ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم * - පරිවර්තන පටුන


අර්ථ කථනය වාක්‍යය: (200) පරිච්ඡේදය: සූරා අල් අඃරාෆ්
وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيۡطَٰنِ نَزۡغٞ فَٱسۡتَعِذۡ بِٱللَّهِۚ إِنَّهُۥ سَمِيعٌ عَلِيمٌ
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានអារម្មណ៍ថា ស្ហៃតនកំពុងតែញុះញង់អ្នក(ឱ្យព្រឹត្តបាបកម្ម) ឬរារាំងអ្នកពីការធ្វើអំពើល្អនោះ ចូរអ្នកសុំការជ្រកកោនពីអល់ឡោះជាម្ចាស់ ហើយសុំពីទ្រង់ឲ្យការពារអ្នកអំពីវា។ ជាការពិតណាស់ ទ្រង់មហាលឺបំផុតនូវអ្វីដែលអ្នកបាននិយាយ មហាដឹងបំផុតនូវការសុំជ្រកកោនរបស់អ្នក។ ដូច្នេះ ទ្រង់នឹងការពាររូបអ្នកពីស្ហៃតន។
අල්කුර්ආන් අරාබි අර්ථ විවරණ:
මෙ⁣ම පිටුවේ තිබෙන වැකිවල ප්‍රයෝජන:
• في الآيات بشارة للمسلمين المستقيمين على صراط نبيهم صلى الله عليه وسلم بأن ينصرهم الله كما نصر نبيه وأولياءه.
• ចាំបាច់លើអ្នកដែលមានប្រាជ្ញាស្មារតី ចេះគិតពិចារណា គឺត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ ព្រោះទ្រង់ជាអ្នកដែលផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ពួកគេខាងផ្នែកសាសនា(សាសនាចក្រ)តាមរយៈការបញ្ចុះនូវព្រះគម្ពីរជាច្រើនដែលផ្ទុកទៅដោយចំណេះដឹងដ៏ធំធេងនៅក្នុងសាសនា និងជាអ្នកដែលផ្តល់ផលប្រយោជន៍ខាងផ្នែកលោកិយ(អាណាចក្រ)ដោយទ្រង់គាំពារខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសល និងថែរក្សាពួកគេ និងជួយដល់ពួកគេ។ ដូច្នេះ គ្មានសត្រូវណាមួយអាចបង្កនូវគ្រោះថ្នាក់ដល់ពួកគេបានឡើយ។

• في الآيات جماع الأخلاق، فعلى العبد أن يعفو عمن ظلمه، ويعطي من حرمه، ويصل من قطعه.
• បណ្តាវាក្យខណ្ឌទាំងនេះ គឺជាដំណឹងរីករាយមួយសម្រាប់ជនមូស្លីមដែលស្ថិតនៅលើមាគ៌ាព្យាការីរបស់ពួកគេ គឺព្យាការីមូហាំម៉ាត់ ដោយអល់ឡោះជាម្ចាស់នឹងជួយដល់ពួកគេ ដូចដែលទ្រង់បានជួយព្យាការីរបស់ទ្រង់ និងអ្នកជំនិតរបស់ទ្រង់ដូច្នោះដែរ។

• على العبد إذا مَسَّه سوء من الشيطان - فأذنب بفعل محرم، أو ترك واجب - أن يستغفر الله تعالى، ويستدرك ما فرط منه بالتوبة النصوح والحسنات الماحية.
• បណ្តាវាក្យខណ្ឌទាំងនេះ គឺប្រមូលផ្តុំទៅដោយអត្តចរិតដ៏ល្អប្រពៃ។ ដូចនេះ ចាំបាច់លើខ្ញុំរបស់អល់ឡោះត្រូវមានការអធ្យាស្រ័យចំពោះអ្នកដែលបានបំពានលើរូបគេ ត្រូវផ្តល់ឲ្យអ្នកដែលហាមឃាត់(មិនផ្តល់ដល់ខ្លួន) និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលកាត់ផ្តាច់ទំនាក់ទំនងពីខ្លូន។

 
අර්ථ කථනය වාක්‍යය: (200) පරිච්ඡේදය: සූරා අල් අඃරාෆ්
සූරා පටුන පිටු අංක
 
ශුද්ධවූ අල් කුර්ආන් අර්ථ කථනය - الترجمة الخميرية للمختصر في تفسير القرآن الكريم - පරිවර්තන පටුන

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

වසන්න