แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร * - สารบัญ​คำแปล


แปลความหมาย​ อายะฮ์: (14) สูเราะฮ์: Al-Hashr
لَا يُقَٰتِلُونَكُمۡ جَمِيعًا إِلَّا فِي قُرٗى مُّحَصَّنَةٍ أَوۡ مِن وَرَآءِ جُدُرِۭۚ بَأۡسُهُم بَيۡنَهُمۡ شَدِيدٞۚ تَحۡسَبُهُمۡ جَمِيعٗا وَقُلُوبُهُمۡ شَتَّىٰۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٞ لَّا يَعۡقِلُونَ
ពួកយូដាទាំងអស់ ពួកគេមិនហ៊ានធ្វើសង្គ្រាមទល់មុខគ្នាជាមួយនឹងពួកអ្នក(ឱអ្នកមានជំនឿ)ឡើយ លើកលែងតែនៅក្នុងក្រុងដែលមានកំពែងបិទជិត ឬក៏លួចវាយប្រហារពីក្រោយជញ្ជាំងតែប៉ុណ្ណោះ។ ជាការពិតណាស់ ពួកគេមិនហ៊ានប្រឈមមុខតទល់ជាមួយនឹងពួកអ្នកឡើយ ព្រោះតែភាពកំសាករបស់ពួកគេ។ ការច្បាំងគ្នារវាងពួកគេ ក៏ខ្លាំងក្លាផងដែរ ដោយសារតែភាពជាសត្រូវរវាងគ្នានឹងគ្នា(ក្នុងចំណោមពួកគេ)។ អ្នកគិតស្មានថា ជាការពិតណាស់ ពួកគេរួបរួមគ្នាស្ថិតលើជំហរតែមួយដូចគ្នា តែតាមពិត ដួងចិត្តរបស់ពួកគេ គឺផ្សេងៗគ្នា។ ការខ្វែងគំនិតគ្នា និងភាពជាសត្រូវ(ចំពោះគ្នា)នេះ គឺដោយសារតែពួកគេគ្មានការពិចារណាឡើយ ព្រោះបើសិនជាពួកគេចេះពិចារណាមែននោះ ច្បាស់ជាពួកគេស្គាល់ការពិត ហើយនាំគ្នាប្រតិបត្តិតាមវា និងមិនខ្វែងគំនិតគ្នានោះឡើយ។
ตัฟสีรต่างๆ​ ภาษาอาหรับ:
ประโยชน์​ที่​ได้รับ​:
• رابطة الإيمان لا تتأثر بتطاول الزمان وتغير المكان.
• ចំណងនៃសេចក្តីជំនឿ គឺមិនអាចជះឥទ្ធិពលអាក្រក់ដល់វាព្រោះតែសម័យកាលកាន់តែឃ្លាតឆ្ងាយពីគ្នា និងទីកន្លែងប្រែប្រួលឬផ្លាស់ប្តូរក៏ដោយ។

• صداقة المنافقين لليهود وغيرهم صداقة وهمية تتلاشى عند الشدائد.
• មិត្តភាពរវាងពួកពុតត្បតនិងយូដា និងអ្នកផ្សេងទៀតក្រៅពីពួកគេ គឺជាមិត្តភាពក្លែងក្លាយ ដែលវានឹងបាត់បង់នៅពេលដែលជួបបញ្ហា។

• اليهود جبناء لا يواجهون في القتال، ولو قاتلوا فإنهم يتحصنون بِقُرَاهم وأسلحتهم.
• ពួកយូដា គឺជាពួកដែលកំសាក មិនហ៊ានប្រឈមមុខក្នុងការប្រយុទ្ធនោះឡើយ ហើយបើទោះបីជាពួកគេប្រយុទ្ធ ក៏ពួកគេប្រយុទ្ធពីក្នុងកំពែងដែលបិទជិតដែរ។

 
แปลความหมาย​ อายะฮ์: (14) สูเราะฮ์: Al-Hashr
สารบัญสูเราะฮ์ หมายเลข​หน้า​
 
แปล​ความหมาย​อัลกุรอาน​ - แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร - สารบัญ​คำแปล

แปลคำอธิบายโดยย่อของอัลกุรอานด้วยภาษาเขมร,โดยศูนย์ตัฟซีร เพื่อการศึกษาอัลกุรอาน

ปิด