แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร * - สารบัญ​คำแปล


แปลความหมาย​ อายะฮ์: (31) สูเราะฮ์: Al-Kahf
أُوْلَٰٓئِكَ لَهُمۡ جَنَّٰتُ عَدۡنٖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُ يُحَلَّوۡنَ فِيهَا مِنۡ أَسَاوِرَ مِن ذَهَبٖ وَيَلۡبَسُونَ ثِيَابًا خُضۡرٗا مِّن سُندُسٖ وَإِسۡتَبۡرَقٖ مُّتَّكِـِٔينَ فِيهَا عَلَى ٱلۡأَرَآئِكِۚ نِعۡمَ ٱلثَّوَابُ وَحَسُنَتۡ مُرۡتَفَقٗا
បណ្តាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលដូចដែលបានលើកឡើងនោះ ពួកគេគឺនឹងទទួលបាននូវឋានសួគ៌អាត់និន ដោយពួកគេនឹងរស់នៅទីនោះជាអមតៈ ដែលមានទន្លេទឹកសាបជាច្រើនហូរពីក្រោមលំនៅឋានរបស់ពួកគេ។ នៅក្នុងឋានសួគ៌នោះ ពួកគេត្រូវបានតុបតែងលម្អដោយកងដៃធ្វើអំពីមាស និងស្លៀកសម្លៀកបំពាក់ពណ៌បៃតងដែលធ្វើពីសូត្រម៉ដ្ឋខៃ និងសូត្រដែលក្រាស់។ ពួកគេអង្គុយផ្អែកខ្លួននៅលើគ្រែដែលត្រូវបានតុបតែងនឹងវាំងននដ៏ល្អប្រណីត។ ការតបស្នងរបស់ពួកគេ គឺជាការតបស្នងដ៏ប្រសើរបំផុត ហើយឋានសួគ៌ដែលពួកគេរស់នៅក្នុងវានោះ ក៏ជាកន្លែងដ៏ល្អប្រពៃបំផុតផងដែរ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ประโยชน์​ที่​ได้รับ​:
• فضيلة صحبة الأخيار، ومجاهدة النفس على صحبتهم ومخالطتهم وإن كانوا فقراء؛ فإن في صحبتهم من الفوائد ما لا يُحْصَى.
• ឧត្តមភាពនៃការសេពគប់មិត្តល្អ និងការព្យាយាមរាប់អានពួកគេ និងចូលរួមជាមួយពួកគេ ទោះបីជាពួកគេជាអ្នកក្រីក្រក៏ដោយ។ ពិតណាស់ ការរាប់អានជាមួយពួកគេ គឺផ្តល់ផលប្រយោជន៍យ៉ាងច្រើនឥតគណនា។

• كثرة الذكر مع حضور القلب سبب للبركة في الأعمار والأوقات.
• ការរំលឹកអល់ឡោះជាប្រចាំជាមួយនឹងវត្តមាននៃចិត្ត(យកចិត្តទុកដាក់ ផ្ដោតអារម្មណ៍នៅក្នុងការរំលឹកនោះ) ជាមូលហេតុមួយក្នុងការទទួលបាននូវពរជ័យនៅក្នុងអាយុជីវិតរបស់ពួកគេ និងក្នុងពេលវេលារបស់ពួកគេ។

• قاعدتا الثواب وأساس النجاة: الإيمان مع العمل الصالح؛ لأن الله رتب عليهما الثواب في الدنيا والآخرة.
• រូបមន្តឬគោលការណ៍ពីរដើម្បីទទួលបានផលបុណ្យ និងជាមូលដ្ឋានគ្រឹះនៃការទទួលបានជោគជ័យនោះគឺៈ ការមានជំនឿ ជាមួយនឹងការសាងទង្វើកុសល ពីព្រោះអល់ឡោះបានរៀបចំនូវផលបុណ្យសម្រាប់វាទាំងពីរ ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។

 
แปลความหมาย​ อายะฮ์: (31) สูเราะฮ์: Al-Kahf
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร - สารบัญ​คำแปล

แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร,โดยศูนย์ตัฟซีร เพื่อการศึกษาอัลกุรอาน

ปิด