ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم * - පරිවර්තන පටුන


අර්ථ කථනය වාක්‍යය: (46) පරිච්ඡේදය: සූරා අර් රූම්
وَمِنۡ ءَايَٰتِهِۦٓ أَن يُرۡسِلَ ٱلرِّيَاحَ مُبَشِّرَٰتٖ وَلِيُذِيقَكُم مِّن رَّحۡمَتِهِۦ وَلِتَجۡرِيَ ٱلۡفُلۡكُ بِأَمۡرِهِۦ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ
ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់ទ្រង់ដែលបង្ហាញទៅលើសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់នោះ គឺទ្រង់បញ្ជូនខ្យល់មកប្រាប់ដំណឹងល្អដល់ខ្ញុំបម្រើរបស់ទ្រង់ថានឹងមានភ្លៀងធ្លាក់ក្នុងពេលដ៏ខ្លីខាងមុខ និងដើម្បីឲ្យពួកអ្នក(ឱមនុស្សលោក)ភ្លក្សនូវរសជាតិក្តីមេត្តាករុណារបស់ទ្រង់ ដោយការទទួលបាននូវភាពសម្បូរសប្បាយ និងភាពសុខស្រួលក្រោយពីភ្លៀងធ្លាក់រួច និងដើម្បីឲ្យសំពៅធ្វើដំណើរនៅលើផ្ទៃសមុទ្រទៅតាមចេតនារបស់ទ្រង់ ហើយនិងដើម្បីឲ្យពួកអ្នកស្វែងរកនូវការប្រោសប្រទានអំពីទ្រង់តាមរយៈការជួញដូរនៅលើសមុទ្រ។ ហើយសង្ឃឹមថា ពួកអ្នកចេះដឹងគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលបានប្រទានឲ្យពួកអ្នក ដែលធ្វើឲ្យទ្រង់កាន់តែបន្ថែមវាដល់ពួកអ្នកថែមទៀត។
අල්කුර්ආන් අරාබි අර්ථ විවරණ:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• إرسال الرياح، وإنزال المطر، وجريان السفن في البحر: نِعَم تستدعي أن نشكر الله عليها.
• ការបញ្ជូនខ្យល់ ការបញ្ចុះទឹកភ្លៀង ការឲ្យសំពៅធ្វើដំណើរលើផ្ទៃសមុទ្រ ទាំងនោះគឺជាឧបការគុណរបស់អល់ឡោះដែលទាមទារឲ្យពួកយើងដឹងគុណអល់ឡោះទៅលើឧបការគុណទាំងនោះ។

• إهلاك المجرمين ونصر المؤمنين سُنَّة إلهية.
• ការបំផ្លាញពួកដែលប្រព្រឹត្តបាបកម្ម និងការជួយដល់បណ្តាអ្នកមានជំនឿ គឺជាមាគ៌ារបស់ព្រះជាម្ចាស់។

• إنبات الأرض بعد جفافها دليل على البعث.
• ការឲ្យដំណាំអាចដុះបាននៅលើដីក្រោយពីដីនោះបានស្ងួតហួតហែងទៅហើយនោះ គឺជាភស្តុតាងបញ្ជាក់ទៅលើការពង្រស់មនុស្សឡើងវិញ(នៅថ្ងៃបរលោក)។

 
අර්ථ කථනය වාක්‍යය: (46) පරිච්ඡේදය: සූරා අර් රූම්
සූරා පටුන පිටු අංක
 
ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم - පරිවර්තන පටුන

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

වසන්න