Check out the new design

ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ශුද්ධ වූ අල්කුර්ආන් අර්ථ විිවරණයේ සංෂිප්ත අනුවාදයේ ඛමර් පරිවර්තනය. * - පරිවර්තන පටුන


අර්ථ කථනය වාක්‍යය: (265) පරිච්ඡේදය: අල් බකරා
وَمَثَلُ ٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمُ ٱبۡتِغَآءَ مَرۡضَاتِ ٱللَّهِ وَتَثۡبِيتٗا مِّنۡ أَنفُسِهِمۡ كَمَثَلِ جَنَّةِۭ بِرَبۡوَةٍ أَصَابَهَا وَابِلٞ فَـَٔاتَتۡ أُكُلَهَا ضِعۡفَيۡنِ فَإِن لَّمۡ يُصِبۡهَا وَابِلٞ فَطَلّٞۗ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ
ហើយការប្រៀបធៀបបណ្ដាអ្នកមានជំនឿដែលបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ មានភាពនឹនរដោយខ្លួនពួកគេផ្ទាល់ដោយការជឿជាក់ចំពោះការសន្យារបស់អល់ឡោះ ដោយមិនមែនជាការបង្ខិតបង្ខំទេនោះ គឺប្រៀបដូចជាចម្ការមួយនៅតំបន់ខ្ពង់រាបដែលបានស្រោចស្រពដោយទឹកភ្លៀងយ៉ាងខ្លាំង។ ពេលនោះ វាក៏ផ្ដល់នូវផល្លានុផលទេ្វដង។ តែប្រសិនបើគ្មានទឹកភ្លៀងខ្លាំងស្រោចស្រពមកទេនោះ សូម្បីមានភ្លៀងធ្លាក់តិចតួចក៏គ្រប់គ្រាន់ដែរ។ ដូច្នោះដែរការបរិច្ចាគដោយចិត្តស្មោះសរនោះ អល់ឡោះនឹងទទួលយកវា ហើយទ្រង់នឹងផ្តល់ផលបុណ្យទ្វេដង ទោះបីជាតិចតួចក៏ដោយ។ ហើយអល់ឡោះមហាឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានអ្វីអាចលាក់កំបាំងពីទ្រង់បានឡើយចំពោះជនណាដែលបរិច្ចាគដោយស្មោះសរ និងចំពោះជនណាដែល(បរិច្ចាគក្នុងបំណង)ចង់បានការសរសើរពីមនុស្សលោក ហើយទ្រង់នឹងតបស្នងដល់ពួកគេទាំងពីរនូវអ្វីដែលសក្តិសមបំផុតសម្រាប់ពួកគេ។
අල්කුර්ආන් අරාබි අර්ථ විවරණ:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• المؤمنون بالله تعالى حقًّا واثقون من وعد الله وثوابه، فهم ينفقون أموالهم ويبذلون بلا خوف ولا حزن ولا التفات إلى وساوس الشيطان كالتخويف بالفقر والحاجة.
• អ្នកដែលមានជំនឿយ៉ាងពិតប្រាកដចំពោះអល់ឡោះនោះ ពួកគេមានភាពជឿជាក់ចំពោះការសន្យារបស់អល់ឡោះ និងផលបុណ្យអំពីទ្រង់។ ដូចនេះ ពួកគេធ្វើការបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេ និងចំណាយវាដោយគ្មានការភ័យខ្លាច ព្រួយបារម្ភ និងមិនយកចិត្តទុកដាក់ចំពោះការញុះញង់របស់ស្ហៃតនឡើយ ដូចជាការបន្លាចពួកគេអំពីភាពក្រីក្រ និងតម្រូវការរបស់ពួកគេជាដើម។

• الإخلاص من أعظم ما يبارك الأعمال ويُنمِّيها.
• ភាពស្មោះសរ ស្ថិតក្នុងចំណោមប្រការដ៏ធំធេងដែលនាំឲ្យអល់ឡោះប្រទានពរជ័យចំពោះកិច្ចការទាំងឡាយ និងធ្វើឲ្យវាមានការរីកចម្រើន។

• أعظم الناس خسارة من يرائي بعمله الناس؛ لأنه ليس له من ثواب على عمله إلا مدحهم وثناؤهم.
• មនុស្សដែលខាតបង់ធំបំផុត គឺអ្នកដែលធ្វើទង្វើកុសលអ្វីមួយដើម្បីតែចង់ឲ្យមនុស្សឃើញប៉ុណ្ណោះ ពីព្រោះទង្វើរបស់គេ គ្មានទទួលបានផលបុណ្យអ្វីក្រៅពីការសរសើររបស់មនុស្សចំពោះរូបគេឡើយ។

 
අර්ථ කථනය වාක්‍යය: (265) පරිච්ඡේදය: අල් බකරා
සූරා පටුන පිටු අංක
 
ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ශුද්ධ වූ අල්කුර්ආන් අර්ථ විිවරණයේ සංෂිප්ත අනුවාදයේ ඛමර් පරිවර්තනය. - පරිවර්තන පටුන

අල්කුර්ආන් අධ්‍යයන සඳහා වූ තෆ්සීර් මධ්‍යස්ථානය විසින් නිකුත් කරන ලදී.

වසන්න