Check out the new design

ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ශුද්ධ වූ අල්කුර්ආන් අර්ථ විිවරණයේ සංෂිප්ත අනුවාදයේ ඛමර් පරිවර්තනය. * - පරිවර්තන පටුන


අර්ථ කථනය පරිච්ඡේදය: අස්සාරියාත්   වාක්‍යය:
۞ قَالَ فَمَا خَطۡبُكُمۡ أَيُّهَا ٱلۡمُرۡسَلُونَ
ព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ តើពួកអ្នកមានកិច្ចការអ្វីដែរ? តើអ្វីជាគោលបំណងរបស់ពួកអ្នក?
අල්කුර්ආන් අරාබි අර්ථ විවරණ:
قَالُوٓاْ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمٖ مُّجۡرِمِينَ
ម៉ាឡាអ៊ីកាត់បានឆ្លើយតបទៅកាន់គាត់វិញថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ជូនពួកយើងទៅកាន់ក្រុមដែលបំពាន ដែលពួកគេបានប្រព្រឹត្តបាបកម្មដ៏អាក្រក់បំផុត
අල්කුර්ආන් අරාබි අර්ථ විවරණ:
لِنُرۡسِلَ عَلَيۡهِمۡ حِجَارَةٗ مِّن طِينٖ
ដើម្បីនាំដុំថ្មពីដីឥដ្ឋមកទម្លាក់លើពួកគេ
අල්කුර්ආන් අරාබි අර්ථ විවරණ:
مُّسَوَّمَةً عِندَ رَبِّكَ لِلۡمُسۡرِفِينَ
ដែលវាជាសញ្ញាមកពីម្ចាស់របស់អ្នក(ឱព្យាការីអ៊ីព្រហ៊ីម)ដែលគេបញ្ជូនទៅកាន់ពួកដែលបំពានព្រំដែនរបស់អល់ឡោះ ដែលបានប្រឆាំងនិងប្រព្រឹត្តល្មើសហួសហេតុ។
අල්කුර්ආන් අරාබි අර්ථ විවරණ:
فَأَخۡرَجۡنَا مَن كَانَ فِيهَا مِنَ ٱلۡمُؤۡمِنِينَ
ហើយយើងបានបញ្ចេញបណ្តាអ្នកមានជំនឿដែលរស់នៅក្នុងភូមិរបស់ព្យាការីលូតនោះ ដើម្បីកុំឲ្យពួកគេទទួលរងនូវទណ្ឌកម្មដូចដែលពួកប្រព្រឹត្តបាបកម្មទទួលរង។
අල්කුර්ආන් අරාබි අර්ථ විවරණ:
فَمَا وَجَدۡنَا فِيهَا غَيۡرَ بَيۡتٖ مِّنَ ٱلۡمُسۡلِمِينَ
ក្រោយមក យើងមិនបានឃើញអ្វីនៅក្នុងភូមិរបស់ពួកគេនោះឡើយ ក្រៅពីផ្ទះមួយក្នុងចំណោមបណ្តាអ្នកមូស្លីមប៉ុណ្ណោះ នោះគឺផ្ទះរបស់ក្រុមគ្រួសារព្យាការីលូត។
අල්කුර්ආන් අරාබි අර්ථ විවරණ:
وَتَرَكۡنَا فِيهَآ ءَايَةٗ لِّلَّذِينَ يَخَافُونَ ٱلۡعَذَابَ ٱلۡأَلِيمَ
ក្រោយមក យើងមិនបានឃើញអ្វីនៅក្នុងភូមិរបស់ពួកគេនោះឡើយ ក្រៅពីផ្ទះមួយក្នុងចំណោមបណ្តាអ្នកមូស្លីមប៉ុណ្ណោះ នោះគឺផ្ទះរបស់ក្រុមគ្រួសារព្យាការីលូត។
අල්කුර්ආන් අරාබි අර්ථ විවරණ:
وَفِي مُوسَىٰٓ إِذۡ أَرۡسَلۡنَٰهُ إِلَىٰ فِرۡعَوۡنَ بِسُلۡطَٰنٖ مُّبِينٖ
ហើយនៅក្នុងរឿងរបស់ព្យាការីមូសា នៅពេលដែលយើងបានចាត់បញ្ជូនគេទៅកាន់ហ្វៀរអោន ដោយនាំនូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់នោះ ក៏ជាភស្តុតាងមួយផងដែរសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ឈឺចាប់។
අල්කුර්ආන් අරාබි අර්ථ විවරණ:
فَتَوَلَّىٰ بِرُكۡنِهِۦ وَقَالَ سَٰحِرٌ أَوۡ مَجۡنُونٞ
ក៏ប៉ុន្តែ ហ្វៀរអោនបានគេចចេញពីសចក្តីពិតដោយភាពក្អេងក្អាងនឹងអំណាចនិងកងទ័ពរបស់ខ្លួន ហើយគេបាននិយាយអំពីព្យាការីមូសាថាៈ រូបគេ(ព្យាការីមូសា) គឺជាគ្រូធ្មប់ដែលដាក់អំពើធ្មប់ទៅលើមនុស្សលោក ឬជាមនុស្សវិកលចរិតដែលនិយាយគ្មានដឹងអ្វី។
