แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร * - สารบัญ​คำแปล


แปลความหมาย​ อายะฮ์: (60) สูเราะฮ์: Yūsuf
فَإِن لَّمۡ تَأۡتُونِي بِهِۦ فَلَا كَيۡلَ لَكُمۡ عِندِي وَلَا تَقۡرَبُونِ
តែប្រសិនបើពួកអ្នកមិនបាននាំគេ(ប្អូនប្រុស)មកទេនោះ វាជាការបញ្ជាក់ថា ពួកអ្នកបានភូតកុហកចំពោះការដែលពួកអ្នកអះអាងថា ពួកអ្នកមានបងប្អូនរួមឪពុកម្នាក់ទៀតនោះ។ ដូច្នេះ ខ្ញុំនឹងមិនវាល់ស្បៀងអាហារឲ្យពួកអ្នកទៀតឡើយ ហើយចូរពួកអ្នកកុំមកជិតទឹកដីរបស់ខ្ញុំទៀតឲ្យសោះ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ประโยชน์​ที่​ได้รับ​:
• من أعداء المؤمن: نفسه التي بين جنبيه؛ لذا وجب عليه مراقبتها وتقويم اعوجاجها.
• ក្នុងចំណោមសត្រូវរបស់អ្នកមានជំនឿនោះ គឺចំណង់តណ្ហារបស់គេផ្ទាល់ដែលនៅជាប់ជាមួយនឹងរូបគេ។ ដូចនេះ ចាំបាច់លើគេត្រូវឃ្លាំមើល និងកែតម្រង់វាកុំឲ្យវៀចវេរ។

• اشتراط العلم والأمانة فيمن يتولى منصبًا يصلح به أمر العامة.
• គេដាក់លក្ខខណ្ឌថា ចាំបាច់ត្រូវមានចំណេះដឹងនិងភាពស្មោះត្រង់ចំពោះអ្នកដែលត្រូវបានគេតែងតាំងឲ្យកាន់តំណែងណាមួយដែលពាក់ព័ន្ធនឹងកិច្ចការដែលជាប្រយោជន៍រួម។

• بيان أن ما في الآخرة من فضل الله، إنما هو خير وأبقى وأفضل لأهل الإيمان.
• បញ្ជាក់ថា ពិតប្រាកដណាស់ ការប្រោសប្រណីរបស់អល់ឡោះជាម្ចាស់ដែលមាននៅថ្ងៃបរលោក គឺល្អប្រសើរ និងឋិតថេរ ហើយល្អបំផុតសម្រាប់អ្នកដែលមានជំនឿ។

• جواز طلب الرجل المنصب ومدحه لنفسه إن دعت الحاجة، وكان مريدًا للخير والصلاح.
• អនុញ្ញាតឲ្យបុគ្គលម្នាក់អាចស្នើសុំតំណែងណាមួយ ហើយលើកសរសើរពីគុណសម្បត្តិរបស់ខ្លួន ប្រសិនបើកាលៈទេសៈតម្រូវ ហើយរូបគេជាអ្នកដែលចង់បានភាពល្អប្រសើរ និងផលប្រយោជន៍រួម។

 
แปลความหมาย​ อายะฮ์: (60) สูเราะฮ์: Yūsuf
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร - สารบัญ​คำแปล

แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร,โดยศูนย์ตัฟซีร เพื่อการศึกษาอัลกุรอาน

ปิด