แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร * - สารบัญ​คำแปล


แปลความหมาย​ อายะฮ์: (107) สูเราะฮ์: Al-Kahf
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ كَانَتۡ لَهُمۡ جَنَّٰتُ ٱلۡفِرۡدَوۡسِ نُزُلًا
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលនោះ ពួកគេនឹងទទួលបានឋានសួគ៌ហ្វៀរទ័ស ដែលជាឋានសួគ៌លំដាប់ខ្ពស់បំផុត ដើម្បីជាការផ្ដល់កិត្តិយសដល់ពួកគេ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ประโยชน์​ที่​ได้รับ​:
• إثبات البعث والحشر بجمع الجن والإنس في ساحات القيامة بالنفخة الثانية في الصور.
• ទទួលស្គាល់ចំពោះការពង្រស់ឡើងវិញ និងការប្រមូលផ្ដុំជិននិងមនុស្សលោកទាំងអស់នៅក្នុងទីវាលមួយនៃថ្ងៃបរលោក តាមរយៈការផ្លុំត្រែលើកទីពីរ។

• أن أشد الناس خسارة يوم القيامة هم الذين ضل سعيهم في الدنيا، وهم يظنون أنهم يحسنون صنعًا في عبادة من سوى الله.
• អ្នកដែលខាតបង់ធំបំផុតនៅថ្ងៃបរលោក គឺអ្នកដែលវង្វេងចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងលោកិយ ដោយពួកគេគិតស្មានថា ពិតប្រាកដណាស់ ការគោរពសក្ការៈរបស់ពួកគេចំពោះអ្នកផ្សេងក្រៅពីអល់ឡោះនោះ គឺពួកគេកំពុងតែសាងអំពើល្អ។

• لا يمكن حصر كلمات الله تعالى وعلمه وحكمته وأسراره، ولو كانت البحار والمحيطات وأمثالها دون تحديد حبرًا يكتب به.
• គ្មានអ្នកណាម្នាក់អាចរាប់ពាក្យបន្ទូលរបស់អល់ឡោះ ការដឹងរបស់ទ្រង់ គតិបណ្ឌិតរបស់ទ្រង់ និងអាថ៌កំបាំងរបស់ទ្រង់អស់នោះឡើយ ហើយសូម្បីតែគេយកសមុទ្រ និងមហាសមុទ្រទាំងអស់មកធ្វើជាទឹកខ្មៅសម្រាប់កត់ត្រាពាក្យបន្ទូលរបស់ទ្រង់នោះ ក៏មិនអាចកត់ត្រាអស់នោះដែរ។

 
แปลความหมาย​ อายะฮ์: (107) สูเราะฮ์: Al-Kahf
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร - สารบัญ​คำแปล

แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร,โดยศูนย์ตัฟซีร เพื่อการศึกษาอัลกุรอาน

ปิด