අල්කුර්ආන් අරාබි අර්ථ විවරණ:
فَأَخَذۡنَٰهُ وَجُنُودَهُۥ فَنَبَذۡنَٰهُمۡ فِي ٱلۡيَمِّ وَهُوَ مُلِيمٞ
ដូច្នេះ យើងបានដាក់ទណ្ឌកម្មគេ(ហ្វៀរអោន)និងកងទ័ពរបស់គេទាំងអស់ ដោយយើង បានបោះពួកគេចូលទៅក្នុងសមុទ្រ។ ពេលនោះ ពួកគេក៏បានលិចលង់ស្លាប់ ហើយវិនាសអន្តរាយ។ ហើយហ្វៀរអោនជាអ្នកដែលត្រូវបានគេស្តីបន្ទោសចំពោះអ្វីដែលគេបានបដិសេធ(ចំពោះអ្នកនាំសារ) និងការអះអាងថា រូបគេជាព្រះជាម្ចាស់។
අල්කුර්ආන් අරාබි අර්ථ විවරණ:
وَفِي عَادٍ إِذۡ أَرۡسَلۡنَا عَلَيۡهِمُ ٱلرِّيحَ ٱلۡعَقِيمَ
ហើយនៅក្នុងរឿងរបស់ពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ ក៏ជាភស្តុតាងមួយសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ខ្លោចផ្សាផងដែរ ខណៈដែលយើងបានបញ្ជូនខ្យល់ព្យុះទៅកាន់ពួកគេ ជាខ្យល់ដែលគ្មានពាំនាំទឹកភ្លៀង មិនបំប៉នដល់ដើមឈើ ហើយក៏គ្មានផ្តល់ភាពចម្រុងចម្រើននៅក្នុងវាឡើយ។
අල්කුර්ආන් අරාබි අර්ථ විවරණ:
مَا تَذَرُ مِن شَيۡءٍ أَتَتۡ عَلَيۡهِ إِلَّا جَعَلَتۡهُ كَٱلرَّمِيمِ
រាល់អ្វីក៏ដោយដែលខ្យល់នេះបោកបក់ត្រូវ មិនថាជីវិត ឬទ្រព្យសម្បត្តិ ឬផ្សេងពីនេះទៀតឡើយ គឺសុទ្ធតែត្រូវបានខ្យល់នេះបំផ្លាញទាំងអស់ ហើយវាបានបន្សល់របស់ទាំងនោះ(ឲ្យនៅខ្ទេចខ្ទី)ដូចជាផេះផង់។
අල්කුර්ආන් අරාබි අර්ථ විවරණ:
وَفِي ثَمُودَ إِذۡ قِيلَ لَهُمۡ تَمَتَّعُواْ حَتَّىٰ حِينٖ
ហើយនៅក្នុងរឿងរបស់ពួកសាមូទដែលជាក្រុមរបស់ព្យាការីសឡេះ ក៏ជាភស្តុតាងមួយសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ឈឺចាប់ផងដែរ នៅពេលដែលគេបាននិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកសប្បាយរីករាយនឹងឆាកជីវិតរបស់ពួកអ្នកសិនចុះ មុននឹងពេលកំណត់នៃជីវិតរបស់ពួកអ្នកបានបញ្ចប់។
අල්කුර්ආන් අරාබි අර්ථ විවරණ:
فَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ فَأَخَذَتۡهُمُ ٱلصَّٰعِقَةُ وَهُمۡ يَنظُرُونَ
ហើយពួកគេបានក្អេងក្អាងចំពោះការអនុវត្តតាមបទបញ្ជាម្ចាស់របស់ពួកគេ ហើយពួកគេបានក្រអឺតក្រទម ក្អេងក្អាង មិនព្រមមានជំនឿ និងគោរពប្រតិបត្តិតាមឡើយ។ ពេលនោះ រន្ទះនៃទណ្ឌកម្មក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេតែកំពុងរង់ចាំវាមកដល់ ពីព្រោះពួកគេត្រូវបានគេសន្យាថា ទណ្ឌកម្មនឹងធ្លាក់(លើពួកគេ)តាំងពីបីថ្ងៃមុនមកម្លេះ។
අල්කුර්ආන් අරාබි අර්ථ විවරණ:
فَمَا ٱسۡتَطَٰعُواْ مِن قِيَامٖ وَمَا كَانُواْ مُنتَصِرِينَ
នៅពេលនោះ ពួកគេគ្មានសមត្ថភាពការពារខ្លួនឯងឲ្យរួចផុតពីទណ្ឌកម្មដែលបានធ្លាក់លើពួកគេនោះឡើយ ហើយពួកគេក៏គ្មានអានុភាពអ្វីអាចរារាំងវាបាននោះដែរ។
අල්කුර්ආන් අරාබි අර්ථ විවරණ:
وَقَوۡمَ نُوحٖ مِّن قَبۡلُۖ إِنَّهُمۡ كَانُواْ قَوۡمٗا فَٰسِقِينَ
ហើយពិតប្រាកដណាស់ យើងបានបំផ្លាញក្រុមរបស់ព្យាការីនួហមុនពួកដែលបានលើកឡើងទាំងនេះទៅទៀត ដោយឲ្យពួកគេលិចលង់ក្នុងទឹក(ជំនន់)។ ពិតប្រាកដណាស់ ពួកគេ គឺជាក្រុមមួយដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។ ដូច្នេះ ពួកគេសក្តិសមនឹងទទួលនូវការដាក់ទណ្ឌកម្ម។
