គេធំពេញវ័យ។

 
අර්ථ කථනය වාක්‍යය: (37) පරිච්ඡේදය: සූරා අල් ඉස්රා
සූරා පටුන පිටු අංක
 
ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم - පරිවර්තන පටුන

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

වසන්න