ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم * - පරිවර්තන පටුන


අර්ථ කථනය වාක්‍යය: (3) පරිච්ඡේදය: සූරා අල් මුම්තහිනා
لَن تَنفَعَكُمۡ أَرۡحَامُكُمۡ وَلَآ أَوۡلَٰدُكُمۡۚ يَوۡمَ ٱلۡقِيَٰمَةِ يَفۡصِلُ بَيۡنَكُمۡۚ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٞ
ញាតិសណ្តានរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក មិនអាចជួយជាប្រយោជន៍អ្វីដល់ពួកអ្នកឡើយ ប្រសិនបើពួកអ្នកគាំពារពួកដែលប្រឆាំងដោយសារតែពួកគេនោះ។ នៅថ្ងៃបរលោក ទ្រង់នឹងបំបែកពួកអ្នកចេញពីគ្នា។ ពេលនោះ អ្នកដែលត្រូវចូលឋានសួគ៌ក្នុងចំណោមពួកអ្នក គឺទ្រង់នឹងបញ្ចូលទៅក្នុងឋានសួគ៌ ហើយអ្នកដែលត្រូវចូលឋាននរក គឺទ្រង់នឹងបញ្ចូលទៅក្នុងឋាននរក។ ដូចនេះ គ្មាននរណាអាចជួយនរណាបានឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្ចើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅតាមអ្វីដែលអ្នកបានសាង។
අල්කුර්ආන් අරාබි අර්ථ විවරණ:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• تسريب أخبار أهل الإسلام إلى الكفار كبيرة من الكبائر.
• ការផ្តល់ព័ត៌មានរបស់អ្នកឥស្លាមទៅឱ្យពួកគ្មានជំនឿ គឺជាបាបកម្មដ៏ធំមួយក្នុងចំណោមបាបកម្មធំៗទាំងឡាយ។

• عداوة الكفار عداوة مُتَأصِّلة لا تؤثر فيها موالاتهم.
• ភាពជាសត្រូវរបស់ពួកគ្មានជំនឿ គឺជាភាពជាសត្រូវតាំងពីដើមរៀងមក(សួរពូជ) ដែលការគាំពារចំពោះពួកគេ មិនផ្តល់ផលប៉ះពាល់អ្វីឡើយ(មិនអាចឲ្យពួកគេប្តូរគោលជំហប្រែមកជាមិត្តវិញនោះឡើយ)

• استغفار إبراهيم لأبيه لوعده له بذلك، فلما نهاه الله عن ذلك لموته على الكفر ترك الاستغفار له.
• ការសុំការអភ័យទោសរបស់ព្យាការីអ៊ីព្រហ៊ីមចំពោះឪពុករបស់គាត់ គឺដោយសារតែការសន្យារបស់គាត់ចំពោះឪពុករបស់គាត់ប៉ុណ្ណោះ។ ដូច្នេះ នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់គាត់មិនឲ្យធ្វើដូច្នេះដោយសារតែឪពុករបស់គាត់បានស្លាប់នៅក្នុងភាពគ្មានជំនឿនោះ គាត់ក៏បោះបង់ការសុំអភ័យទោសដល់ឪពុករបស់គាត់វិញ។

 
අර්ථ කථනය වාක්‍යය: (3) පරිච්ඡේදය: සූරා අල් මුම්තහිනා
සූරා පටුන පිටු අංක
 
ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم - පරිවර්තන පටුන

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

වසන්න