แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร * - สารบัญ​คำแปล


แปลความหมาย​ อายะฮ์: (41) สูเราะฮ์: Ibrāhīm
رَبَّنَا ٱغۡفِرۡ لِي وَلِوَٰلِدَيَّ وَلِلۡمُؤۡمِنِينَ يَوۡمَ يَقُومُ ٱلۡحِسَابُ
ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំផង ហើយសូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មឪពុកម្តាយរបស់ខ្ញុំផងចុះ(គាត់បួងសួងសុំការអភ័យទោសឲ្យឪពុករបស់គាត់ដូច្នោះមុនពេលដែលគាត់បានដឹងថា ឪពុករបស់គាត់ គឺជាសត្រូវរបស់អល់ឡោះ។ ដូចនេះ នៅពេលដែលគាត់បានដឹងថា ឪពុករបស់គាត់ជាសត្រូវរបស់អល់ឡោះហើយនោះ គាត់ក៏ដកខ្លួនឈប់បួងសួងដូច្នោះវិញ)។ ហើយសូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់បណ្តាអ្នកមានជំនឿទាំងឡាយនៅថ្ងៃដែលមនុស្សលោកទាំងអស់នឹងត្រូវឈរនៅចំពោះមុខម្ចាស់របស់ពួកគេដើម្បីទទួលការជំនុំជម្រះផងចុះ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ประโยชน์​ที่​ได้รับ​:
• بيان فضيلة مكة التي دعا لها نبي الله إبراهيم عليه الصلاة والسلام.
• បញ្ជាក់អំពីឧត្តមភាពនៃទីក្រុងម៉ាក្កះដែលព្យាការីរបស់អល់ឡោះ គឺព្យាការីអ៊ីព្រហ៊ីម បានបួងសួងពីអល់ឡោះដល់វា។

• أن الإنسان مهما ارتفع شأنه في مراتب الطاعة والعبودية ينبغي له أن يخاف على نفسه وذريته من جليل الشرك ودقيقه.
• ពិតប្រាកដណាស់ មនុស្សលោកទាំងឡាយ បើទោះបីជាពួកគេមានឋានៈនៃការគោរពប្រតិបត្តិ និងការគោរពសក្ការៈចំពោះអល់ឡោះខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏ចាំបាច់លើគេត្រូវមានការព្រួយបារម្ភចំពោះខ្លួនឯង និងកូនចៅរបស់គេពីការធ្លាក់ចូលទៅក្នុងប្រការស្ហ៊ីរិក មិនថាស្ហ៊ីរិកធំ ឬស្ហ៊ីរិកតូចនោះទេ។

• دعاء إبراهيم عليه الصلاة والسلام يدل على أن العبد مهما ارتفع شأنه يظل مفتقرًا إلى الله تعالى ومحتاجًا إليه.
• ការបួងសួងសុំរបស់ព្យាការីអ៊ីព្រហ៊ីម បង្ហាញថា ពិតណាស់ ខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ ទោះបីជាគេមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏គេនៅតែត្រូវការជំនួយពីអល់ឡោះជាម្ចាស់ និងមានតម្រូវការទៅកាន់ទ្រង់ជានិច្ច។

• من أساليب التربية: الدعاء للأبناء بالصلاح وحسن المعتقد والتوفيق في إقامة شعائر الدين.
• ក្នុងចំណោមវិធីសាស្ត្រនៃការអប់រំ គឺការបួងសួងសុំឲ្យកូនចៅក្លាយជាមនុស្សល្អ មានគោលជំនឿត្រឹមត្រូវ និងសុំឲ្យពួកគេទទួលបាននូវការចង្អុលបង្ហាញទៅកាន់ការអនុវត្តខ្ជាប់ខ្ជួននឹងច្បាប់សាសនា។

 
แปลความหมาย​ อายะฮ์: (41) สูเราะฮ์: Ibrāhīm
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร - สารบัญ​คำแปล

แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร,โดยศูนย์ตัฟซีร เพื่อการศึกษาอัลกุรอาน

ปิด