ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم * - පරිවර්තන පටුන


අර්ථ කථනය වාක්‍යය: (238) පරිච්ඡේදය: සූරා අල් බකරා
حَٰفِظُواْ عَلَى ٱلصَّلَوَٰتِ وَٱلصَّلَوٰةِ ٱلۡوُسۡطَىٰ وَقُومُواْ لِلَّهِ قَٰنِتِينَ
ចូរពួកអ្នកថែរក្សាការសឡាត(ទាំងប្រាំពេល)ដោយត្រូវអនុវត្តវាឱ្យបានពេញលេញដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើ ហើយចូរពួកអ្នកថែរក្សាលើការសឡាតមួយដែលស្ថិតនៅចំកណ្តាលនៃការសឡាតទាំងប្រាំពេល ពោលគឺសឡាតអាសើរ។ ហើយចូរពួកអ្នកឈរសឡាតដើម្បីអល់ឡោះជាម្ចាស់ ដោយការគោរពតាម និងមានភាពនឹងនរនៅក្នុងចិត្ត។
අල්කුර්ආන් අරාබි අර්ථ විවරණ:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• الحث على المحافظة على الصلاة وأدائها تامة الأركان والشروط، فإن شق عليه صلَّى على ما تيسر له من الحال.
• ជម្រុញឲ្យថែរក្សាលើការសឡាត និងអនុវត្តវាឱ្យបានគ្រប់រូកុន(គោលគ្រឹះ) និងស្ហារ៉ាត់(លក្ខខណ្ឌ)របស់វា ហើយប្រសិនបើគេមានការលំបាក គេត្រូវសឡាតទៅតាមស្ថានភាពដែលងាយស្រួលសម្រាប់គេ។

• رحمة الله تعالى بعباده ظاهرة، فقد بين لهم آياته أتم بيان للإفادة منها.
• ក្តីមេត្តាករុណារបស់អល់ឡោះចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់ គឺជាក់ស្តែងបំផុត។ ពិតណាស់ ទ្រង់បានបកស្រាយបញ្ជាក់បណ្តាវាក្យខណ្ឌរបស់ទ្រង់ប្រាប់ពួកគេយ៉ាងច្បាស់លាស់ និងពេញលេញបំផុត ដើម្បីឲ្យគេអាចយកផលប្រយោជន៍ពីវា។

• أن الله تعالى قد يبتلي بعض عباده فيضيِّق عليهم الرزق، ويبتلي آخرين بسعة الرزق، وله في ذلك الحكمة البالغة.
• ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់អាចសាកល្បងខ្ញុំបម្រើមួយចំនួនរបស់ទ្រង់ដោយធ្វើឱ្យជីវភាពរបស់គេមានភាពខ្វះខាត និងអាចសាកល្បងអ្នកផ្សេងទៀតដោយធ្វើឱ្យជីវភាពរបស់គេមានភាពធូរធារ ហើយដែលរឿងទាំងនោះ គឺមានបុព្វហេតុដ៏អស្ចារ្យ។

 
අර්ථ කථනය වාක්‍යය: (238) පරිච්ඡේදය: සූරා අල් බකරා
සූරා පටුන පිටු අංක
 
ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم - පරිවර්තන පටුන

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

වසන්න