අල්කුර්ආන් අරාබි අර්ථ විවරණ:
وَٱلسَّمَآءَ بَنَيۡنَٰهَا بِأَيۡيْدٖ وَإِنَّا لَمُوسِعُونَ
ហើយចំពោះមេឃ យើងបានបង្កើតវា ហើយយើងបានបង្កើតវាយ៉ាងរឹងមាំដោយអានុភាព(របស់យើង) ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលពង្រីកនូវវិសាលភាពរបស់វា។
අල්කුර්ආන් අරාබි අර්ථ විවරණ:
وَٱلۡأَرۡضَ فَرَشۡنَٰهَا فَنِعۡمَ ٱلۡمَٰهِدُونَ
ហើយចំពោះផែនដីវិញ យើងបានបង្កើតវាឲ្យលាតសន្ធឹងសម្រាប់អ្នកដែលស្នាក់នៅលើវា ប្រៀបដូចជាកម្រាលសម្រាប់ពួកគេ។ ជាការពិតណាស់ យើងជាអ្នកដែលបានក្រាលវាយ៉ាងល្អបំផុតសម្រាប់ពួកគេ។
අල්කුර්ආන් අරාබි අර්ථ විවරණ:
وَمِن كُلِّ شَيۡءٍ خَلَقۡنَا زَوۡجَيۡنِ لَعَلَّكُمۡ تَذَكَّرُونَ
ហើយយើងបានបង្កើតអ្វីៗទាំងអស់ឲ្យមានជាគូៗ ដូចជា ប្រុសនិងស្រី មេឃនិងដី ដីគោកនិងផ្ទៃទឹក សង្ឃឹមថាពួកអ្នកនឹងនឹកឃើញពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់ ដែលបានបង្កើតរាល់អ្វីៗទាំងអស់ឲ្យមានជាគូៗ ហើយនិងនឹកឃើញអំពីអានុភាពរបស់ទ្រង់។
අල්කුර්ආන් අරාබි අර්ථ විවරණ:
فَفِرُّوٓاْ إِلَى ٱللَّهِۖ إِنِّي لَكُم مِّنۡهُ نَذِيرٞ مُّبِينٞ
ដូច្នេះ ចូរអ្នករត់ចេញពីទណ្ឌកម្មរបស់អល់ឡោះទៅកាន់ផលបុណ្យរបស់ទ្រង់ ដោយការគោរពប្រតិបត្តិចំពោះទ្រង់ និងកុំប្រព្រឹត្តល្មើសនឹងទ្រង់។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានអំពីទណ្ឌកម្មរបស់ទ្រង់ដ៏ច្បាស់លាស់ម្នាក់សម្រាប់ពួកអ្នក។
අල්කුර්ආන් අරාබි අර්ථ විවරණ:
وَلَا تَجۡعَلُواْ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۖ إِنِّي لَكُم مِّنۡهُ نَذِيرٞ مُّبِينٞ
ហើយចូរពួកអ្នកកុំបង្កើតម្ចាស់ផ្សេងទៀតដែលពួកអ្នកគោរពសក្ការៈចំពោះវាផ្សេងពីអល់ឡោះជាម្ចាស់ឲ្យសោះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។
අල්කුර්ආන් අරාබි අර්ථ විවරණ:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• الإيمان أعلى درجة من الإسلام.
• ជំនឿ គឺមានកម្រិតលំដាប់ខ្ពស់ជាងឥស្លាម។

• إهلاك الله للأمم المكذبة درس للناس جميعًا.
• ការបំផ្លាញរបស់អល់ឡោះចំពោះប្រជាជាតិទាំងឡាយដែលបដិសេធ គឺជាមេរៀនមួយសម្រាប់មនុស្សជាតិទាំងអស់។

• الخوف من الله يقتضي الفرار إليه سبحانه بالعمل الصالح، وليس الفرار منه.
• ការខ្លាចអល់ឡោះ គឺត្រូវរត់ទៅរកទ្រង់តាមរយៈការសាងទង្វើកុសល ពុំមែនរត់គេចពីទ្រង់ឡើយ។

 
අර්ථ කථනය පරිච්ඡේදය: අස්සාරියාත්
සූරා පටුන පිටු අංක
 
ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - ශුද්ධ වූ අල්කුර්ආන් අර්ථ විිවරණයේ සංෂිප්ත අනුවාදයේ ඛමර් පරිවර්තනය. - පරිවර්තන පටුන

අල්කුර්ආන් අධ්‍යයන සඳහා වූ තෆ්සීර් මධ්‍යස්ථානය විසින් නිකුත් කරන ලදී.

වසන්න