แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร * - สารบัญ​คำแปล


แปลความหมาย​ อายะฮ์: (52) สูเราะฮ์: Al-Ahzāb
لَّا يَحِلُّ لَكَ ٱلنِّسَآءُ مِنۢ بَعۡدُ وَلَآ أَن تَبَدَّلَ بِهِنَّ مِنۡ أَزۡوَٰجٖ وَلَوۡ أَعۡجَبَكَ حُسۡنُهُنَّ إِلَّا مَا مَلَكَتۡ يَمِينُكَۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٖ رَّقِيبٗا
គេមិនអនុញ្ញាតឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រៀបការជាមួយស្ត្រីផ្សេងក្រៅពីភរិយារបស់អ្នកដែលនៅក្នុងបន្ទុកររបស់អ្នកនោះឡើយ ហើយគេក៏មិនអនុញ្ញាតឲ្យអ្នកលែងលះពួកនាង ឬលែងលះភរិយាមួយចំនួនដើម្បីរៀបការជាមួយនឹងស្ត្រីផ្សេងទៀតនោះដែរ ទោះបីជាស្រ្តីនោះមានសម្រស់ស្រស់ស្អាត ធ្វើឲ្យអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ។ ប៉ុន្តែគេអនុញ្ញាតឲ្យអ្នកអាចយកស្ត្រីខ្ញុំបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកបាន ដោយគ្មានកំណត់ចំនួនឡើយ។ ហើយអល់ឡោះគឺជាអ្នកថែរក្សាលើអ្វីៗទាំងអស់។ ហើយច្បាប់នេះ គឺសបញ្ជាក់ឲ្យឃើញពីឧត្តមភាពរបស់មាតានៃអ្នកមានជំនឿ ពីព្រោះគេបានហាមឃាត់(ព្យាការី)មិនឲ្យលែងលះពួកនាង និងមិនឲ្យយកភរិយាបន្ថែមពីលើពួកនាងទៀតនោះឡើយ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ประโยชน์​ที่​ได้รับ​:
• عظم مقام النبي صلى الله عليه وسلم عند ربه؛ ولذلك عاتب الصحابة رضي الله عنهم الذين مكثوا في بيته صلى الله عليه وسلم لِتَأَذِّيه من ذلك.
ឋានៈដ៏ធំធេងបស់ព្យាការីមូហាំម៉ាត់ចំពោះម្ចាស់របស់លោក។ ហេតុនេះហើយទើបទ្រង់បានស្តីបន្ទោសមិត្តភក្តិរបស់លោកដែលពួកគេបានស្ថិតនៅក្នុងផ្ទះរបស់លោកយូរពេក ព្រោះការធ្វើបែបនេះធ្វើឱ្យមានការប៉ះពាល់ដល់លោក។

• ثبوت صفتي العلم والحلم لله تعالى.
• ទទួលស្គាល់លក្ខណៈសម្បត្តិពីររបស់អល់ឡោះជាម្ចាស់ គឺទ្រង់មហាជ្រាបដឹង និងមហាអត់ធ្មត់។

• الحياء من أخلاق النبي صلى الله عليه وسلم.
• ភាពខ្មាស់អៀន ស្ថិតក្នុងចំណោមសីលធម៌របស់ព្យាការីមូហាំម៉ាត់។

• صيانة مقام أمهات المؤمنين زوجات النبي صلى الله عليه وسلم.
• ការពាររឋានៈរបស់មាតាអ្នកមានជំនឿដែលជាភរិយារបស់ព្យាការីមូហាំម៉ាត់។

 
แปลความหมาย​ อายะฮ์: (52) สูเราะฮ์: Al-Ahzāb
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร - สารบัญ​คำแปล

แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร,โดยศูนย์ตัฟซีร เพื่อการศึกษาอัลกุรอาน

ปิด