ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم * - පරිවර්තන පටුන


අර්ථ කථනය වාක්‍යය: (191) පරිච්ඡේදය: සූරා අල් බකරා
وَٱقۡتُلُوهُمۡ حَيۡثُ ثَقِفۡتُمُوهُمۡ وَأَخۡرِجُوهُم مِّنۡ حَيۡثُ أَخۡرَجُوكُمۡۚ وَٱلۡفِتۡنَةُ أَشَدُّ مِنَ ٱلۡقَتۡلِۚ وَلَا تُقَٰتِلُوهُمۡ عِندَ ٱلۡمَسۡجِدِ ٱلۡحَرَامِ حَتَّىٰ يُقَٰتِلُوكُمۡ فِيهِۖ فَإِن قَٰتَلُوكُمۡ فَٱقۡتُلُوهُمۡۗ كَذَٰلِكَ جَزَآءُ ٱلۡكَٰفِرِينَ
ចូរពួកអ្នក(អ្នកមានជំនឿ)សម្លាប់ពួកគេចុះនៅពេលដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកបណ្តេញពួកគេឱ្យចាកចេញពីទីកន្លែងដែលពួកគេធ្លាប់បានបណ្តេញពួកអ្នកឱ្យចាកចេញវិញចុះ ពោលគឺទីក្រុងម៉ាក្កះ។ ហើយភាពវឹកវរដែលកើតឡើងដោយសារតែការរារាំងអ្នកមានជំនឿពីសាសនារបស់គេ(សាសនាឥស្លាម) និងធ្វើឲ្យគេវិលត្រលប់ទៅកាន់ភាពគ្មានជំនឿវិញនោះ (ទង្វើនេះ)គឺធំធេងជាងការកាប់សម្លាប់ទៅទៀត។ ហើយចូរពួកអ្នកកុំផ្តើមប្រយុទ្ធជាមួយពួកគេនៅក្នុងម៉ាស្ជិតអាល់ហារ៉មឱ្យសោះ ដើម្បីជាការគោរពលើកតម្កើងដល់ម៉ាស្ជិតមួយនេះ លុះត្រាតែពួកគេផ្តើមប្រយុទ្ធជាមួយពួកអ្នកនៅទីនោះជាមុនសិន។ ប្រសិនបើពួកគេផ្តើមប្រយុទ្ធ(នឹងពួកអ្នក)នៅក្នុងម៉ាស្ជិតអាល់ហារ៉មនោះ ចូរពួកអ្នកប្រយុទុ្ធ(តបត)នឹងពួកគេវិញចុះ។ ហើយដូចការតបស្នងនេះដែរ (ការសម្លាប់ពួកគេនៅពេលពួកគេបានបង្កសង្គ្រាមនៅក្នុងម៉ាស្ជិតអាល់ហារ៉ម) គឺជាការតបស្នងចំពោះពួកគ្មានជំនឿ។
අල්කුර්ආන් අරාබි අර්ථ විවරණ:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• مقصود الجهاد وغايته جَعْل الحكم لله تعالى وإزالة ما يمنع الناس من سماع الحق والدخول فيه.
• គោលបំណងនិងទិសដៅនៃការប្រយុទ្ធ គឺដើម្បីការពារច្បាប់អល់ឡោះ និងជាការលុបបំបាត់ចោលនូវអ្វីដែលបានរារាំងមនុស្សមិនឱ្យស្តាប់ឮការពិត និងទទួលយកវា។

• ترك الجهاد والقعود عنه من أسباب هلاك الأمة؛ لأنه يؤدي إلى ضعفها وطمع العدو فيها.
• ការអង្គុយនៅស្ងៀម និងការបោះបង់ចោលនូវការប្រយុទ្ធក្នុងមាគ៌ាអល់ឡោះ ស្ថិតក្នុងចំណោមមូលហេតុដែលបណ្តាលឲ្យប្រជាជាតិវិនាស ព្រោះវានាំឱ្យប្រជាជាតិមានភាពទន់ខ្សោយ និងធ្វើឲ្យសត្រូវកាន់តែមានភាពលោភលន់។

• وجوب إتمام الحج والعمرة لمن شرع فيهما، وجواز التحلل منهما بذبح هدي لمن مُنِع عن الحرم.
• ចាំបាច់ត្រូវតែបំពេញនូវការធ្វើអ៊ុមរ៉ោះនិងហាជ្ជីឲ្យបានពេញលេញចំពោះអ្នកដែលធ្វើហាជ្ជីនិងអ៊ុមរ៉ោះ ហើយគេអនុញ្ញាតតាហាល់លុល(ផ្តាច់ចេញពីការធ្វើហាជ្ជីឬអ៊ុមរ៉ោះ)បានដោយការសម្លេះសត្វជំនួសវិញចំពោះអ្នកដែលមានអ្វីមករារាំងពួកគេពីទឹកដីពិសិដ្ឋ។

 
අර්ථ කථනය වාක්‍යය: (191) පරිච්ඡේදය: සූරා අල් බකරා
සූරා පටුන පිටු අංක
 
ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم - පරිවර්තන පටුන

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

වසන්න