แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร * - สารบัญ​คำแปล


แปลความหมาย​ อายะฮ์: (44) สูเราะฮ์: Al-Kahf
هُنَالِكَ ٱلۡوَلَٰيَةُ لِلَّهِ ٱلۡحَقِّۚ هُوَ خَيۡرٞ ثَوَابٗا وَخَيۡرٌ عُقۡبٗا
នៅថ្ងៃនោះ(ថ្ងៃបរលោក) សិទ្ធិអំណាចទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាអ្នកប្រទានផលបុណ្យដ៏ប្រសើរបំផុតចំពោះជនណាដែលទ្រង់ស្រឡាញ់ពេញចិត្តក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ ដោយទ្រង់នឹងប្រទានផលបុណ្យទ្វេដងដល់ពួកគេ ហើយលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត គឺសម្រាប់ពួកគេ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ประโยชน์​ที่​ได้รับ​:
• على المؤمن ألا يستكين أمام عزة الغني الكافر، وعليه نصحه وإرشاده إلى الإيمان بالله، والإقرار بوحدانيته، وشكر نعمه وأفضاله عليه.
• ចំពោះអ្នកមានជំនឿមិនត្រូវបន្ទន់ខ្លួន ឬដាក់ខ្លួននៅចំពោះមុខពួកគ្មានជំនឿដែលមានទ្រព្យសម្បត្តិ និងមានអំណាចនោះទេ តែចាំបាច់លើគេត្រូវផ្តល់ការណែនាំដល់គេ និងចង្អុលបង្ហាញគេឲ្យមានជំនឿនឹងអល់ឡោះ និងឲ្យគេទទួលស្គាល់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ហើយនិងដឹងគុណចំពោះឧបការគុណ និងការប្រោសប្រទានរបស់ទ្រង់ចំពោះគេ។

• ينبغي لكل من أعجبه شيء من ماله أو ولده أن يضيف النعمة إلى مُولِيها ومُسْدِيها بأن يقول: ﴿ما شاءَ اللهُ لا قُوَّةَ إلَّا بِاللهِ﴾.
• គប្បីលើរាល់ៗបុគ្គលដែលមានអ្វីមួយធ្វើឲ្យគេភ្ញាក់ផ្អើល ដូចជាទ្រព្យសម្បត្តិរបស់គេ និងកូនចៅរបស់គេនោះ គឺត្រូវប្រគល់ ឬបង្វិលឧបការគុណនោះទៅកាន់អល់ឡោះជាម្ចាស់វិញដោយសូត្រថាៈ مَا شَاءَ اللهُ لَا قُوَّةَ لِأَحَدٍ إِلَّا بِاللهِ ដែលមានន័យថាៈ អ្វីៗដែលអល់ឡោះមានចេតនាគឺគ្មានឥទ្ធិពលណាម្នាក់ក្រៅពីអល់ឡោះឡើយ។

• إذا أراد الله بعبد خيرًا عجل له العقوبة في الدنيا.
• នៅពេលដែលអល់ឡោះមានចេតនាចង់ឲ្យខ្ញុំរបស់ទ្រង់បានល្អ ទ្រង់នឹងដាក់ទណ្ឌកម្មដល់គេភ្លាមៗនៅក្នុងលោកិយ(ព្រោះទណ្ឌកម្មក្នុងលោកិយនេះមានភាពស្រាលបំផុតបើធៀបនឹងទណ្ឌកម្មនៅថ្ងៃបរលោក)។

• جواز الدعاء بتلف مال من كان ماله سبب طغيانه وكفره وخسرانه.
• អនុញ្ញាតឲ្យធ្វើការបួងសួងសុំឲ្យទ្រព្យសម្បត្តិអ្នកដទៃអន្តរាយចំពោះជនណាហើយដែលទ្រព្យសម្បត្តិរបស់គេជាមូលហេតុធ្វើឲ្យគេបំពាន ប្រឆាំង និងធ្វើឲ្យគេខាតបង់។

 
แปลความหมาย​ อายะฮ์: (44) สูเราะฮ์: Al-Kahf
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร - สารบัญ​คำแปล

แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร,โดยศูนย์ตัฟซีร เพื่อการศึกษาอัลกุรอาน

ปิด