แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร * - สารบัญ​คำแปล


แปลความหมาย​ อายะฮ์: (31) สูเราะฮ์: Al-Anbiyā’
وَجَعَلۡنَا فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِهِمۡ وَجَعَلۡنَا فِيهَا فِجَاجٗا سُبُلٗا لَّعَلَّهُمۡ يَهۡتَدُونَ
ហើយយើងបានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើនសម្រាប់ទប់លំនឹងវាដើម្បីកុំឲ្យវាញ័ររញ្ជួយដល់អ្នកដែលនៅលើផែនដីនេះ។ ហើយយើងបានបង្កើតឲ្យមានផ្លូវជាច្រើនយ៉ាងធំទូលាយនៅលើផែនដីនេះ សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញនៅក្នុងការធ្វើដំណើររបស់ពួកគេឆ្ពោះទៅកាន់គោលដៅដែលពួកគេចង់ទៅ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ประโยชน์​ที่​ได้รับ​:
• تنزيه الله عن الولد.
• អល់ឡោះជាម្ចាស់ទ្រង់ជ្រះស្អាត និងស្អាតស្អំពីការមានបុត្រ។

• منزلة الملائكة عند الله أنهم عباد خلقهم لطاعته، لا يوصفون بالذكورة ولا الأنوثة، بل عباد مكرمون.
• បញ្ជាក់ពីឋានៈរបស់ពួកម៉ាឡាអ៊ីកាត់ចំពោះអល់ឡោះជាម្ចាស់ ដោយពួកគេគឺជាខ្ញុំបម្រើរបស់អល់ឡោះដែលទ្រង់បានបង្កើតពួកគេដើម្បីឲ្យគោរពប្រតិបត្តិចំពោះទ្រង់។ ពួកគេមិនត្រូវបានពិពណ៌នាថាជាភេទប្រុស ឬក៏ជាភេទស្រីនោះទេ។ ផ្ទុយទៅវិញ ពួកគេគឺជាខ្ញុំបម្រើរបស់អល់ឡោះដែលត្រូវគេលើកតម្កើង។

• خُلِقت السماوات والأرض وفق سُنَّة التدرج، فقد خُلِقتا مُلْتزِقتين، ثم فُصِل بينهما.
• គេបានបង្កើតមេឃជាច្រើនជាន់និងផែនដី ស្របទៅតាមមាគ៌ានៃការបង្កើតជាដំណាក់កាលៗ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតវាទាំងពីរឲ្យនៅជាប់គ្នា ក្រោយមក ទ្រង់ក៏បំបែកវាទាំងពីរចេញពីគ្នាវិញ។

• الابتلاء كما يكون بالشر يكون بالخير.
• ការសាកល្បង គឺអាចសាកល្បងដោយប្រការអាក្រក់ និងអាចសាកល្បងដោយប្រការល្អ ។

 
แปลความหมาย​ อายะฮ์: (31) สูเราะฮ์: Al-Anbiyā’
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร - สารบัญ​คำแปล

แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร,โดยศูนย์ตัฟซีร เพื่อการศึกษาอัลกุรอาน

ปิด