แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร * - สารบัญ​คำแปล


แปลความหมาย​ อายะฮ์: (27) สูเราะฮ์: Al-Ahzāb
وَأَوۡرَثَكُمۡ أَرۡضَهُمۡ وَدِيَٰرَهُمۡ وَأَمۡوَٰلَهُمۡ وَأَرۡضٗا لَّمۡ تَطَـُٔوهَاۚ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٗا
ហើយក្រោយពីពួកគេត្រូវបានបំផ្លាញរួចមក អល់ឡោះជាម្ចាស់បានឲ្យពួកអ្នកគ្រប់គ្រងលើដីរបស់ពួកគេ ដែលក្នុងនោះមានទាំងដំណែដំណាំ និងដើមល្មើ។ ហើយអល់ឡោះក៏បានឲ្យពួកអ្នកគ្រប់គ្រងផ្ទះសម្បែងរបស់ពួកគេ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់ពួកគេផងដែរ។ ទ្រង់ក៏បានពួកអ្នកគ្រប់គ្រងដីនៅតំបន់ខយហ្ពើរ ដែលពួកគេមិនធ្លាប់បានជាន់លើវាសោះពីមុនមក ក៏ប៉ុន្តែពួកអ្នកនឹងបានជាន់លើវា(គ្រប់គ្រងវា)។ នេះហើយគឺជាការសន្យានិងជាដំណឹងរីករាយសម្រាប់បណ្តាអ្នកមានជំនឿ។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។ គ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ประโยชน์​ที่​ได้รับ​:
• تزكية الله لأصحاب رسول الله صلى الله عليه وسلم ، وهو شرف عظيم لهم.
• ការលើកសរសើររបស់អល់ឡោះចំពោះបណ្តាសហការីរបស់អ្នកនាំសារ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ពួកគេ។

• عون الله ونصره لعباده من حيث لا يحتسبون إذا اتقوا الله.
• ជំនួយរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយពួកគេនឹកស្មានមិនដល់ កាលណាពួកគេកោតខ្លាចទៅចំពោះទ្រង់។

• سوء عاقبة الغدر على اليهود الذين ساعدوا الأحزاب.
• លទ្ធផលចុងក្រោយដ៏អាក្រក់នៃការក្បត់របស់ពួកយូដាដែលពួកគេបានចូលដៃជួយពួកពហុក្រុម។

• اختيار أزواج النبي صلى الله عليه وسلم رضا الله ورسوله دليل على قوة إيمانهنّ.
• ការដែលភរិយាទាំងឡាយរបស់ព្យាការីជ្រើសយកការពេញចិត្តពីអល់ឡោះ និងការពេញចិត្តពីអ្នកនាំសាររបស់ទ្រង់ គឺជាភស្តុតាងបញ្ជាក់ជំនឿដ៏រឹងមាំរបស់ពួកនាង។

 
แปลความหมาย​ อายะฮ์: (27) สูเราะฮ์: Al-Ahzāb
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร - สารบัญ​คำแปล

แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร,โดยศูนย์ตัฟซีร เพื่อการศึกษาอัลกุรอาน

ปิด