แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร * - สารบัญ​คำแปล


แปลความหมาย​ อายะฮ์: (25) สูเราะฮ์: Luqmān
وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ لَيَقُولُنَّ ٱللَّهُۚ قُلِ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់? ហើយតើអ្នកណាដែលបានបង្កើតផែនដី? ប្រាកដជាពួកគេនឹងឆ្លើយថាៈ គឺអល់ឡោះជាអ្នកដែលបានបង្កើតវាទាំងពីរនេះ។ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ការកោតសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបង្ហាញនូវភស្តុតាងទៅលើពួកអ្នក។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនបានដឹងថា តើនរណាដែលសាកសមនឹងទទួលការកោតសរសើរនោះឡើយ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ประโยชน์​ที่​ได้รับ​:
• نعم الله وسيلة لشكره والإيمان به، لا وسيلة للكفر به.
• ឧបការគុណទាំងឡាយរបស់អល់ឡោះ ជាមធ្យោបាយដើម្បីដឹងគុណទ្រង់និងមានជំនឿចំពោះទ្រង់ ពុំមែនជាមធ្យោបាយដើម្បីប្រឆាំងនឹងទ្រង់នោះឡើយ។

• خطر التقليد الأعمى، وخاصة في أمور الاعتقاد.
• គ្រោះថ្នាក់នៃការធ្វើតាមដោយងងឹតងងុល ជាពិសេសក្នុងបញ្ហាពាក់ព័ន្ធនឹងគោលជំនឿ។

• أهمية الاستسلام لله والانقياد له وإحسان العمل من أجل مرضاته.
• សារសំខាន់នៃការប្រគល់ខ្លួនចំពោះអល់ឡោះ ការគោរពតាមទ្រង់ និងការធ្វើអំពើល្អត្រឹមត្រូវដើម្បីទទួលបានការពេញចិត្តពីទ្រង់។

• عدم تناهي كلمات الله.
• ពាក្យបន្ទូលរបស់អល់ឡោះគ្មានទីបញ្ចប់ឡើយ។

 
แปลความหมาย​ อายะฮ์: (25) สูเราะฮ์: Luqmān
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร - สารบัญ​คำแปล

แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร,โดยศูนย์ตัฟซีร เพื่อการศึกษาอัลกุรอาน

ปิด